ខេត្តព្រះសីហនុ៖ជនជាតិរុស្សីម្នាក់ដែលប៉ូលិស(INTERPOL)តាមចាប់ខ្លូនពាក់ពន្ធ័បទឧក្រិដ្ឋការជូញដូរអវុធលក់ទៅឲ្យអង្គការភេវកម្មពិភពលោក ហើយក៍ជាជនជាប់ចោទដែលសាលាដំបូងខេត្តព្រះសីហនុ ចេញដីការ តាម រុករកចាប់ខ្លូនពីបទប្រើអំពើហឹង្សាក្នុងស្ថានទំមន្ងន់ទោសទៅលើជនជាតិរុស្សីដូចគ្នាផងនោះ ត្រូវបាន ប្រភព ពត៏ មានមួយធ្វើការអះអាងថាជននេះកំពង់លាក់ខ្លូនពូនអាត្មា ជ្រក កោន នៅជា មួយ មន្ត្រីប៉ូលិសបុណ្យ សក្ក័ធំម្នាក់នៅឯទីក្រុងភ្នំពេញ។ ហើយថ្មីនេះជនជាតិរុស្សីរូបនេះកំពង់ព្យាយពឹង ពាក់មេធាវីម្នាក់ ឈ្មោះ ព្រហ្ម វិចិត្រ អក្ខរា ឲ្យរត់ការលក់អចលនៈទ្រព្យក្រុមហ៊ុនរបស់ចំនូនប្រមាណ១៣ កន្លែងនៅក្នុងខេត្តព្រះសីហនុ ដែលមានតម្លែមិនតិចជាង១០លានដុល្លាសហរដ្ឋអាមេរិកនោះឡើយ ដើម្បីប្រមូលលក់គ្រោងនិង ចេញ ពីកម្ពុជា។ .ប្រភពដ៍ដែលបានបន្តទៀតថានៅចំណោមអចលនៈទ្រព្យចំនូន១៣កន្លែងខាងលើនេះ មាន មួយ កន្លៃង ទំហំ១២២៣៩ ម៉ែត្រការ៉េ (ក្បាល់ដីលេខ៧៥២) (ចុះថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៤) ស្ថិតនៅ ក្នុង ភូមិ លេខ៥សង្កាត់លេខ៤ ក្រុងព្រះ សីហនុ ត្រូវបានលក់ទៅឲ្យ លោក លឹម ប៊ុន ជាកូនប្រុសលោកឧកញ្ញ៉ា លឹម ហ៊ុយ ឡេង រូចហើយក្នុងតំម្លែងជាង១លានដុល្លា ដោយបច្ចុប្បន្នកំពុងរត់ការកាត់ ប្លង់ផ្ទេសិទ្ធិនៅសុរិយោដី ហើយអ្នកគក់ជេរទិញលក់ដីនេះ គឺលោក ជិនសារិន អតីតអភិបាលក្រុងព្រះសីហនុ។
.ជនជាតិរស្សីខាងលើនេះមានឈ្មោះTIKHANOV,OLEG ភេទប្រុសអាយុ៤៦ឆ្នាំ ក្រោយពីរបប៉ូលិស (INTERPOL)ប្រទេសរបស់ខ្លូនតាមចាប់ពាក់ពន្ធ័ការជូញដូរអាវុធដ៍ ធំលក់ទៅឲ្យ អង្គការភេវ កម្មនៅ លើ ពីភពលោក ក៍បានរត់មកលាក់ខ្លូនក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា ហើយបើកក្រុមហ៊ុនរក ស៊ីទិញ លក់ អចលនៈ ទ្រព្យដ៍ធំមួយក្នុងខេត្តព្រះសីហនុ ប៉ុន្តែរដោយសារតែខ្លូនជាជនបរទេសនិងជា អ្នកទោស តាម ចាប់ខ្លូនផងនោះមិនអាចកាន់កាប់អចលនៈទ្រព្យស្របច្បាប់ក៍បាន ជូល ឲ្យ ជនជាតិខ្មែរម្នាក់ឈ្មោះអ៊ុច សុវណ្ណ ភេទប្រុស រស់នៅ ក្នុងភូមិ លេខ២សង្កាត់លេខ២ក្រុងព្រះសីហនុ ជាអ្នក (អ្នកជំនាញបក ប្រែភាសារ រុស្សី) ឲ្យ ឈរឈ្មោះជាប្រធានក្រុមហ៊ុនក្រោមរូបមន្ត ៤៩ភាគរយបូក៥១ភាគរយ ដោយដាក់ឈ្មោះ ថា (RCBCC CO ,Ltd)។ក្រុមហ៊ុនមួយនេះ ក្រោយ ពីរចាប់ផ្តើម បង្កើតភ្លាមៗក៍បានធ្វើចលនាទិញលក់ដី យ៉ាង សកម្មដោយដីជាច្រើនកន្លែង នៅទឹកដី ខេត្ត ព្រះសីហនុត្រូវបានក្រុមហ៊ុននេះប្រមូលទិញស្ទើរអស់ ហើយ ធ្វើការលក់ចេញទៅវិញដោយភាគច្រើនគឺ លក់ទៅឲ្យជន ជាតិរុស្សី ដូចគ្នានិងជនបរទេស ក្នុងមួយឆ្នាំៗ ចំណេញលុយរាប់ស៊ិបលានដុល្លា។ប៉ុន្តែរក្រោយ មកជនជាតិរុស្សីរូបនេះ ដោយសារតែមាន ការកាច់ កុងក្នុង របបរកស៊ីដូចគ្នានិងក្រុមហ៊ុនជនជាតិរុស្សីមួយទៀត រហូតឈានដល់ប្រើអំពើហឹង្សា បង្កររបូសយ៉ាង ធ្ងន់ធ្ងរ និងប្រើប្រាស់កាំភ្លើងខុសច្បាប់ ហើយត្រូវសាលាដំបូង ខេត្តព្រះសីហនុសម្រេចចេញដីការតាមចាប់ខ្លូន តាំងពីខែមិនាឆ្នាំ២០១៥មកម្លេះ ហើយជនជាតិរុស្សីជាប់ ចោទ ឈ្មោះ TIKHANOV,OLEGនោះក៍បានទៅពឹង ពាក់ជ្រកកោននៅក្នុងភូមិគ្រះមន្ត្រីប៉ូលិសបុណ្យសក្ក័ ធំម្នាក់ នៅឯទីក្រុងភ្នំពេញយ៉ាងសុខសាន្ត រហូតមកដល់បច្ចុប្បន្ន ដោយបញ្ហារនេះក៍មាន មន្ត្រីថ្នាក់ដឹក នាំមួយ ចំនូនក៍បានដឹងដែរ ប៉ុន្តែរ ធ្វើមិន ដឹងមិនឮដោយសារតែទទូលបានផលប្រយោជន៍ពីជនជាតិរុស្សីនោះ។
.ប្រភពពត៏មានដ៍ដែលបានបញ្ជាក់បន្ថែមទៀតថា ជនជាតិរុស្សីឈ្មោះ SERGY USTINOVមានភិន ភាគ (សក់វែងចងសក់)ដែលជាមនុស្សជំនិតនៅក្បែរ ជាប្រចាំ ជនជាតិរុស្សីឈ្នោះ TIKHANOV,OLEG ខាងលើនេះ គេតែតែងឃើញចេញចូល មកខេត្ត ព្រះសីហនុ ជាញិកញាប់ និងស្នាក់ក្នុងបុរីមួយកន្លែងស្ថិតនៅ ខាងក្រោយ ផ្ទះសំណាក់(ពស់)ស្ថិតក្នុងសង្កាត់លេខ៣ដែលជាអតីតក្រុមហ៊ុនរបស់ខ្លូន ក្នុងគោលដៅមកធ្វើការលក់ដី ក្រុមហ៊ុន (INTERPOL)របស់ថៅកែខ្លូនចំនូន១៣កន្លែងដោយអចលនៈទ្រព្យទាំងនោះ ខ្លះជាដីទំនេរនិង ខ្លះជាដី មានសំណង់ជាផ្ទះល្វែង និងខ្លះទៀតជាវិឡា ។ ពត៏មានចុងក្រោយបានបញ្ជាក់ថា ដីរបស់ ក្រុមហ៊ុនជនជាតិ រុស្សី ឈ្នោះ TIKHANOV,OLEG ទាំងអស់នៅលើទឹកដីខេត្តព្រះសីហនុត្រូវបានធ្វើកិច្ច សន្យា ផ្ទេរសិទ្ធិប្រគាល់ ទៅឲ្យ មនុស្សម្នាក់ ឈ្មោះ គៀង សុផាត មន្ត្រីមានបុណ្យសក្ក័ធំ(ផ្កាយមួយ) នៅទី ក្រុងភ្នំពេញ ធ្វើជាប្រធាន ជំនូស លោក អ៊ុច សុវណ្ណ និងមេធាវីឈ្មោះព្រហ្ម វិចិត្រ អក្ខរា រូចរាល់អស់ហើយ ដើម្បីឲ្យអ្នកទាំងពីរមាន សិទ្ធិគ្រប់គ្រាន់លក់អចលនៈទ្រព្យរបស់ក្រុមហ៊ុន(INTERPOL)ស្រប់ច្បាប់៕