​ខេត្តកំពង់ឆ្នាំង​និង​គំរោងការ​រៀបចំ​តំបន់​អភិវឌ្ឍន៍​ផ្សារ​ក្រោម​នៅក្នុង​ឆ្នាំ​២០១៦

0

​ខេត្តកំពង់ឆ្នាំង​៖ ការអភិវឌ្ឍន៍​ខេត្ត​កំពង់​ឆ្នាំ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មានការ​រីកចំរើន​គួរអោយ​
​កត់សំគាល់ ក្នុងនោះ​មានការ​កសាង​ផ្លូវ​កៅស៊ូ​ក្នុង​ក្រុង ការរៀប​ចំប្រព​ន្ធ័​អគ្គីសនី​តាម​ទីសាធារណៈ ការរៀបចំ​សណ្តាប់ធ្នាប់​លក់ដូរ​តាម​ទីផ្សារ តាម​តំបន់​ទេសចរណ៍​មាត់ទន្លេ​ផ្សារ​ក្រោម​​បានធ្វើអោយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង​មាន​មោទនៈភាព​យ៉ាងខ្លាំង​។​
​ ​ជាក់ស្តែង​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​
​ណា​ចក្រ​កម្ពុជា និង​ដោយមាន​ការយកចិត្តទុកដាក់​ដឹកនាំ​ពី​សំណាក់​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង បានធ្វើអោយ​ទីក្រុង​កំពង់ឆ្នាំង​កំពុងមាន​មុខមាត់​ថ្មី​ដ៏​ស្រស់បំព្រង​។ ក្នុងនោះ​នៅពេល​រាត្រី​នា​ថ្ងៃបុណ្យ​អុំទូក​កន្លងមក​នេះ សាលាខេត្ត​កំពង់ឆ្នាំង​បានរៀបចំ​តុបតែង​លំអរ​អគ្គីសនី​ក្នុង​សាលាខេត្ត តាម​សួនឧទ្យាន​ក្នុង​ក្រុង តាម​ដងផ្លូវ​សាធារណៈ​ភ្លឺ​ព្រោងព្រាត​មិន​ចាញ់​ទីក្រុង​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ​។​
​ ​មន្ត្រី​សាលាខេត្ត​ម្នាក់​បានអោយដឹងថា​៖ ថ្មីៗ​នេះ​សាលាខេត្ត​កំពង់ឆ្នាំង​បាន​ចំណាយ​ថ​វិ​
​ការ​ជាង​១០០​លាន​រៀល អោយ​ក្រុមហ៊ុនអគ្គីសនី​ក្នុង​ខេត្ត​រៀបចំ​ដងគោម​អគ្គីសនី​បំភ្លឺ​តាមផ្លូវ​
​ក្នុង​ក្រុង​កំពង់ឆ្នាំង​ចំនួន​២​ខ្សែ​គឺ ១​ខ្សែ​ពី​សាលាខេត្ត​ទៅ​ផ្សារ​ក្រោម និង​១​ខ្សែ​ទៀត​ពី​បេនឡាន​
​ផ្សារលើ​ទៅដល់​មន្ទីរ​សុរិយោដី​ខេត្ត​។ ដោយឡែក​ក្នុង​ខាងមុខនេះ​ត្រូវ​រៀប​ដងគោម​អគ្គីសនី​១​ខ្សែ​ទៀត​ពី​ចំណុច​ស្ថានីយ​ប្រេង​ឥន្ទៈ​ត្រពាំង​គង​ទៅ​ផ្សារ​ដើម​គរ ចុង​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ បត់​ទៅលើ​ផ្លូវជាតិ​លេខ​៥​ចំណុច​ផ្ទះសំណាក់​ផ្កាយព្រឹក ជា​ប្រយោជន៍​សំរាប់​អោយ​រថយន្ត​បើកបរ​នៅលើ​ផ្លូវជាតិ​លេខ​៥ បញ្ចៀស​ចរាចរណ៍​ម្តងម្កាល​ក្នុងពេល​អាជ្ញាធរខេត្ត​ប្រារព្វ​ធ្វើបុណ្យ​ជាតិ​ផ្សេងៗ​នៅ​សួនច្បារ​វិមានឯករាជ្យ​កណ្តាល​ក្រុង​កំពង់ឆ្នាំង​។​
​ ​ឯកឧត្តម ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​សណ្តាប់ធ្នាប់​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖ នៅក្នុង​ឆ្នាំ​២០១៦​ខាងមុខនេះ​អាជ្ញាធរខេត្ត​កំ​ព​
​ង់​ឆ្នាំង នឹង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​មាត់ទន្លេ​ផ្សារ​ក្រោម ដោយមាន​គំរោង​កសាង​ផ្លូវ​១​ខ្សែ​មាន​ប្រវែង​ជាង​២​គីឡូម៉ែត្រ​អោយ​ផុត​ទឹកទន្លេ​លិច ពី​ផ្លូវ​ដាច់​ក្នុងភូមិ​ចុង​កោះ​ចំណុច​កំពង់ផែ​យឿ​ត្រី ទៅកាន់​ចុង​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង និង​ជួសជុល​ផ្លូវលំ​អោយទៅជា​ផ្លូវ​កៅស៊ូ ពី​ចុង​ភូមិ​ចុង​កោះ ចេញទៅ​លើផ្លូវ​ជាតិ​លេខ​៥​ចំណុច​វត្ត​ខ្សា​ម សង្កាត់​ខ្សា​ម​ក្រុង​កំពង់ឆ្នាំង​។
​នៅក្នុង​ឆ្នាំ​២០១៦​នេះដែរ ខេត្ត​មាន​ក៏មាន​គំរោង​អោយ​ក្រុម​វិនិយោគ​ទន់ កសាង​ផ្សារ​ធំ​មួយកន្លែង​នៅ​ចុង​ភូមិ​ចុង​កោះ​ដែលមាន​តូប​លក់ដូរ​ជាង​១​ពាន់​តូប ដើម្បី​រៀបចំ​អោយ​ប្រជាពលរដ្ឋ​នៅ​ផ្សារឆ្នាំង និង​ផ្សារ​ក្រោម​ចូល​លក់ដូរ និង​រៀបចំ​សាង់សង់​ផ្ទះល្វែង សំរាប់​អោយ​ប្រ​
​ជា​ពលរដ្ឋ​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក​ក្នុង​ទន្លេ ឡើងមក​ជួល​ស្នាក់នៅ ឬ​អាច​ទិញយក​ដោយ​បង់ប្រាក់​រំ​លោះ ដែល​គំរោង​អភិវឌ្ឍន៍​ខាងលើនេះ​និង​ប្រកាស់​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ​២០១៦​ខាងមុខ​នេះហើយ​៕១២សួនច្បារវិមានឯករាជ្យ ១៥ ១៦ ១៨