សៀមរាប៖ អាជ្ញាធរអប្សរាបានសហការជាមួយប្រជាពលរដ្ឋនៅភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ បានប្រារព្ភធ្វើបុណ្យឆ្លងផ្លូវក្រួសក្រហមមួយខ្សែប្រវែង១៦០០ម៉ែត្រចាប់ពីផ្លូវជុំធំត្រង់ចំណុចប្រាសាទព្រះខ័ន្ធឆ្ពោះទៅកាន់ភូមិលាងដៃ កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥
ដោយបានចូលរួមពីសំណាក់ លោក ស៊ឺង គង់ និងមន្រ្តីអាជ្ញាធរអប្សរា ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់។ លោក ស្រីមេភូមិ និង ចាស់ព្រឹទ្ធាចារ្យរស់នៅក្នុងភូមិលាងដៃបានឲ្យដឹងថា ការធ្វើបុណ្យឆ្លងផ្លូវនេះគឺធ្វើទៅតាមទំនៀមទំលាប់ប្រពៃណីតាំងពីបុរម្យបុរាណតៗគ្នារហូតមកដល់សព្វថ្ងៃនេះ ហើយក៏បាននិមន្តព្រះសង្ឃសូត្រមន្តចំរើនព្រះបរិត មានការក្រុងពាលី និង បូងសួង ថែមទាំងមានបញ្ចូលរូបមេមុត បានដល់អារុកអារ៉ាក់អ្នកតា ទេវតា ដែលបានថែរក្សានៅក្នុងតំបន់ប្រាំងប្រាសាទទាំងមួលកមជួយបីបាច់មើលការខុសត្រូវ ដើម្បីសុំឲ្យកូនចៅជំនាន់ក្រោយនិងប្រជាពលរដ្ឋបានសេចក្តីសុខនិងសេចក្តីចំរើនដែលបានធ្វើដំណើរតាមផ្លូវគ្រោះក្រហមមួយខ្សែនេះផងដែរ។ លោក ស៊ឺង គង់ ក៏បាននាំយកនូវថវិកាចំនួន(៤០ម៉ឺនរៀល)ដើម្បីចូលរួមក្នុងកម្មវិធីបុណ្យឆ្លងផ្លូវ ទន្ទឹមនិងពេលនោះដែរ លោក បានមានប្រសាសន៏ថា ដោយសារការយល់
ឃើញពីផលលំបាក់ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋរស់នៅទីនោះ ខាងអាជ្ញាធរអប្សរាបានសម្រេចចិត្តធ្វើផ្លូវក្រួសក្រហមមួយខ្សែរដែលមានចំងាយ(១៦០០ម៉ែត្រ)ដាក់ឲ្យប្រើប្រាសដើម្បីមានភាពងាយស្រួលធ្វើដំណើរទៅមកពីមុនផ្លូវនេះមានការលំបាក់ខ្លាំងណាស់ តែដល់ពេលឥឡូវស្អាតហើយស្រួលថែមទៀតផង និង ជាមោទន:ភាពមួយសម្រាប់តំបន់ទេសចរណ៏ដែលជាបិតិកភណ្ឌពិភពលោកពោរពេញទៅដោយភ្ញៀវជាតិនិងអន្តរជាតិមកទស្សនា។ ប្រជាពលរដ្ឋទាំងអស់ដែលបានធ្វើដំណើរឆ្លងកាត់នៅផ្លូវនោះ បានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលនិងអាជ្ញាធរអប្សរាដែលបានយកចិត្តទុកដាក់នូវការលំបាកនិងសុខទុក្ខរបស់ប្រជាពលរដ្ឋ៕ ដោយ ស៊ាន ផាត 





































