ខេត្តឧត្តរមានជយ័៖អភិបាលខេត្តឧត្តរមានជយ័លោកសថាវីបានមានប្រសាសន៏ឆ្លើយតបចំពោះកង្វល់និងសំណូមពរបងប្អូនប្រជាពលរដ្ឋប្រមាណ300គ្រួសារដែលមានអារម្មណ៏ភយ៏ខ្លាចចំពោះការធ្វើដំណើរឆ្លងកាត់ស្ពានឈើដែលមានសភាពចាស់ទ្រុឌទ្រោមស្ថិតក្នុងភូមិអូរថ្ម ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែងដោយលោកសន្យាថានិងធ្វើការសាងសង់ស្ពានថ្មីឡើងវិញ ជួសជុលផ្លូវនិងទំនប់បង្ហៀរដើម្បីយកទឹកទុកប្រើប្រាស់នៅរដូវប្រាំង។ប្រសាសន៏លោកអភិបាលខេត្តបែបនេះក្នុងឱកាសដែលលោកអញ្ជើញចុះពិនិត្យមើលផ្ទាល់ដល់ទីតាំងស្ពាននេះកាលពីវេលាម៉ោង៨និង២០ ថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០១៥។គួរបញ្ជាក់ថាៈស្ពានឈើនេះគឺជាស្ពានដែលបានសាងសង់យូរហើយ តែនៅអាចប្រើការបាន គ្រាន់តែវាមានសភាពចាស់ទ្រុឌទ្រោមប៉ុន្តែប្រជាពលរដ្ឋនៅភូមិនេះលោកចេះតែមានការព្រួយបារម្ភរឿងធ្វើដំណើរឆ្លងកាត់ ពិសេសការដឹកកសិផលផ្សេងៗនិងកូនចៅពួកគាត់ធ្វើដំណើរទៅសាលារៀនជាដើម ហើយអ្វីដែលធ្វើអោយពួកគាត់កាន់តែមានការព្រួយបារម្ភខ្លាំងនោះគឺនៅរដូវវស្សាដោយស្ពានគ្មានបង្កានដៃខ្លាចធ្វើអោយកូនចៅតូចៗរបស់ពួកគាត់ធ្លាក់ទឹករងគ្រោះថ្នាក់.ជាដើម។ក្នុងឱកាសដែលលោកអភិបាលខេត្តចុះពិនិត្យស្ពានក្នុងឱកាសនោះប្រជាពលរដ្ឋបានសំណូមពរអោយលោកអភិបាលខេត្តជួយសាងសង់ស្ពាននេះថ្មីឡើងវិញនិងជួយជួសជុផ្លូវ ជួយកាយទំនប់ទប់ទឺក គ្រាន់បានប្រើប្រាស់នៅរដូវប្រាំង ចំពោះការធ្វើដំណើរលើស្ពាននេះនៅរដូវវស្សា ពួកគាត់ចេះតែមានអារម្មណ៏ភយ័ខ្លាច ពិសេសនៅពេលបើកគោយន្តដឺកផលដំណាំធ្ងន់ៗឆ្លងកាត់ស្ពាននេះ។ដោយពិនិត្យឃើញស្ថានភាពជាក់ស្តែងនិងកង្វល់របស់ប្រជាពលរដ្ឋឆ្លងកាត់ស្ពាននេះលោកសថាវីក៏បានសន្យាថានិងសាងសង់ស្ពាននេះថ្មីឡើងវិញនិងជួសជុលផ្លូវ កាតអាងទប់ទឹកដោយអោយក្រុមហ៊ុនលោកឧកញ៉ាលឹមហេងជាអ្នកសាងសង់ដោយលោកអភិបាលខេត្តបានមានប្រសាសន៏ថាៈរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីលោកមិនដែលទុកអោយបងប្អូនប្រជាពលរដ្ឋជួបការលំបាកលំបិននោះទេ ផ្ទុយទៅវិញទីណាជួបការលំបាកទីនោះត្រូវតែមានការដោះស្រាយ ហើយទីនេះទោះបីជាឆ្ងាយក្នុងនាមជាអជ្ញាធរជាអ្នកបំរើប្រជាពលរដ្ឋត្រូវចុះមកអោយដល់ទើបដឹងរឿងពិត ពិសេសយើងអាចដោះស្រាយបានភ្លាមៗហើយលោកក៏បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋពេលស្ពាននេះសងសង់រួចត្រូវនាំគ្នចូលរួមថែរក្សាប្រយោជន៏ដើម្បីអោយស្ពាននេះបានប្រើប្រាស់យូរអង្វែង។បងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណចំពោះលោកសថាវីដែលបានដោះស្រាយសំណូមពររបស់ពួកគាត់៕