បន្ទាយមានជ័យ៖ខណះថ្ងៃផុតកំណត់នៃការបងពន្ធផ្លូវលើយានយន្តជិតមកដល់គឺដាច់ខែវិច្ឆិកានេះប្រជាពលរដ្ឋជាម្ចាស់យានយន្តបាននាំគ្នាសម្រុកទៅបងពន្ធនៅសាខាពន្ធដារខេត្តបន្ទាយមានជ័យយ៉ាងកកកុញកាលពីរសៀលថ្ងៃទី27និងព្រឹកទី28វិច្ឆិកាឆ្នាំ2015ជាហេតុធើ្វអោយអ្នកខ្លះបានបង់និងអ្នកខ្លះទៀតមិនបានបង់។តែទោះជាយ៉ាងណាក៍ដោយមន្ត្រីពន្ធដារបានបន្ថែមពេលធ្វើការសម្រាប់បម្រើអោយការបង់ពន្ធមិនថាថ្ងៃឈប់សម្រាក់ឬថ្ងៃបុណ្យទានឡើយ។
អ្នកមកបង់ឆ្នាំរថយន្តនិងម៉ូតូជាច្រើននាក់បានអោយដឹងថាមូលហេតុដែលពួកគាត់មកបង់ពន្ធនេះដោយសារតែការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនតាមការជូនដំណឹងរបស់សាខាពន្ធដារខេត្តនិងត្រូវឈប់បង់ពន្ធនាបំណាច់ខែវិច្ឆិកានេះ។ដូចនេះវានៅតែប៉ុន្មានថ្ងៃទៀតទេហើយក្នុងរយះពេលប៉ុន្មានថ្ងៃចុងខែនេះវាប៉ះចំថ្ងៃបុណ្យអុំទូកនិងថ្ងៃសៅរ៍អាទិត្យដែលមន្ត្រីរាជការឈប់សម្រាកដោយខ្លាចបង់ពន្ធមិនទាន់ទើបពួកគាត់ប្រញាប់មកបង់ព្រោះថាបើមិនបានបង់និងមានការផាក់ពិន័យជាមិនខាន។
ពួកគាត់បានបន្តអោយដឹងទៀតថាការដែលមកបង់ពន្ធជិតដល់ថ្ងៃផុតកំណត់នេះបង្កការយឺតយូរកកស្ទះធ្វើអោយចំណាយពេលយូរក្នុងការបង់ព្រោះមានអ្នកមកបង់ច្រើនកកស្ទះពេញតែក្នុងនិងមុខសាខាពន្ធដារខេត្តតែម្តង់។ចំពោះដែលការយឺតយាវក្នុងការមកបង់ពន្ធនេះក៍ព្រោះតែពុំទាន់មានថវិការគ្រប់ដោយរដូវនេះជារដូវចេញលុយសម្រាបបុណ្យទាន ស៊ីការ ឡើងផ្ទះ ខួបកំណើត …..។ល។
លោក ព្រីម សាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យបានអោយដឹងថាដោយមើលឃើញពិការចូលបង់ពន្ធឆ្នាំពីសំណាក់ម្ចាស់យានយន្តគ្រប់ប្រភេទនៅពេលជិតដល់ថ្ងៃផុតកំណត់លោក បានចាត់អោយមន្ត្រីរបស់លោកធ្វើការបង់ពន្ធជូនពួកគាត់មិនថាថ្ងៃបុណ្យឈប់សម្រាក់នោះទេ។ដូចជាជាក់ស្តែងនៅថ្ងៃឈប់សម្រាក់បុណ្យអុំទូកមន្ត្រីរបស់លោកនៅចាំធ្វើការបង់ពន្ធជូនតែពុំមានអ្នកមកបង់រហូតដល់ថ្ងៃទី27និងព្រឹកថ្ងៃទី28នេះបានពួកគាត់សម្រុកមក។តែទោះជាយ៉ាងណាក៍ដោយមន្ត្រីរបស់លោកនៅបន្តបង់ពន្ធជូនទាំងថ្ងៃសៅរ៍អាទិត្យ រហូតដល់ថ្ងៃកំណត់ឈប់ទទួល។
កិតចាប់ពីថ្ងៃប្រកាសអោយបង់ពន្ធដល់ថ្ងៃនេះសាខាពន្ធដារមិនទាន់អាចកំណត់ថាមានយានយន្តប៉ុន្មានបានបង់ពន្ធរួចហើយនៅសល់ប៉ុន្មានមិនទានបង់ពន្ធនោះទេដោយលោកប្រធានថាចាំដល់ពេលឈប់បង់ទើបដឹង។ព្រោះថាពេលនេះនៅតែមានអ្នកមកបង់៕