ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រៀបចំ​កែលំអរ​សោ​ភ័​ណ្ឌ​ភាព​និង​ត្រៀមលក្ខណៈ​រៀបចំ​បុណ្យ​ ​ឆ្លង​ឆ្នាំ​សកល​និង​បុណ្យខួប​ជ័យ​ជំ​នៈ​៧​មករា​ឆ្នាំ​២០១៦

0

​ខេត្តកំពង់ឆ្នាំង​៖ នៅក្នុង​សាលប្រជុំ​សាលាខេត្ត​កំពង់ឆ្នាំង នា​ព្រឹក​ថៃ្ង​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ មាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ណែនាំ​ស្តីពី​ការរៀបចំ​កែលំអរ​សោ​ភ័​ណ្ឌ​ភាព​ដើម្បី​ត្រៀមលក្ខណៈ​រៀបចំ​បុណ្យ​ឆ្លង​ឆ្នាំ​សកល និង​បុណ្យ​ជ័យ​ជំ​នៈ​៧​មករា​១៩៧៩, ៧​មករា​២០១៦​ខាងS3840009មុខនេះ អោយមាន​លក្ខណៈ​ល្អប្រសើរ​។​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​និង​អភិបាលក្រុង​/​ស្រុក​ទាំង​៨​ចូលរួម​ផងដែរ​។​
​ ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​មានប្រសាសន៍ថា​៖ ដើម្បីអោយ​ប្រជាពលរដ្ឋ​បាន​សប្បាយរីករាយ​នៅក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល និង​បុ​ណ្យេ​ជ័យ​ជំ​នៈ​៧​មករា​១៩៧៩ , ៧​មករា​២០១៥​គឺ​គ្រប់​ស្រុក ក្រុង ក្នុង​ខេត្ត ត្រូវធ្វើ​ការកែលំអរ​សោ​ភ័​ណ្ឌ​ភាព​ដោយមាន​ដាក់​បណ្តា​ពាក្យស្លោក​ចង​ទង់ជាតិ​តាំង​ភ្លើងពណ៌​តាម​អង្គភាព​ទីសាធារណៈ​គ្រប់​ទីកន្លែង​ជាពិសេស​ត្រូវដាក់​ភ្លើងពណ៌​នៅតាម​ផ្លូវ​សាធារណៈ​អោយមាន​ភាពស្រស់​បំព្រង​ក្នុង​ក្រុង​កំពង់ឆ្នាំង និង​ធ្វើ​អនាម័យ​អោយមាន​បរិស្ថាន​ល្អប្រសើរ​ក្នុង​ក្រុង​កំពង់ឆ្នាំង​និង​នៅតាម​ទីសាធារណៈ​ផ្សេងៗ​ក្នុង​ខេត្ត​,​។ ដោយ​ត្រៀម​រៀបចំ​ទីកន្លែង​សំរាប់​បាញ់​ក​ម្រូ​ច ,​រៀបចំ​តន្ត្រី​កំសាន្ត​,​ត្រៀម​រៀបចំ​ការប្រកួត​បាល់ទាត់​ពានរង្វាន់​៧​មករា​ប្រចាំខេត្ត​កំពង់ឆ្នាំង និង​ត្រូវ​ធានា​សុវត្ថិភាព​អោយ​បានល្អ​នៅក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល និង​បុណ្យ​ជ័យ​ជំ​នៈ​៧​មករា​១៩៧៩.៧​មករា​ឆ្នាំ​២០១៦ អោយមាន​សុវត្ថិភាព​និង​ស្ថេរភាព​ល្អ​ជូន​ប្រជាពលរដ្ឋ​ដើរលេង​កំសាន្ត ត្រូវ​ទប់ស្កាត់​ចៀសវាង​កុំអោយ​កើតមាន​អំពើ​ហឹ​ង្សា​ផ្សេងៗ​ជាពិសេស​ធ្វើយ៉ាងណា​កាត់បន្ថយ​អោយបាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍​។​
​ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​​និង​អភិបាលក្រុង​/​ស្រុក​ក្នុង​ខេត្ត ដើម្បី​អនុវត្ត​អោយ​ល្អ​ការ​ប្រារព្ធ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​និង​បុណ្យ​ជ័យ​ជំ​នៈ​៧​មករា​១៩៧៩.៧​មករា​ឆ្នាំ​២០១៥ និង​សំរេចបាន​ជោគជ័យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដោយ​ត្រូវ​ត្រៀមលក្ខណៈ​និង​សហការគ្នា​អោយបាន​ជិតស្និត ចាប់ផ្តើម​រៀបចំ​ក្រោយពេល​ប្រជុំ​នេះ​ទៅដល់​ពេល​ប្រារព្ធ​ពិធី​អោយ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ និង​ធ្វើអោយ​ពិធី​មាន​លក្ខណៈ​ល្អប្រសើរ​តាម​ផែន​ការដែល​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត​បានដាក់ចុះ​ក្នុង​ពេលនេះ​៕S3840002