​ក្រឡេកមើល ម៉ូដ​សក់​ថ្មី របស់ សុគន្ធ ថេ​រ៉ា​យុ បន្តិច​មើល៍ ម៉េច​ដែរ​ឡូយ​អត់

0

​រាជធានី​ភ្នំពេញៈ រូបថត​ជាច្រើន​សន្លឹក របស់​តារាចម្រៀង បុរស​សង្ហា លោក សុគន្ធ ថេ​រ៉ា​យុ ត្រូវបាន​បង្ហាញ ជា​សាធារណៈ នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook បង្អួត​អ្នកគាំទ្រ​របស់លោក ពី​ម៉ូដ​សក់ ដែល​ទើបតែ​កាត់ និង​លាប​ពណ៌​សក់​ថ្មី យ៉ាង​ស្រស់ស្អាត ប្លែក​ភ្នែក​។​ ​

នៅពេល​ថ្មីៗ​នេះ តារាចម្រៀង​ក្នុង​ផលិតកម្ម ថោ​ន លោក សុគន្ធ ថេ​រ៉ា​យុ បានប្រកាស​ប្រាប់ ក្រុម​អ្នកគាំទ្រ​ថា លោក​កំពុង​តែមាន ការ​មមាញឹក ក្នុងការ​រៀបចំ​ថត MV ថ្មី​ក្នុង​បទ​ចម្រៀង “​សង្សារ​ថ្មី​អូន មុខ​អ៊ីកអ៊ាក​” ។ នៅក្នុង​នោះ​មុន នឹង​ចេញ​ថត​បទ​ចម្រៀង​មួយ​នេះ ទើបបានជា​លោក លេង​ស្ទីល​ម៉ូដ​សក់​ថ្មី មើលទៅ​ស៊ី​វិ​ល័យ​ញាក់សាច់ ។​ ​

ចង់ដឹងថា​ម៉ូដ​សក់​ថ្មី របស់​តារាចម្រៀង​សំឡេង​ថ្នម សុគន្ធ ថេ​រ៉ា​យុ មាន​ភាពស្រស់ស្អាត ប្លែក​ភ្នែក ហើយ​ការ​លាប​ពណ៌​សក់​ថ្មី​របស់លោក​នោះ ស្អាត​សម នឹង​ទម្រង់​មុខ ធ្វើ​ឲ្យ​លោក កាន់តែ​ស្រស់ស្អាត កម្រិតណា​នោះ កុំ​ឲ្យ​ខាត​ពេល​យូរ ទៅ​ទស្សនា​ទាំងអស់គ្នា ប៉ុន្តែ​មាន​យុវវ័យ​ណាខ្លះ ដែល​ចាប់អារម្មណ៍​ចង់​លេង ម៉ូដ​សក់​ដូច​តារា​រូបនេះ​ដែរឬទេ ?៕6.1 6