ខេត្តពោធិ៍សាត់៖ អំពើចោរកម្មបានកើតឡើងដ៍ប្លែកកម្រជួបប្រទះមួយបានកើតឡើង ដោយជនសង្ស័យម្នាក់បានធ្វើសកម្មភាពលូចប្រើខ្សែនីឡុងចងទ្វាផ្ទះនិងរបងផ្ទះម្វាស់ទ្រព្យសម្បត្តិ រូចគេចខ្លួន មិនឲ្យម្ចាស់ផ្ទះចេញរូចតែទីបំផុតត្រូវម្ចាស់ផ្ទះដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ចដដែល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រំលងអាទ្រាធយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងភួមិបង្គោល ឃុំនិងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។បើតាមស្ត្រីរងគ្រោះឈ្មោះ ក្រន ណាំ អាយុ៥៨ឆ្នាំរស់នៅភួមិកើតហេតុខាងលើជាម្ចាស់ទ្រព្យសម្បត្តិឲ្យដឹងថា នៅយប់វេលាមោ៉ងខាងពេលដែលគាត់ភ្ញាក់ពីដំណេកបានឮសូមាន់គោកគាត់ស្រែករូចក៍ស្ទុះមកបើកទ្វាផ្ទះដើម្បីចេញក្រៅមើល ស្រាប់តែ ទ្វាផ្ទះបើកចេញក្រៅមិនបានដោយសាជនសង្ស័យចងជាប់ខាងក្រៅ។ ភ្លាមនោះរូបគាត់បានដាស់កូនប្រសាប្រុសឲ្យជួយរកវិធីបើកទ្វាចេញក្រៅ ក៍ស្ទុះយកកាំបិតកាប់ខ្សែនីឡុងដាច់ចេញក្រៅបាត់កង់នងមាន់គកមួយក្បាល ក៍ទាញម៉ូតូដេញតាមចោនោះ តែត្រូវជនសង្ស័យចងទ្វារបងជាប់ខាងក្រៅ កូនប្រសាគាត់ក៍ទាញកាំបិតកាប់ផ្ដាច់បើកម៉ូតូដេញតាម រហូតទាន់ ជនសង្ស័យចាប់បានទាំងកង់និងនិងមាន់ ទូរស័ព្ទហៅនគរបាលយកទៅកាន់អធិការដ្ឋានតែតែម្ដង។នៅព្រឹកថ្ងៃដដែលមន្ត្រីនគរបាលបាលបានសួនាំជនសង្ស័យគេបានឆ្លើយថាឈ្មោះ កោះ គឿន អាយុ៣០ឆ្នាំ រស់នៅភួមិស្ទឹងលើ ឃុំនិងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ដោយសារភាពថាខ្លួនពិតជាបានប្រព្រិត្តដោយកាឆ្លើយបំភ្លឺរបស់ស្ត្រីរងគ្រោះជាម្ចាស់ទ្រព្យពិតមែន ដោយសាតែ ខ្លាចម្ចាស់ដឹងទើបប្រើវិធីនេះតែទីបំផុតនៅតែតាមទាន់ចាប់បានដដែល ដោយករណីនេះកម្លាំងជំនាញបានបង្ករសំណុំរឿងប្រគល់ទៅស្នងកាខេត្តចាត់កាបន្ត៕