កម្លាំងប្រដាប់អាវុធ​ការពារ​ព្រំដែន​ខ្មែរ​ថៃ​សហ​ការណ៍​ជាមួយ​ប៉ុ​ស្ត៍​រដ្ឋបាល​ថ្មដា​ចាប់បាន​ជនសង្ស័យ​កំពង់​ជក់​ថ្នាំញៀន​បាន​មួ​យស​ប្បុក​

0

​ខេត្តពោធិ៍សាត់​៖ ក​ម្លាំ​ប្រដាប់អាវុធ​វរៈ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨២៥​ប្រចាំ​ទិស​ថ្មដា បាន​សហ​ការណ៍​ជាមួយ​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​ថ្មដា ចុះ​ទប់ស្កាត់​ជាបន្ទាន់​ភ្លាមៗ ដោយ​ជា​លើកដំបូង​ហើយ​ក្នុងករណី​មាន​ក្រុម​ជក់​គឿង​ញៀន​នៅ​ព្រំដែន​ខ្មែរ​-​ថៃ តំបន់​ថ្មដា​នេះ ដោយ​បង្ក្រាបបានimage3​ទាំង​ស​ប្បុក​តែម្ដង​។ ហេតុការណ៍​បង្ក្រាប​នេះ​បានកើត​ឡើងក​សល​ពី​វេលា​ម៉ោ​ង​២​និង​៣៥​នាទី​រសៀល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ត្រង់ចំនុច​ផ្ទះ​ឈ្មោះ ហេង ពុធ ជាប់​និង​ស្ពាន​ជ័យជំនះ អ​តី​តៈ​ហៅ​ស្ពាន​ថ្មដា ស្ថិតក្នុង​ភួ​មិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​​បើតាម​លោក គួ​យ សារឿន ស្នងការ​ង​នគរបាល​ខេត្តពោធិ៍សាត់ ទទួលបន្ទុក​កិច្ចការ​ទំនាក់ទំនង​ខ្មែរ​-​ថៃ នៃ​វរៈ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨២៥ បាន​ឲ្យ​ដឹងថា​៖ នៅ​ព្រំដែន​ឃុំ​ថ្មដា​នេះ​មិន​ដែលមាន​ករណី​ជក់​គ្រឿងញៀន​សោះ នេះ​ជា​លើកទីមួយ​ហើយ​ជា​លើកដំបូង​បំផុត​ដែលមាន​ករណីនេះ​។ លោក សារឿន បាន​បន្តថា​ដោយសា​តែមាន​កា​រាយការណ៍​ពី​ប្រជាពលរដ្ឋ​និង​ការ​តាម​ដ្ឋា​ន​ពី​សមត្ថកិច្ច​រដ្ឋបាល​ប៉ុ​ស្ត៍​នគរបាល​ផង ទើប​នៅវេលា​ម៉ោ​ង​ខាងលើ​កម្លាំងប្រដាប់អាវុធ​នគរបាល​ការពារ​ពារ​ព្រំដែន​យើង​បាន​សហ​ការណ៍​ជាមួយ​ប៉ុ​ស្ត៍​ទៅ​ស​ង្គ្រ​ប​បាន​ជនសង្ស័យ​ទាំង​សប្បុ​ក​ចំនួន​៥​នាក់ រួមទាំង​វត្ថុតាង​ប្រដាប់​ជក់​និង​គ្រឿងញៀន​បញ្ជូន​មកកាន់​អធិការនគរបាល​ស្រុក​វាលវែង ចាត់កា​តាមផ្លូវ​ច្បាប់​តែម្ដង​។​​នៅ​ល្ងាច​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក​អ​ធិកា​រដ្ឋា​ន​នគរបាល​ស្រុក​វាលវែង ធាង ឡេង យើង​បានធ្វើការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ដោយ​លោក​អធិកា​បាន​ប្រាប់ថា ជនសង្ស័យ​ទាំង​៥​នាក់​រួមទាំង​វត្ថ​តាង​ត្រូវបាន​ខាង​រដ្ឋបាល​ប៉ុ​ស្ត៍​ឃុំ​ថ្មដា យកមក​ដល់​អធិការ​ហើយដោយ​ទី​១​ឈ្មោះ ហេង ពុធ អាយុ​២៣​ឆ្នាំ ទី​២​ន​អឹង ហុង អាយុ​៣៨​ឆ្នាំ ទី​៣ សុំ ដែន អាយុ​២៤​ឆ្នាំ ទី​៤ ហង្ស ភក្ដី អាយុ​២២​ឆ្នាំ​និង​ទី​៥​ឈ្មោះ ដី មេ​យ អាយុ​៣០​ឆ្នាំ​បានមក​ស្នាក់នៅ​ជាមួយ​ជនសង្ស័យ​ទាំង​៤​នៅ​ភួ​មិ​ឃុំ​កើតហេតុ​ខាងលើ​។​លោក​អធិការ​បាន​បន្តទៀតថា នៅ​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​ន​ស្អែក​នេះ​លោក​នឹង​បញ្ជូន​ជនសង្ស័យ​ទាំង​៥​នាក់​នេះ​ទៅកាន​ការិយាល័យ​នគរបាល​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​ស្នងការដ្ឋាន​ខេត្តពោធិ៍សាត់​ជាមួយ​វត្ថ​តាង ដើម្បី​ចាត់កា​បន្តទៅ​តុលាកា រូ​ច​លោក​និង​ឲ្យ​រដ្ឋបាល​ប៉ុ​ស្ត៍​ថ្មដា បន្ត​ស្រាវជ្រាវ​ទៀត​ដើម្បី​ចាប់ខ្លួន​ពួកគេ​យកទៅ​ផ្ដន់ទាទោស​៕image2