លោក​ពៅ​ពិសិដ្ឋ​អភិបាលរង​ខេត្តសៀមរាប​ដឹកនាំ​កំលាំង​សំអាត​បរិស្ថាន​នៅតាម​បណ្តោយដងស្ទឹង​សៀមរាប​ក្រោយពី​បញ្ចប់​បុណ្យ​ទូក​

0

​ខេត្តសៀមរាប​៖បន្ទាប់ពី​រាជពិធី​បុណ្យអុំទូក​បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក​នៅតាម​បណ្តោយ​ដងស្ទឹង​សៀមរាប​ក្នុង​រយះ​ពីរ​ថ្ងៃ​បានបញ្ចប់​រួចមក​យុទ្ធនា​ការសម្អាត​អនាម័យ​បរិស្ថាន​នៅតាម​ដងស្ទឹង​ក្រុង​សៀមរាប​ប្រវត្តិសាស្ត្រ​ប្រកបទៅដោយ​សោ​ភណ្ឌ​ភាពស្រស់​ស្អាCopy of IMG-20151126-WA0049​ត់​គ្របដណ្តប់​ទៅដោយ​ពណ៌​បៃតង​និង​ជា​គោលដៅ​ដ៏​សំខាន់​នៃ​ភ្ញៀវ​ទេសចរណ៍​លើ​ពិភពលោក​ក្នុងការ​ថែរក្សា​បាន​នូវ​ផ្ការំដួល​៣​ទង ក៏ដូចជា​កេរ្តិ៍ឈ្មោះ​ល្បី​ល្ប​ញ​លើ​ពិភពលោក ។ ម្យ៉ាងទៀត​ក៏​ជាការ​បញ្ជ្រាប​នូវ ការយល់ដឹង អំពី​អនាម័យ​បរិស្ថាន ដល់​ប្រជាពលរដ្ឋ​ក្នុងការ​បង្កើន​កិច្ចសហការ​រវាង​រាជរដ្ឋាភិបាល​និង​វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល​លើ​ការងារ​បរិស្ថាន​បានធ្វើការ​អនាម័យ​នេះ​ទ្បើង​វិញ​បន្ទាប់ពី​បុណ្យអុំទូក​បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង អកអំបុក​បានបញ្ចប់​វិញ​ហើយ​នោះ​។ ការបើក​យុទ្ធនាការ​សម្អាត​អនាម័យ បរិស្ថាន ក្រុង​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​របស់លោក​ពៅ​ពិសិដ្ឋ​ភិ​បាល​រង​ខេត្ត​និង​លោក​សូ​ប្លា​តុង​អភិបាលក្រុង​សៀមរាប នៅតាម​បណ្តោយ​ដងស្ទឹង​សៀមរាប​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៥​។​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អស់លោក​លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​អង្គការ​សង្គម​ស៊ីវិល​វិស័យ​ឯកជន​គរុ​សិស្ស​និស្សិត​សិស្សានុសិស្ស​និង ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០០​នាក់​ចូលរួម ។
​មានប្រសាសន៍​នោះដែរ​លោក​ពៅ​ពិសិដ្ឋ​អភិបាលរង​ខេត្ត​ក៏បាន​ធ្វើការ​កោតសរសើ​រ​ចំពោះ​ស្មារតី​យកចិត្តទុកដាក់​ក្នុងការ​ចូលរួម​សម្អាត​ទីក្រុង​បុរាណ​ប្រវត្តិសាស្ត្រ​បន្ទាប់ពី​ពិធីបុណ្យ​អុំទូក​អស់​ពេល​ពីរ​ថ្ងៃ​បានបញ្ចប់​ទៅវិញ ។​
​ក្នុង​គោលបំណង​ជម្រុញ​ឲ្យ​ក្រុង​សៀមរាប ក្លាយជា​ទីក្រុង​ដែលមាន​សោភ័ណភាព និង បរិស្ថាន​ស្រស់ស្អាត សក្តិសម​ជាទី​ក្រុង​ទេសចរណ៍​ដ៏​ល្អ​ឯក​ផ្អែកលើ​វប្បធម៌​ធម្មជាតិ​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​និង​ល្បីល្បាញ​។ លោក​ក៏បាន​បន្តទៀតថា យុទ្ធនាការ​អនាម័យ​បរិស្ថាន​នា​ព្រឹក​នេះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​បរិស្ថាន​ក្នុង​ក្រុង​សៀមរាប​បន្ទាប់ពី​ពិធីបុណ្យ​អុំទូក​បានបញ្ចប់​វិញ មាន​ភាពស្រស់ស្អាត គ្មាន សម្រាម និង ថង់​ផ្លា​ស្ទិ​ក​នៅតាម​ដងផ្លូវ និង​តាម​ទីកន្លែង​សាធារណៈ​ផ្សេងៗ​។ សំខាន់​ចំពោះ​បង ប្អូន​ធ្វើដំណើរ​តាម​យានយន្ត​គ្រប់​ប្រភេទ នៅតាម​ដងផ្លូវ​សាធារណៈ កាន់តែ​បាន​យល់ដឹង​ច្បាស់ និង​រួម​សហការគ្នា​ដើម្បី​ថែរក្សា​បរិស្ថាន​អនាម័យ​ឲ្យ​បានល្អ​ដោយ​រក្សា​ទុកដាក់​កាកសំណល់​ផ្សេងៗ​ឲ្យ​មាន​របៀបរៀបរយ​និង​សណ្តាប់ធ្នាប់​ល្អ​សំដៅ​ឲ្យ​សោភ័ណភាព​ក្រុង​កាន់តែ​ល្អប្រសើរ​ជា​លំដាប់​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​ចូលមក​ទស្សនា​បាន​ជាប់ចិត្ត​ដិត​ក្នុង​អារម្មណ៍​ជាមួយនឹង​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ ដ៏​មហាអស្ចារ្យ​ប្រកបដោយ​បរិស្ថាន អនាម័យ​មាន​ផាសុខភាព ដ៏​ល្អប្រសើរ​របស់​យើង​។​លោក ក៏បាន លើកឡើងថា ខេត្តសៀមរាប​ជា​អតីត​រាជធានី​អាណាចក្រ​ខ្មែរ​ដ៏​ខ្លាំងក្លា​មួយ និង​ជាទី​ក្រុង​ល្អ​ឯក​ផ្នែក​វប្បធម៌​ប្រវត្តិសាស្ត្រ​មួយ​នៅ​អាស៊ី​អា​គ្នេ​យ៌​ដែលជា​កេរ្តិ៍មរតក​ដ៏​សម្បូរបែប​ជាច្រើន​ត្រូវបាន​បន្សល់ទុក​ឲ្យ​យើង​ទើប​ធ្វើ​ឲ្យ​ខេត្ត សៀមរាប​ក្លាយជា​តំបន់​គោលដៅ​ទេសចរណ៍វប្បធម៌​ដ៏​សំខាន់​មួយ​របស់​ប្រទេស​និង ពិភពលោក​ដែល​បាន​នឹង​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ប្រមាណ​ជិត ៥ លាន​នាក់ ជា​រៀងរាល់ឆ្នាំ​ឲ្យ​មក​ទស្សនា​កម្សាន្ត ទោះបី​មាន​អស្ថេរភាព​ខ្លះៗ​នៅក្នុង​តំបន់ និង​ពិភពលោក​ក្តី​។ ទាំងនេះ​ជា​មោទនភាព​ចំពោះ​វិស័យ​ទេសចរណ៍​របស់​ខេត្ត ដែលមាន​សន្ទុះ​កើនឡើង គួរ​ឲ្យ​កត់សម្គាល់​ដោយ​អាច​ប៉ាន់ប្រមាណ​ថា នៅ​ឆ្នាំ ២០២០ ភ្ញៀវ​អាច​កើនឡើង​ដល់ ៨ លាន​នាក់​។​លោក​បាន​បន្តទៀតថា​វិស័យ​ទេសចរណ៍​នេះ​គឺជា​កម្លាំងចលករ​ជម្រុញ​ដល់​ការរីកចម្រើន ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ជាច្រើន​ព្រមទាំង​ជម្រុញ​ការធ្វើ​វិនិយោគ​និង​គ្រប់គ្រង​ដោយ​ហ្ម​ត​ចត់​ផងដែរ​។ ការរួម​គ្នា​បង្កើត​យុទ្ធ​នា​ការ​អនាម័យ​បរិស្ថាន​ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត​ឆ្នាំ​២០១៥ ដើម្បី​បុព្វហេតុ​បរិស្ថាន​ទីក្រុង​សៀមរាប​របស់​យើង​ក្នុង​ការជួយ​លើកកម្ពស់​បរិស្ថាន​អនាម័យ​ក្រុង​យើង​ឲ្យ​ស័​ក្ត​សម ជាទី​ក្រុង​ទេសចរណ៍​ប្រវត្តិសាស្ត្រ​។​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ទាំងនេះ​ចេញ ជា​លទ្ធផល​ល្អ​គួរ​ឲ្យ​មោទនៈ​សម្រាប់​បរិស្ថាន​សង្គម ពី​ការចូលរួម​សហការគ្នា ដើម្បី​ភាព​ស្អាត សោភ័ណភាព បរិស្ថាន​អនាម័យ និង​សុខមាលភាព​សម្រាប់​គ្រប់​ក្រុមគ្រួសារ និង​សង្គមជាតិ​យើង​ជានិច្ច​និរន្ត​តទៅ​។ ក្នុងន័យនេះ យើងទាំងអស់គ្នា​ដឹងថា នៅទីណា​មាន​បរិស្ថាន​ល្អ ទីនោះ​មាន​សុខភាព​ល្អ ព្រោះ​បរិស្ថាន និង​ជីវិត​គឺ​តែមួយ​អ្វីៗ ដើម្បី​បរិស្ថាន បរិស្ថាន គឺ​ដើម្បី​អ្វីៗ​ទាំងអស់ ព្រមទាំង​សំណូមពរ​ដល់​គ្រប់​ម្ចាស់​រថយន្ត​ឈ្នូ​ល​ទាំងអស់ ត្រូវយក​ចិត្ត​អប់រំ ណែនាំ​ដល់​អតិថិជន​របស់ខ្លួន ដែល​បានធ្វើ​ដំណើរ​តាម​រថយន្ត​របស់ខ្លួន ត្រូវ​ទុកដាក់​កាកសំណល់​ឲ្យ​បានល្អ នៅលើ​រថយន្ត កុំ​ឲ្យ​ពួកគាត់​បោះចោល នៅតាម​ដងផ្លូវ​សាធារណៈ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព​ក្រុង សំខាន់​នៅពេល​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ ៕IMG-20151126-WA0050 IMG-20151126-WA0048 IMG-20151126-WA0045 IMG-20151126-WA0071 IMG-20151126-WA0052