ស្ត្រី​ម្នាក់​បាត់​ពី​ផ្ទះ​៣​ថ្ងៃ​ពេល​រកឃើញ​គឺ​បាន​ចងក​ស្លាប់​សព​ឡើង​ ​ស្អុយរលួយ​នៅលើ​ដើមឈើ

0

​ខេត្តកំពង់ឆ្នាំង​៖​ស្ត្រី​ម្នាក់​បាន​យក​ក្រមា​ចងក​សម្លាបខ្លួន​និង​មែកឈើ​ក្បែរ​គុម្ព​ឬ​ស្សី រហូត​សព​មាន​សភាព​ស្អុយរលួយ​បន្ទាប់ពី​បាន​បាត់​ខ្លួន​ពី​ផ្ទះ​អស់​រយៈពេល​៣​ថ្ងៃ ទើប​ក្រុម​គ្រួ សារបាន​រកឃើញ​នៅ​ម៉ោង​២​និង​១៥​នាទី​រសៀល ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​ស្រាង​ខ្ពស់ ឃុំ​rsdពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​​ ​សមត្ថកិច្ច នគរបាល​មូលដ្ឋាន​បានអោយដឹងថា​៖ សព​ស្ត្រី​រូបនេះ​មានឈ្មោះ កែវ សា រិ​ន អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​អណ្តូង​ពោ​ធ៌ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២១៥ ស្ត្រី​រូបនេះ​បាន​មកលេង​បងប្អូន​គាត់​នៅ​ភូមិ​ស្រាង​ខ្ពស់ ឃុំ​ពង្រ ស្រុក​លា​ប្អៀ​រ លុះដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា នៅវេលា​ម៉ោង​៤​ល្ងាច ស្ត្រី​រូបនេះ​បានចេញ​បាត់​ពី​ផ្ទះ​បងប្អូន នៅពេលនោះ​បងប្អូន​បាននាំគ្នា​ដើររក​ដែរ​តែ​រក​មិនឃើញ​ឡើយ​។
​លុះដល់​ថ្ងៃទី​២៥ វិច្ឆិកា ឆ្នាំ​២០១៥ នៅវេលា​ម៉ោង​២​និង​១៥​នាទី​រសៀល មាន​ក្មួយ​ស្រី​ម្នាក់​របស់​សព​ស្ត្រី​រូបនោះ​បាន​ទៅ​មើល​ទា ហើយ​ពេល​ដេញ​ទា​ចុះ​ទឹក ដែល​នៅក្បែរ​គុម្ព​ឬ​ស្សី​នោះ ក៍​ស្រាប់​តែមាន​ធុំក្លិន​ស្អុយ ពេល​នាង​បាន​ដើររក​មើល ក៍បាន​ប្រទះឃើញ​សព​ស្ត្រី​រូបនេះ ចងក​សម្លាប់ខ្លួន​ដោយ​យក​ក្រ​ម៉ា​ចងក​ទៅនឹង​មែកឈើ​ក្បែរ​ដើម​ឬ​ស្សី ហើ យ​នាង​ក៍បាន រត់​ទៅប្រាប់​អ្នកផ្ទះ​អោយមក​មើល និង​ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ល​ដ្ឋា​ន ដើម្បី​មក​ធ្វើការ​ពិនិត្យ​សាកសព​នៅ​កន្លែងកើតហេតុ​។​
​ ​ក្រោយពី​សមត្ថកិច្ច​ពិនិត្យ​សាកសព​រួចមក​បា​នស​ន្និ​ដ្ឋា​ន​អោយដឹងថា​៖ ស្ត្រី​រូបនេះ ពិតជា​បាន​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ដោយសារតែ​តូចចិត្ត​នឹងមាន​ជំងឺ​ប្រចាំកាយ​ក្រីក្រ​គ្មាន​លទ្ធភាព​ព្យាបាល​។​បន្ទាប់មក​សមត្ថកិច្ច​ក៏បាន​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​គាត​ដើម្បី​យកទៅ​ធ្វើ​បុណ្យទាន​តាម​ប្រពៃណី​នៅក្នុង​មូលដ្ឋាន​៕