​មូល​ហេតុដែល​បណ្តាល​ឲ្យ​ម​ឆ្ឆា​ជាតិ​រលាយ​ហិនហោច​ដោយសារតែ​បទល្មើស​ដាក់​ឆ្នុក​និង​រុញ​ស៊ី​ប

0


​សៀមរាបៈ បទល្មើស​នេសាទ​បានកើត​ឡើង​ពេញ​ផ្ទៃ​ទឹក ដោយសារតែ​ការប្រើប្រាស់​បទល្មើស​នេសាទ​ដោយ​ខុសច្បាប់ ដែល​ត្រូវបាន​គេ​សង្ស័យថា បណ្តាលមកពី​មានការ បើកភ្លើង​ខៀវ ពី​សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ជលផល​ដំ​ដែក និង​សង្កាត់រដ្ឋបាល​ជលផល​កំពង់​ឃ្លាំង ដោយ​ពុំ​មានការ​អើពើរ និង​ទប់ស្កាត់​បង្ក្រាប​ម្តងណា​ឡើយ ។​
​ទិដ្ឋភាព​បទល្មើស​នេសាទ ស្ថិតនៅក្នុង​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម​ន៍ ខេត្តសៀមរាប បានកើត​ឡើង​យ៉ាង​ពេញ​ផ្ទៃ​ទឹក ដោយមាន​ភ្លើង​ភ្លឺ​រន្ទាល​ដូចជា​ទីក្រុង​កណ្តាលទន្លេ​សាប មិនតែប៉ុណ្ណោះ​កាណូត​តូចធំ មិនតិច​ពី​៣០​គ្រឿង​បាន​ដង្ហែរ​គ្នា​ក្នុង​ផ្ទៃ​បឹង​ទន្លេសាប ធ្វើ​សកម្មភាព​រុញ​ស៊ី​ប យ៉ាង​ព្រងើយ ដោយ​មិន​ខ្វល់​ពី​ការខុសច្បាប់​ម្តងណា​ឡើយ ដែល​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​នេសាទ​នេះ ត្រូវបាន​ប្រភពព័ត៌មាន បាន​បញ្ជាក់ថា ជន​ដែល​ធ្វើ​សកម្មភាព ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ បាន​បង់លុយ​ជូន​ដល់​សមត្ថកិច្ច​ជំនាញ ក្នុង​ឆ្នុក​១​បង់លុយ ៣​លាន​រៀល ក្នុង​មួយ​រដូវ ចំណែក​ការ​រុញ​ស៊ី​ប បង់​ក្នុង​មួយគ្រឿង ៦​លាន​រៀល ក្នុង​មួយ​រដូវ ទើបបាន​ពួកគេ​អាច​នេសាទ​ត្រី​បាន​ដោយ​មិនចាំបាច់​ភ័យ​ព្រួញ និង​ខ្លាច​សមត្ថកិច្ច​ឯទៀត​មក​ចាប់​។​
​ពាក់​ព័​ន្ឋ​ទៅនឹង​ការចោទប្រកាន់ថា សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ជលផល ដំ​ដែក បាន​ឃុបឃិត​គ្នា​ជាមួយនិង ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ខុសច្បាប់ មាន​មន្ត្រី​ផ្នែក​រដ្ឋបាល​ជលផល​មួយរូប សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បាន​អះអាងថា លោក​ទទួលស្គាល់ថា បទល្មើស​ដាក់​ឆ្នុក មុន​បុណ្យអុំទូក​គឺមាន​ពិតប្រាកដ​មែន លុះ​ក្រោយ​ពិធីបុណ្យ​ប្រជាពលរដ្ឋ​មួយចំនួនធំ បាន​នាំសារ​ឡើង​មកវិញហើយ ដោយសារតែ​ទឹក​ស្រក​លឿន ចំនែក​ការ​រុញ​ស៊ី​ប គឺ​កំពុង​តែមាន​ធ្វើ​សកម្មភាព​ដដែល ។​
​សូមបញ្ជាក់ថា ឧបករណ៍​នេសាទ​ខុសច្បាប់​ទាំងនេះ គឺជា​ឧបករណ៍​ដែល​ត្រូវបាន​ហាមឃាត់ ពី​សំណាក់​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ដោយសារតែ​ជា​ឧបករណ៍ ដាក់​អំពូល​ភ្លើង បញ្ជោត​សត្វល្អិត​ឲ្យ​ចូល​មកលេង​ភ្លើង លុះ​ក្រោយមក សត្វល្អិត​បាន​ធ្លាក់ចូល​ទឹក ត្រូវបាន​ត្រី​តូច ធំ ចាប់តាំងពី​ទំហំ​កន្លះ​ហ៊ុន រហូតដល់​ត្រី​ធំ ត្រូវបាន​ជាប់​នៅ ក្នុង​ឧបករណ៍​ឆ្នុក ដែលមាន​លក្ខណៈ​ជា​ចង​មុង​ផ្ងា​ជើង ចំណែក​ការ​រុញ​ស៊ី​ប គឺជា​ការប្រើប្រាស់​សំណាញ់​ក​ន្រ​ង​វែង​បណ្តោយ​ទូក ចង​ឈើ​ជា​ចំ​ពាម​លើ​ក្បាលទូក​ហើយ​រុញ ឧបករណ៍​ទាំងនេះ​មាន​ភាព​អន្តរាយ​ដល់​ម​ឆ្ឆា​ជាតិ​យ៉ាងធ្ងន់ធ្ងរ តែ​បែ​ជា​លោក ព្រិ​ន សា​វិ​ន នាយខ​ណ្ទ​រដ្ឋបាល​ជលផល​សៀមរាប មិន​ខ្ចី​ធ្វើជា​ដឹង​ជា​លឺ​នោះទេ ថែមទាំង​បណ្តែត បណ្តោយ​ឲ្យ​មានការ នេសាទ​ខួបប្រាំងខួបវស្សា​។​
​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុ​ការ​សកម្មភាព នេសាទ​របស់​ជនជាតិ​វៀតណាម និង​ឈ្មួញ​មួយចំនួន ដែល​បាន​និង កំពុងតែ​ឃុបឃិត​គ្នា​បំផ្លាញ​ម​ឆ្ឆា​ជាតិ មានការ​ព្រួយបារម្ភ​ណ៍ និង​បាន​សុំ​ឲ្យ​អ្នកសារព័ត៌មាន ធ្វើការ​ចុះផ្សាយ​ដើម្បី​ឲ្យ ថា្នក់​ដឹកនាំ ក្រសួងកសិកម្ម បានដឹង​ខ្លះ ដើម្បី​មាន​វិធានការ​ទប់ស្កាត់ បើ​មិន​ដូច្នេះ​ទេ ម​ឆ្ឆា​ជាតិ​និង​ត្រូវ​រលាយ​ហិនហោច​មិនខានឡើយ 8 1 7 6 3 4 2 5។​ ​ ​ដោយ ប៊ុន រដ្ឋា