ខេត្តពោធិ៍សាត់៖ មានប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយ៉ាលម្នាក់បានយល់ច្បាស់ពីច្បាប់ហាប់ឃាត់នៃកាលាក់ទុកឫកាប្រើប្រាស់អាវុធខុសច្បាប់ ដោយពលរដ្ឋនេះបានទៅបេះផ្លែសោម ក្នុងព្រៃដែលទីតាំងអតីតភួមិសាស្ត្រសង្គ្រាមដ៍ក្ដៅគគុកនោះឫសបានកាំភ្លើងមួយដើមគុណភាពស្ទើរ១០០%ក៍បានយកទៅប្រគល់ជូនសមត្ថកិច្ចភ្លាមមិនចាំទុកស្អែកឡើយ។ហេតុការណ៍យកកាំភ្លើងប្រគល់ឲ្យសមត្ថកិច្ចនេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅប៉ុស្ត៍រដ្ឋបាលឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។នាយប៉ុស្ត៍រដ្ឋបាលនគរបាលឃុំអូសោម បានផ្ដល់ព័ត៍មានឲ្យដឹងថា ពលរដ្ឋម្នាក់ឈ្មោះ លឹម សេះ អាយុ២៧ឆ្នាំ ភេទប្រុស រស់នៅភួមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ដែលជាប្រជាពលរដ្ឋដ៍គំរូល្អម្នាក់ដោយយល់ដឹងច្បាស់ពីច្បាប់ការលាក់ទុកឫប្រើប្រាស់អាវុធខុសច្បាប់ ដោយកាលពីព្រឹកថ្ងៃខាងលើបុរសនេះបានចេញពីផ្ទះទៅចំនុចស្ទឹងតាសុខ ដែលជាទីតាំងអតីតសមោរភួមិសង្គ្រាមដ៍ក្ដៅគគុក ក្នុងភួមិបុរសនេះនៅខាងលើនដើម្បីទៅបេះផ្លែសោមព្រោះតំបន់នេះជាតំបន់ព្រៃភ្នំ។នាយប៉ុស្ត៍នោះបន្តថា ស្របពេលដែលបុរសនេះលុកព្រៃក្រាស់បន្តិចដើម្បីបេះផ្លែសោម ក៍ប្រទេះឃើញកាំភ្លើងអាកាបទស្វាយមួយដើមមានបង់មួយតែអត់គ្រាប់ ដោយនៅគុណភាព៨៥%ភាគរយ បុរសនេះក៍បេះផ្លែសោមគ្រប់ចំនួនដែលខ្លួនត្រូវកាហើយក៍ដើរមកផ្ទះវិញ រូចហើយ លីកាំភ្លើងអាកាបទស្វាយមួយដើមនេះ ទៅដល់ប៉ុស្ត៍រដ្ឋបាលនគរបាលអូសោមម៉ោង៣រសៀលខាងលើប្រគល់ឲ្យរក្សាទុកតែម្ដង ដោយពលរដ្ឋមាននេះនិយាយថាខ្ជឹលទុកដាក់ណាស់យកមកឲ្យសមត្ថកិច្ចតែម្ដងទៅព្រោះវាជារបស់ច្បាប់ហាមឃាត់ដល់គ្មានភារកិច្ច ។ជាមួយគ្នានោះដែរលោក ធាង ឡេង ជាអធិការដ្ឋាននគរបាលស្រុកវាលវែងក៍បាន ស្ងើចសរសើរពលរដ្ឋម្នាក់នេះយ៉ាងខ្លាំងដែលនៅតំបន់ព្រៃភ្នំដាច់ស្រយ៉ាល់ហើយយល់ដឹងពីច្បាប់ច្បាស់លាស់ពិតជាពលរដ្ឋគំរូមែន ហើយលោកសួមឲ្យប្រជាពលរដ្ឋផ្សេងទៀត យកគំរូតាមពលរដ្ឋដូចឈ្មោះ លឹម សេះ នេះទើបយល់ដឹងពីច្បាប់ច្បាស់លាស់ព្រោះការលាទុកនិងប្រើប្រាស់អាវុធយុត្តិភ័ណ្ឌមិនទាផ្ទុះ និងមានទោសលើផ្លូវច្បាប់ជាធរមានយ៉ាងធ្ងន់ធ្ងរ៕