ស្ទឹងត្រែង៖ប្រជាពលរដ្ឋជិត៤០០គ្រួសារ រស់នៅភូមិញើនឃុំស្តៅសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធថ្នាក់ខេត្តជួយឈូសឆាយ សំរួលផ្លូវចូលទៅភូមិនេះ ឲ្យបានស្រួលធ្វើចរាចរណ៍ និងដឹកនាំកសិផលយកមកលក់នៅទីផ្សារ ដើម្បីប្រាក់កម្រៃដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ តែក្រោយពីអាជ្ញាធរខេត្ត ដាក់គ្រឿងចក្រឈូសឆាយផ្លូវ ត្រូវបានថ្នាក់ស្រុកឃាំងឃារ ថាខេត្តធ្វើការងារគ្មានជូនដំណឹងនិងគ្មានច្បាប់ទំលាប់។
លោក សុខ ហោ អាយុ៣៥ឆ្នាំ រស់នៅភូមិ ឃុំនេះបានអះអាងថាៈ ប្រជាពលរដ្ឋខិតខំប្រឹងប្រែង ដាំដំណាំបានតិចតួច គ្រាន់ចិញ្ចឹមជីវិត តែ ជួបអកុសលជាង១០ឆ្នាំមកហើយ មិនដែលមានផ្លូវចេញចូលស្រួលនោះ ពិបាកធ្វើចរាចរណ៍ ដោយខែប្រាំរណ្តៅជ្រៅៗខែវស្សាទឹកដក់ភក់ជិះកង់ម៉ូតូមិនកើតធ្វើឲ្យពួកគាត់ព្រួយបារម្ភណ៏សព្វបែបយ៉ាងទាំងការដឹកកសិផលទៅលក់ មានជំងឺ ឈឺស្កាត់ក៏ពិបាកទៅកាន់មន្ទីពេទ្យ ជួនកាលស្ត្រីមានផ្ទៃពោះសំរាលកូនតាមផ្លូវក៏មាន។
លោកសំណូមពរឲ្យអាជ្ញាធរខេត្តស្រុកជួយឈូសឆាយសំរួលផ្លូវនេះឡើងវិញស្រួលធ្វើចរាចរណ៍ទៅវិញទៅមក ដើម្បីកាត់បន្ថយធ្វើចរាចរណ៍តាមទឹក ដោយប្រើទូកតូចៗចំណាយពេលយូរអស់ថវិការច្រើន និងជួបគ្រោះថ្នាក់ថែមទៀត។
លោក នួយ ប៊ុនធួយ មេឃុំស្តៅ បានអះអាងថាៈ ការដោះស្រាយបញ្ហាផ្លូវនេះអាជ្ញាធរខេត្តបាន ដាក់គ្រឿងច្រកមកធ្វើការឈូសឆាយម្តងរួចមកហើយនៅសប្តាហ៍មុននោះ តែលោកពន្លឺមង្គលអភិបាលស្រុកសេសាន បានធ្វើការឃារឃាំងក្រុមហ៊ុនឈូសឆាយផ្លូវនេះ ដោយចោទប្រកាន់ថាខេត្តធ្វើការងារ គ្មានច្បាប់ទំលាប់ មិនជូនដំណឹងឲ្យស្រុកដឹង ហើយធ្វើការឈូសឆាយផ្លូវនោះប្រយោជន៏ឲ្យឈ្មួញដឹកឈើទៅវិញ ។
លោកមេឃុំបញ្ជាក់ថាៈ រឿងការឃាត់ឃាំងគ្រឿងច្រកនេះលោកមិនបានដឹងហេតុផលណាមួយបានច្បាស់លាស់នោះទេបំណងលោកចង់បានផ្លូវល្អស្រួលប្រជាពលរដ្ឋធ្វើដំណើរតែប៉ុណ្ណោះ។
បញ្ហានេះបើតាមប្រសាសន៏លោកកុលសំអុលអភិបាលខេត្តបញ្ជាក់ឲ្យដឹងថារឿងនេះលោកអភិបាលស្រុកសេសានត្រូវគិតពីសុខទុក្ខប្រជាពលរដ្ឋពីព្រោះខេត្តបានសន្យាជាមួយប្រជាពលរដ្ឋកាលពីខែឧសភាធ្វើផ្លូវនេះជូនពួកគាត់ទើបខេត្តអនុញ្ញាតឲ្យគ្រឿងចក្រចូលទៅឈូសឆាយតែលោកស្រុកធ្វើការឃារឃាំងដំណើរការមិនពេញចិត្តជាមួយខេត្ត ទំនងដូចជាខ្វះតែនិងស្កទើបទៅបង្អាក់ការងារធ្វើឲ្យខូចប្រយោជន៏ប្រជាពលរដ្ឋខ្លួនឯង។
សូមបញ្ជាក់ថា៖ផ្លូវនេះមានប្រវែងជាង២០គឺឡូម៉ែត្រចូលពីផ្លូវជាតិលេខ៧ទៅកាន់ភូមិញើននៅក្នុងឃុំស្តៅ ស្រុកសេសាន្តខេត្តស្ទឹងត្រែងត្រូវប្រជាពលរដ្ឋសំណូមពរជាយូរឆ្នាំមកហើយ ការឈូសឆាយបានផ្អាកដំណើរការទៅវិញ ដោយអាជ្ញាធរស្រុក ចោទប្រកាន់ថាធ្វើផ្លូវសម្រាប់អោយឈ្មួញដឹកឈើទៅវិញ៕