ខេត្តពោធិ៍សាត់៖ យុវជនម្នាក់ត្រូវបានសារធាតុញៀនក្ដោបផ្លូវចិត្តទាំងផ្លូវអារម្មណ៍និងសេរីរាង្គកាយក្លាយខ្លួនជាជនពនេចរ គ្រប់ទីកន្លែងដើរតែប្រព្រឹត្តតែអំពើចោរកម្មដើម្បើបំពេញតម្រូវការឲ្យចេញជាលុយយកទៅទិញថ្នាំញៀនមកជក់ ដោយទីបំផុតត្រូវបានជាប់ខ្នោះដៃរបស់សមត្ថកិច្ចដោយសាតែបទល្មើសជាក់ស្ដែងវត្ថុតាងបទល្មើសទាំងពីឈុតតែម្ដង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង១០នាទីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រូវបានសមត្ថកិច្ចចាប់បានត្រង់ចំនុចកូនខ្ទមវាលស្រែមួយកន្លែងខាងក្រោយរោងមា៉ស៊ីនកិនស្រូវ ក្នុងភួមិអូស្ដៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។អ្នកភួមិអូស្ដៅសង្កាត់ផ្ទះព្រៃដែលបានតាមដានហេតុការណ៍នេះចំនួនបីនាក់បានព័ត៍នាឲ្យអ្នកយកព័ត៍មានយើងដឹងដូចគ្នាថា៖ ពួកគាត់បានសង្ស័យលើយុវជននេះមិនដឹងផ្ទះសប្បែងនៅអីណាទេ ដោយមានកានស្បោងមួយបង្វិចទៅខ្ទមចំនុខខាងលើសំងំនៅទីនោះម្នាក់ឯងសង្ស័យតែពួកទៅសំងំជក់ថ្នាំក៍រាយការជូនសមត្ថកិច្ច ប៉ុស្ត៍រដ្ឋបាលសង្កាត់ផ្ទះព្រៃចុះចាប់បានភ្លាមតែម្ដង។មន្ត្រីនគរបាលប៉ិស្ត៍ផ្ទះព្រៃបានឲ្យដឹងថា ជនសង្ស័យដែលបង្ក្រាប់បាននេះមានឈ្មោះ អ៊ុំ សុវណ្ណារិទ្ធ អាយុ២៤ឆ្នាំ ពនេចរគ្រប់កន្លែងម្ដងស្នាក់នៅនេះម្ដងនៅនោះ ដោយចុងក្រោយនេះស្នាក់នៅភួមិចាប់ខ្លួនខងលើមុខរបប្រព្រឹត្តតែអំពើចោរកម្មយកលុយទៅទិញថ្នាំញៀនមកជក់ ដោយគេប្រាប់ថាមានទីលំនៅពិតប្រាកដនៅភួមិទន្សាយគល់ ឃុំអន្លងត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ព្រោះពេលសមត្ថកិច្ចយើងបង្ក្រាបបានជាក់ស្ដែង គឺវត្ថុតាមានដល់បទល្មើសពីករណីទីមួយ ឃើញមាន ប្រដាប់ជក់ថ្នាំញៀនមួយឈុតមានដេកឆេះចំនួនបីដបទឹកសុទ្ធទូយោនិងកញ្ចប់ថ្នាំញៀនប្រភេទម្ស៉ៅក្រាមព័ណ៍ស ម៉ាទឹកកកបេតំហ្វីតាមីនមួយដុំក្នុងកញ្ចប់ថង់ប្លាស្ទីក មានវត្ថុតាងបទល្មើសចោរកម្ម ដូចជាស្នាប់ដៃមួយ មានទុល្វីស មានស្កុត មានសោម៉ាឡេត មានដែកកាប់អូតូម៉ាទិក នឹងមានចំពាមកៅស៊ូសម្រាប់ធ្វើរបាញ់សត្វដើរមើលទីតាំងសម្រាប់ធ្វើសកម្មភាពប្រព្រឹត្តអំពើចោរកម្ម ។ មន្ត្រីដដែលបន្តថាជនសង្ស័យនេះ និយាយរួមឲ្យចំទៅគឺជាជនពណេចរ ដើរប្រព្រឹត្តអំពើចោរកម្ម ដើម្បីរកលុយយកទៅទិញថ្នាំញៀនមកជក់ ដោយពេលនេះសមត្ថកិច្ចយផងបានកំពង់បង្ករសំណុំរឿងនៅបទល្មើសចំនួនពីជាក់ស្ដែង គឺប្រព្រឹត្តកាប្រើប្រាស់សារធាតុញៀនផង និង បទស្មើសដើរប្រព្រឹត្តអំពើចោរកម្មដើម្បីបញ្ជូនទៅតុលាកាចាត់កាគេតាមច្បាប់៕