ខេត្តពោធិ៍សាត់៖ជនសង្ស័យពីរនាក់ក្នុងចំណោមគ្នា២០នាក់មកពីខេត្តផ្សេងៗត្រូវបានកម្លាំងប្រដាប់អាវុធការពារព្រំដែនវរៈ នគរបាល និងវរៈ កងទ័ពឈជើងនៅការពារទឹកដីទីនោះចាប់បានជាមួយវត្ថុតាងបទបទល្មើសឈើក្រញូងនិងជញ្ជើងថ្លឹងពីឈ្មួញចាំទិញតំបន់នោះ។ខណៈពេលដែលពួកគេបានឆ្លងដែនចូលប្រទេសថៃលូចទៅកាប់ឈើក្រញូងនេះបើតាមលោក គួយ សារឿនស្នងការងទទួលបន្ទុកកិច្ចកាទំនាក់ទំនងព្រំដែនប្រាប់ឲ្យដឹងនារសៀលថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០១៥នេះឲ្យអ្នកឆ្លើយឆ្លងព័ត៍មានយើងដឹង។លោក សារឿន បានបន្តទៀតថាស្របពេលដែលកងកម្លាំងប្រដាប់អាវុធនគរបាលការពារវរៈព្រំដែនលេខ៨២៥និងវរៈកងទ័ពការពារព្រំដែនលេខវរៈលេខ១៤៥ប្រចាំទិសថ្មដា ព្រំដែនខ្មែរ-ថៃចុះល្បាតតាមបន្ទាត់ព្រំដែនដល់ភួមិសាស្ត្រចំនុចតង់ខៀវ និង អូរកងឈ្លបក្នុងភួមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែងខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០១៦ នោះក៍បានប្រទះឃើញពួកគេមួយក្រុមមានគ្នាប្រមាណជា២០នាក់មកពីបណ្ដាខេត្តផ្សេងៗបានកំពុងលូចឆ្លងដែនចូលទៅប្រទេសថៃធ្វើសកម្មភាពបទល្មើសលូចកាប់ឈើក្រញូង
មានទាំងឈ្មួញចាំទិញនៅចំនុចនោះទៀត។លោក គួយ សារឿនបានបន្តថាភ្លាមនោះកម្លាំងប្រដាប់អាវុធយើងក៍បានដេញចាប់បានតែពីនាក់ប៉ុណ្ណោះជាមួយនិងវត្ថុតាងឈើក្រញូងចំនួន៥កំណាត់និងជញ្ជើងថ្លឹងមួយប៉ុណ្ណោះដោយសាតែយប់ហើយជាតំបន់ព្រៃភ្នំផង។លោកបន្តថាក្រោយពេលចាប់ជនសង្ស័យនេះនិងវត្ថុតាងកម្លាំងប្រដាប់អាវុធយើងបានយកមកទីបញ្ជារការនគរបាលការពារ វរៈលេខ៨២៥ នៅព្រឹកថ្ងៃទី២៧ខែវិច្ឆិកា សួនាំជនសង្ស័យទាំងពីនេះទី១ឈ្មោះ កៅ ពុធអាយុ២៧ឆ្នាំនៅភួមិកណ្ដាល ឃុំថ្មដាស្រុកវាលវែង ខេត្តពោធិ៍សាត់ទី២ឈ្មោះ ទឹម ណែត អាយុ៣០ឆ្នាំរស់នៅស្រុកបសែត្រ ខេត្តកំពង់ស្ពឺដោយពួកគេសារភាពពីទោសកំហុសរបស់ខ្លួនហើយបានមកធ្វើបទល្មើសនេះជាលើកទីមួយតាមគេបបួលទើបសមត្ថកិច្ចយើងអប់រំជាលាយល័កអក្សរទុកឱកាស់ឲ្យកែរខ្លួនត្រលបទៅផ្ទះវិញនិងបន្តស្រាវជ្រាវជនសង្ស័យជាមួយឈ្មួញដែលរត់គេចខ្លួនពីកម្លាំងប្រដាប់អាវុធ បន្តទៀត។លោក គួយ សារឿនក៍បានបញ្ជាក់បន្ថែមឲ្យអ្នកឆ្លើយឆ្លងព័ត៍មានយើងដឹងនៅរសៀលថ្ងៃទី២៧នេះថាចំពោះចំនុចទីតាំំងលោកឈជើងនៅទីតាងខាងលើនេះ គឺភាគីថៃនិងកម្ពុជាបានសហការណ៍គ្នាក្នុងការទំនាក់ទំនងយោគយល់គ្នាបានល្អខ្លាំងណាស់ ។ព្រោះកន្លងមកខាងកម្ពុជាយើងក៍មានកាយោគយល់ពីខាងភាគីថៃដែរហើយកាលពីបីថ្ងៃមុនខាងភាគីទ័ពឈុតខ្មៅថៃបានផ្ញើររូបភាពបញ្ជូនឲ្យនិងប្រាប់រូបលោកផ្ទាល់មាត់ថាកាលពីបីថ្ងៃមុនពួកគេបានឃើញជនសង្ស័យខ្មែរចំនួន៦នាក់ឆ្លងដែនមកកាប់ឈើនៅប្រទេសគេតែដោយសាពួកគេយល់ថាខាងកម្លាំងប្រដាប់អាវុធកម្ពុជានិងមេបញ្ជារការឈរជើងតំបន់ជាប់គ្នានេះសុទ្ធតែមនុស្សល្អៗជាមួយពួកគេទើបគេអធ្យាស្រ័យដោយគ្រានតែធ្វើជាដេញឲ្យឆ្លងដែនត្រឡប់មកកម្ពុជាវិញប៉ុណ្ណោះហើយគេប្រាប់ថាកំុមានលើកទីពីរទៀត ៕