ស្ទឹងត្រែង៖មន្ត្រីខណ្ដរដ្ឋបាលជលផលម្នាក់ ជិះម៉ូតូក្នុងស្ថានភាពស្រវឹងបានទៅបុកគូថរថយន្តសាំយ៉ុងចតស្ងាមពីក្រោយ បណ្តាលអោយស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។
ហេតុការគ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទីព្រលប់ថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៥នៅចំណុចចន្លោះបង្គោលលេខ៥០០-៥០១ ជិតស្ពានស្រែពកថ្មី ស្ថិតក្នុងភូមិច្រប ឃុំក្បាលរមាសស្រុកសេសាន ខេត្តស្ទឹងត្រែង។
មន្ត្រីនគរបាលប៉ុស្ត៍បានអោយដឹងថា ជនរងគ្រោះមានឈ្មោះឆាយ ប៉ាន់ភេទប្រុសអាយុ៤៤ឆ្នាំ មានមុខរបរ មន្ត្រីជលផលខេត្ត មានទីលំនៅក្នុងភូមិព្រែក សង្កាត់ ក្រុងខេត្តស្ទឹងត្រែង។ចំណែកម្ចាស់រថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
លោកបន្តអោយដឹងទៀតថាបើតាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តសាំយ៉ុងមួយគ្រឿងពណិ៍ស ពាក់ស្លាកខេត្តភ្នំ ពេញ2AF6477ចតស្ងាមនៅខាងស្តាំដៃ ក្បែរចិញ្ចើមផ្លូវជាតិលេខ៧៨A និងមានកាច់មែកឈើដាក់ជាសញ្ញា ក្រោយមកក៏មានម៉ូតូម៉ាកវីវ៉ាស្លាកលេខរដ្ឋ១១-11179បើកបរដោយមន្ត្រីជលផល ក្នុងស្ថានភាពស្រវឹង បានបុករថយន្តពីក្រោយពេញមួយទំហឹងបណ្តាលបាក់ដៃបាក់ជើងបោកក្បាលស្លាប់នៅនិងកន្លែងតែម្តង។
ក្រោយកើតហេតុត្រូវបានមន្ត្រីនគរបាលប៉ុក្បាលរមាសចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងនាំយករថយន្តនិងម៉ូតូមករក្សាទុកនៅស្នាក់ប៉ុស្ត៍ រៀបចំឯកសារបញ្ជូនទៅកាន់ការិយាល័យចរាចរផ្លូវគោកដើម្បីចាត់ការបន្ត។ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕