ខេត្តឧត្តរមានជ័យ៖ក្រោយទទួលបានការផ្សព្វផ្សាយទូលំទូលាយពាក់ពន្ធ័ផ្លូវច្បាប់ និងគោលនយោបាយភូមិឃុំមាន សុវត្ថិភាព ពលរដ្ឋ៥នាក់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧតរមានជ័យ បានយកកាំភ្លើងខ្យល់របស់ខ្លួន ដែលបានលាក់ទុកតាំងពីយូរ មកប្រគល់ជូនសមត្ថកិច្ចដើម្បីយកទៅរក្សារទុកតាមផ្លូវច្បាប់ កាលពីថ្ងៃទី ២៧ ខែវិច្ឆិការ ឆ្នាំ២០១៥នេះ។
ពលរដ្ឋទាំង៥នាក់រួមមាន១ឈ្មោះ សុង ធុយ ភេទប្រុស អាយុ៥៦ឆ្នាំ ២/ឈ្មោះ សំ សុខុម ភេទ ប្រុស អាយុ៤៨ឆ្នាំ ៣/ឈ្មោះ ឈិន ឡុះ ភេទប្រុស អាយុ៣០ឆ្នាំ ៤/ឈ្មោះ ផល ភី ភេទប្រុស អាយុ២៩ ឆ្នាំ និង៥/ឈ្មោះ ទូច ឌីម ភេទប្រុស អាយុ៤៤ឆ្នាំ ពលរដ្ឋទាំងនេះរស់នៅភូមិរលំត្បាល់ ឃុំ/ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ។
អធិការស្រុកត្រពាំងប្រាសាទ លោក អ៊ិន កាយ បានឲ្យដឹងថា ពលរដ្ឋទាំង៥នាក់ បានប្រគល់ នូវកាំភ្លើងខ្យល់ធ្វើបីឈើចំនួន៥ដើមមកឲ្យសមត្ថកិច្ចយើង។ដែលការប្រគល់ឲ្យនេះ ធ្វើឡើងក្រោយពី ពួកគាត់បានយល់ច្បាស់ពីច្បាប់ និងចូលរួមអនុវត្តន៍តាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ព្រោះ ថាការរក្សាទុកអាវុធគឺជាអំពើខុសច្បាប់ និងត្រូវបានទោស ប្រសិនបើសមត្ថកិច្ចរកឃើញ៕