ខេត្តឧត្តរមានជ័យ៖ប្រជាពលរដ្ឋចំនួន៣នាក់ ត្រូវរថយន្តបុកបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង២១និង២០យប់ ថ្ងៃទី២៩ ខែវិច្ឆិការ ឆ្នាំ២០១៥ លើផ្លូវជាតិលេខ១៧៤ ចំណុច ភូមិថ្នល់កែង ឃុំ អន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ខណះប្រជាពលរដ្ឋ ទាំង៣នាក់កំពុងជិះម៉ូតូ។
ជនរងគ្រោះអ្នកបើកម៉ូតូ ឈ្មោះឆាំ លីហៀង ភេទប្រុស អាយុ២៣ រស់នៅភូមិទួលក្រឡាញ់ ឃុំថ្លាត ស្រុកអន្លង់វែង បើកបរម៉ូតូម៉ាកសង សេរី២០០៥ ះពណ៍ ខ្មៅ គ្មានស្លាកលេខ របួសធ្ងន់បាក់ជើងទាំង២ និងម៉ូតូត្រូវខូច១កំណាត់មុខ អ្នករួមដំណើរ ជាមួយចំនួន ២នាក់ ៖. ១ឈ្មោះ ព្រហ្ម ចាន់ឆា. ភេទស្រីអាយុ២៩ឆ្នាំ(ត្រូវជាប្រពន្ធ) បណ្តាលឲ្យរងរបួសធ្ងន់ ២ឈ្មោះ ហាក់ យួ ហេង ភេទស្រីអាយុ១ឆ្នាំ៤ខែ(ត្រូវជាកូន)របួសធ្ងន់។ លោកវរសេនីយ៍ត្រី ស៊ូ នូវ អធិការស្តីទី នគរបាលស្រុកអន្លង់វែង. បានឲ្យដឹងថា ក្រោយពេលកើតហេតុ ភាគីបង្កបាន បើករថយន្ត រត់គេចខ្លួន ហើយត្រូវបាន កម្លាំងនគរបាលយើង ដេញចាប់បាន នៅចំណុចភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍. ស្រុកអន្លង់វែង. បច្ចុប្បន្ន ជនបង្កនិងវត្ថុតាង បាននាំមកកាន់អធិការដ្ឋាន នគរបាលស្រុកអន្លង់វែង ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕




































