លោក អាត់ ខែម នាំយក​អំណោយ​សួរសុខទុក្ខ​អតីត​ស្នង​រង ឃួន ប៊ុន​ហួន កំពុងមាន​ជំងឺ​ព្យាបាល​នៅ​លំនៅដ្ឋាន​

0

​បន្ទាយ​មាន​ជ័​យ៖​លោក ឃួន ប៊ុន​ហួន អតីត​ស្នងការ​ង​នគរបាល​ខេត្តបន្ទាយមានជ័យ​និង​បច្ចុប្បន្ន​ទីប្រឹក្សា​ក្រសួងមហាផ្ទៃ​ដែល​កំពុងមាន​ជំងឺ​សម្រាក់​ព្យាបាល​ជំងឺ​ជាច្រើន​មុខ​នៅ​នឹង​លំនៅដ្ឋាន​ក្នុងភូមិ​ឃុំ​ឬ​ស្សី​ក្រោក​ស្រុក​មង្គល​បូរី​ត្រូវបាន​លោក អាត់ ខែម ស្នងការ​នគរបាលIMG_3919​ខេត្ត លោក ឧុ​កញ្ញា ហង្ស ស៊ី​ថា ទីប្រឹក្សា ឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ា​ន រួម​និង​លោកស្នងការ​ង នាយការិយាល័យ​ចំណុះ​អោយ​ស្នងការ​នាំយក​អំណោយ​និង​សួរសុខទុក្ខ​សំ​ណា​ល​លើកទឹកចិត្ត​កាលពី​ព្រឹក​ថ្ងៃទី​២៨​វិច្ឆិកា​២០១៥​។​
លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​មានប្រសាសន៍​សំណេះសំណាល​ពី​អាកា​រះ​ជំងឺ​និង​រំ​លឹ​ង​ពី​ប្រវត្តិ​តស៊ូ​បម្រើ​ជាតិ មាតុភូមិ​និង​ពល​រដ្នា​សម័យ​សង្គ្រាម​។​លោក​បានលើកឡើង​ទៀតថា​ក្នុងនាម​លោក​ជា​ស្នងការ​លោក​តែង​យកចិត្តទុកដាក់​ដល់​ម​ន្ត្រី​នគរបាល​ទូទាំង​ខេត្ត​ជាពិសេស​មន្ត្រី​ចូលនិវត្តន៍​លោក​តែង​ជួប​សួរសុខទុក្ខ​និង​នាំ​អំណោយ​ជូន​ដល់​លំនៅដ្ឋាន​ដើម្បី​លើកទឹកចិត្ត​ដល់​ពួកគាត់​ក្រៅពី​កិច្ចការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​និង​ការងារ​សង្គម​។​
ក្នុងការ​សួរសុខទុក្ខ​នេះ​លោក​បានផ្តល់​ថវិកា​ររ​បស់​លោក​និង​ថវិការ​ពី​អស់លោក​ជា​ស្នងការរង នាយការិយាល័យ មេបញ្ជាការ​វ​រះ​ការពារ​ព្រំដែន​សរុប​១៣៣០០០០​រៀល​។​
ជាមួយគ្នា​នោះ​ឯកឧត្តម ខេង ស៊ុម សមាជិក​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ លោក តាំង​ផេង ភាវ ក៍បាន​នាំយក​ថវិការ​១​លាន់​រៀល​ក្នុងការ​សួរ​សុខ​ទុក​នេះ​ផងដែរ​។​លោក ឃួន ប៊ុន​ហួន អតីត​ស្នងការ​ង​នគរបាល៍​ខេត្តបន្ទាយមានជ័យ​និង​បច្ចុប្បន្ន​ទីប្រឹក្សា​ក្រសួងមហាផ្ទៃ​បានអោយដឹងថា​រូបលោក​ផ្លាក់​ខ្លួន​ឈើ​ចាប់ពី​ដើមខែ​វិច្ឆិកា​បាន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្យ​ហើយ​បន្តទៅ​ដេកពេទ្យ​បង្អែក​រាជធានី​ភ្នំ​ុ​ពេញ​បាន​បី​ថៃ្ង​ទើប​មក​សម្រាក់​ព្យាបាល​នៅផ្ទះ ជំងឺ​ដែល​កំពុង​កើតមាន​រួមមាន ជំងឺថ្លើម លើសឈាម រលាក​កម្រង​នោម អា​ស៊ី​តរំ​បេះដូង​។​
​លោក​ក៍បាន​អោយដឹងពី​ប្រវត្តិ​ការងារ​បាន​ចូល​បំរើកា​រងារ​ជា​នគរបាល​អស់​រយះពេល​៣៤​ឆ្នាំ​ក្នុងនោះ​បានធ្វើការ​ជា​អធិការ​ស្រុក​មង្គល​បូរី ស្រុក​ប​វេ​ល មេបញ្ជាការ​វ​រះ​ការពារ​ព្រំដែន​តំបន់​ម៉ាឡៃ​នៅ​ឆាំ្ន​១៩៨៧​ដោយ​ត​ស៊ូ​ជាមួយ​ខ្មែរក្រហម បន្ទាប​មកជា​នាយការិយាល័យ​ប្រឆាំង​គិ​តិ​កិរិយា​បច្ចុប្បន្ន​ឈ្មោះ​ជា​ការិយាល័យ​ប្រឆាំង​ភេ​វក​ម្ម រួចមក​កាន់​ជា​ស្នងការរង​កណ្តាល​សន្តិ​សុខ​ពី​ឆ្នាំ​២០០៦​រហូតមកដល់​ឆ្នាំ​២០១៤​ចូល​និ​វឌ្ឍន៍​ត​ត្រូវបាន​រដ្ឋាភិបាល​តែងតាំង​ជាទី​ព្រឹក្សា​ក្រសួងមហាផ្ទៃ​។​ក្នុងតួនាទី​ជានា​យ​នគរបាល​ខាងលើ​បាន​បំផ្លាញ​ករណី​ក្រុម​ប៉ុនប៉ង​បំផ្លាញ​ស្ថេរភាព​នយោបាយ​និង​ផ្តូ​ល​រំលំ​រដ្ឋាភិបាល​ជាច្រើន​ករណី​ត្រូវបាន​ថ្នាក់ដឹកនាំ​កោត​ស​សើរ​និង​ផ្តល់​មេដៃ​និង​ប័ណ្ណសរសើរ​ជាច្រើន​។​ក្រៅពី​ការងារ​ស្នូល​ទាំងនេះ​លោក​ក៍មាន​ស្នាដៃ​ក្នុង​ការបំរើ​គណបក្ស​ប្រជាជន​ដោយ​លោក​មាន​តួនាទី​ជា​សមាជិក​គណកម្មាការ​សាខា​បក្ស ស​៨៨ និង​ជា​ប្រធាន​ក្រុម​ពង្រឹង​មូលដ្ឋាន​ឃំ​ុ​ផ្គាំ​ស្រុក​ស្វាយចេក​។​
សូម​បញ្ជក់​ថា​លោក​ជា​បញ្ញា​វ័ន​ម្នាក់​និង​ជា​និ​សិ​ត្ស​មហាវិទ្យាល័យ​ច្បាប់​និងរ​សេដ្ឋកិច្ច​នា​សម័យ​សា​ធា​រណះ​រដ្ឋ​ខ្មែរ​។​
លោក​ក៍បាន​ថ្លែងអំណរគុណ​ដល់​នាយ​ឧ​ត្ត​ម​សេនីយ៍​សុខ ផល អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ នាយ​ឧ​ត្ត​ម​សេនីយ៍​ម៉ក ជី​តូ អគ្គ​រង​នគរបាលជាតិ​ន​លោក​ឧក​ញ្ញា ហង្ស សី​ុ​ថា ឯកឧត្តម ខេង ស៊ុម ឯកឧត្តម ទៀង សា​រ៉ា​ត ព្រមទាំង​នាយ​នគរបាល​ជាន់ខ្ពស់​ទាំង​អស់នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​អធិការ​នគរ​បស​ល​ស្រុក​ប​វេ​ល​ព្រមទាំង​មិត្ត​ដែល​រួមសហការ​ក្នុង​ការងារ​កន្លងមក​ដែល​បាន​សួរ​សុខ​ទុក​និង​នាំយក​អំណោយ​។​ទាំងនេះ​ស​បញ្ជក់​ពី​ការយកចិត្តទុកដាក់​លើ​ក​ទឹកចិត្ត​ពី​សំណាក់​ថ្នាក់ដឹកនាំ​និង​មិត្ត​នគរបាល​ទាំងអស់​៕IMG_3908 image3