ក្រុមការងារ​ចំរុះ​ស្រុក​បរិបូណ៌​រៀបចំ​សណ្តាប់ធ្នាប់​លក់ដូរ​ផ្សារ​មាត់កំពង់​ឃុំ​ឆ្នុកទ្រូ​

0

​ខេត្តកំពង់ឆ្នាំង​៖ អនុវត្តតាម​ស្មារតី​អង្គប្រជុំ​របស់​គណៈបញ្ជាកា​រ​ឯកភាព​ស្រុប​បរិបូណ៌​ចាប់​
​ពីថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​មក ក្រុមការងារ​ចំរុះ​១​ក្រុម​របស់​ស្រុក​បរិបូណ៌​បាន​ចុះ​រៀបចំ​
​សណ្តាប់ធ្នាប់​ការលក់ដូរ​នៅ​ផ្សារ​មាត់កំពង់​ឃុំ​ឆ្នុកទ្រូ ដោយ​តម្រូវអោយ​អ្នកលក់ដូរ​ឥ​វ៉ាន់12285744_1831158283777213_109384827_n​មួយចំនួន​លើក​រោង​លក់ដូរ​របស់ខ្លួន​តាម​មាត់​ប្រឡាយ​ខាងលិច​ផ្សារ​ចេញ ដើម្បី​ទុក​កន្លែង​នោះ​រៀបចំ​ចំណតរថយន្ត​ដឹកជញ្ជូន​ត្រី និង​កសិផល​អោយមាន​សណ្តាប់ធ្នាប់ មាន​អនាម័យ​ល្អ បរិ​ដ្ឋា​ន​ល្អ និង​មាន​សុខភាព​ល្អ​។​
​ ​លោក សុខ សៀម ជំទប់​ទី​១​ឃុំ​ឆ្នុកទ្រូ និង​ជា​ប្រធាន​ក្រុមការងារ​ចំរុះ​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា​នេះ​ថា​៖ អនុវត្តន​តាម​លិខិត​បង្គាប់ការ​របស់លោក ឃួន សៅ​រុំ អភិបាលស្រុក​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ស្រុក​បរិបូណ៌ ចុះ​ថ្ងៃទី​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ បានកំណត់​អោយ​ក្រុមការងារ​ចំរុះ​រៀប​ច​សណ្តាប់ធ្នាប់​លក់ដូរ​នៅ​ផ្សារ​មាត់កំពង់​ឃុំ​ឆ្នុកទ្រូ​គឺ​.១​រៀប​សណ្តាប់ធ្នាប់​តាម​ដង​ផ្លូវលំ , ២.​រៀបចំ​មិនអោយ​មានការ​លក់ដូរ​តាម​មាត់​ប្រឡាយ​ប៉ែក​ខាងលិច​ចាប់​ពីមុខ​សាលាឃុំ​ឆ្នុកទ្រូ​ដល់​ផ្សារ​ទួល​តាវ​ង្ស , ៣.​រាល់​ការចត​រថយន្ត​ដឹក​កសិផល និង​ដឹក​ផល​នេសាទ​ត្រូវ​ចត​នៅ​ជួរ​ផ្លូវ​តែមួយ​អែប​មាត់​ប្រឡាយ ដើម្បី​កុំអោយ​ទឹកស្អុយ​ធ្លាក់​ពីលើ​រថយន្ត​ដឹក​ផល​នេសាទ​ហូរ​មកលើ​ផ្លូវលំ​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរណ៍ , ៤.​ពិនិត្យ​និង​ណែនាំ​អ្នកលក់ដូរ​កុំអោយ​បោស​សំរាម​ចូលក្នុង​ប្រឡាយទឹក , ៥.​ប្រធាន​ក្រុមការងារ​ត្រូវ​រាយការណ៍​អំពី​លទ្ធផល​ដែល​ធ្វើបាន​ប្រចាំថ្ងៃ​និង​បញ្ហា​ប្រ ឈ ម ជូនទៅ​គណៈបញ្ជាការ​ឯកភាព​ស្រុក​ពិនិត្យ​និង​ដោះស្រាយ​។​
​ ​លោក​ប្រធាន​ក្រុមការងារ​បានអោយដឹង​ទៀតថា​៖ ការអនុវត្ត​ផែនការ​ខាងលើនេះ​ក្រុមការងារ​បាន​តំរូវអោយ​អ្នកលក់ដូរ ៥​នាក់ លើក​រោង​លក់ដូរ​ចេញពី​មាត់​ប្រឡាយ​ទៅរក​ទីតាំង​លក់ដូរ​ថ្មី ដើម្បី​ទុក​កន្លែង​នោះ​រៀបចំ​ចំណតរថយន្ត​ដឹក​កសិផល​និង​ផល​នេសាទ​។​ការផ្លាស់​ផ្តូ​រ​រោង​លក់ដូរ​ទាំង​៥​ខាងលើ​បាន​លិចឮ​ពាក្យ​ចរ​ចាម​អារាម​ថា​៖ ក្រុមការងារ​ចំរុះ​មិន​គិតគូរ​អាជីវករ​លក់ដូ​រ​ក្រីក្រ បែរជាយក​កន្លែង​ពួកគាត់​ទៅអោយ​ពួក​អ្នកមាន​លុយ ចត​រថយន្ត​ទៅវិញ​។
​លោក​ប្រធាន​ក្រុមការងារ​បានបញ្ជាក់​អោយដឹងថា​៖ ករណី​ចោទប្រកាន់​នេះ​មិនមែនជា​ការពិត​ឡើយ គឺ​ក្រុមការងារ​បាន​អនុវត្តតាម​ផែនការ​រៀបចំ​សណ្តាប់ធ្នាប់​លក់ដូរ តាម​ផែនការ​របស់​គណៈបញ្ជាកា​រ​ឯកភាព​ស្រុក​តែប៉ុណ្ណោះ ដើម្បីអោយ​ផ្សារ​មាត់កំពង់​ឃុំ​ឆ្នុក​
​ទ្រូ​មាន​សណ្តាប់ធ្នាប់ អនាម័យ និង​មាន​បរិ​ដ្ឋា​ន​ល្អ ដើម្បី​សុខ​មា​ភាព និង​ផលប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​ទូរ​ទៅ​នៅក្នុង​ផ្សារ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​៕12309335_1831026743790367_375909893_n 12305871_1831158250443883_1330110309_n 12283291_1831042793788762_759406986_n
​ ​