ពិធី​ចែក​អត្តសញ្ញាណប័ណ្ណ​ប្រភេទ​ថ្មី​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ត្រាំកក់​

0

​ខេត្តតាកែវ​៖ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក​វរសេនីយ៍ឯក ពៅ លន់ ស្នងការរង​ទទួល​ផែន​គ្រប់គ្រង​ធនធានមនុស្ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​ដឹកនាំ​ក្រុម ការងារ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរ បាល​ស្រុក​ត្រាំកក់ និង​អាជ្ញាធរ​ភូមិ​-​ឃុំ ចុះ​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន ៦៣០៣ សន្លឹក ប្រុស ២៧៣៦​សន្លឹក ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ថ្លែង​ក្នុងឱកាស​នោះដែរ លោក​វរៈសេនីយ៍ឯក ពៅ លន់ បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ដែល​បានទទួល​អត្តសញ្ញាណប័ណ្ណ​ប្រភេទ​ថ្មី​នេះ​ត្រូវ​ចេះ​ថែរក្សា​ទុកដាក់​ឲ្យ​បានល្អ និង​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​ត្រូវធ្វើ​មិនទាន់បាន​ចុះឈ្មោះ​ធ្វើ​ត្រូវ​រួសរាន់​ទាក់​ទង់​មន្ត្រី​ជំនាញ​តាមរយៈ​មេភូមិ មេឃុំ និង មេ​ប៉ុស្តិ៍​រដ្ឋបាល​ដើម្បី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី​នេះ​ឲ្យ​បាន​គ្រប់ៗ​គ្នា​៕FB_IMG_1448862480166 FB_IMG_1448862461309 FB_IMG_1448862455172