ស្ទឹងត្រែង៖មេភូមិរួមជាមួយប្រពន្ធទៅបំបួសកូនត្រឡប់មកវិញជិះម៉ូតូឆ្លងផ្លូវជាតិលេខ៩មិនបានប្រយ័ត្ន ខណរថយន្តបែនដឹកខ្សាច់បើកក្នុងល្បឿនលឿនចាប់ហ្វាំងមិនទាន់បានបុកពេញទំហឹងបណ្តាលខ្ទាតធ្លាក់ផ្លូវប្តីបានស្លាប់ភ្លាមៗនិងប្រពន្ធបានស្លាប់ពេលបញ្ជូមទៅមន្ទីរពេទ្យ។
ករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៥នៅចំណុចផ្លូវបំបែកចេញពីស្រុកថាឡាបរិវ៉ាត់ ស្ថិតក្នុងភូមិត្រពាំងប្រីយ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
មន្ត្រីនគបាលអធិការដ្ឋានស្រុកថាបរិវ៉ាត់បានអោយដឹងថាជនរងគ្រោះត្រូវរថយន្តបុកស្លាប់ទាំង២នាក់ប្តីប្រពន្ធមានឈ្មោះសុខ ជូភេទប្រុស អាយុ៦៣ឆ្នាំ(ប្តី)មុខរបរជាប្រធានភូមិ និងប្រពន្ធឈ្មោះហឹម សឿន ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិស្ពុង ឃុំអន្លុងភេ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។
មន្ត្រីនគបាលអធិការស្រុកបានបន្តអោយដឹងទៀតថាពីអ្នកប្តីប្រពន្ធរស់នៅភូមិឃុំខាងលើបានមកបំបួសកូនកូននៅវត្តថាឡា។ជនរងគ្រោះជិះម៉ូតូម៉ាកវ៉េវពណិ៍ខ្មៅគ្មានស្លាកលេខឌុបប្រពន្ធចេញពីផ្លូវលំពីកើតមកលិចឆ្លងផ្លវជាតិលេខ៩ ខណនោះក៏មានរថយន្តបែនពណិ៍សម៉ាកហ៊ីយ៉ាន់ដាយ(HYUNDAI) ពាក់ស្លាកលេខព្រៃវែង3A0534បើកបរពីត្បូងមកជើង ក្នុងល្បឿនលឿន(ចំណុចផ្លូវកោង)ខណម៉ូតូជិះឆ្លងផ្លូវបានបុកពេញទំហឹងមនុស្សខ្ទាតធ្លាក់ផ្លូវ ប្តីផុងលាដ៏ស្លាប់ភ្លាមៗប្រពន្ធបាក់ជើងគ្រាំក្នុងស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យ។
លោកបន្តថាម៉ូតូបានជាប់ក្រោមរថយន្តអូសប្រមាណជិតមួយរយម៉ែត្រ ។ម្ចាស់រថយន្តក្រោយកើតហេតុបានដាក់មេប្រូចរត់បាត់ស្រមោល។ក្រោយកើតហេតុមន្ត្រីនគរបាលអធិកាដ្ឋានស្រុកថាឡាបរិវ៉ាត់បានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយករថយន្តនិងម៉ូតូមករក្សាទុក ដើម្បីបញ្ជូនទៅកាន់ការិយាល័យចរាចរផ្លូវគោកចាត់ការបន្ត។ចំណែកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕




































