​ក្រុម​ជនខិលខូច​កាប់​ទន្ទ្រាន​ព្រៃឈើ​តំបន់ហាមឃាត់​ក្បាលឆាយ​ប្រភពទឹក​ស្អាត​នៅតែមាន​សកម្មភាព​យ៉ាង​ផុលផុស​ផ្គើន​និង​សេចក្តីជូនដំណឹង​រុះរើ​របស់ អាជ្ញាធរខេត្ត​

0

​ខេត្ត​ព្រះសីហនុ​៖​រហូតមកដល់​ពេលនេះ​រយៈពេល​ប្រមាណ​ជាង​១០​ថ្ងៃ​មកហើយ​ដែល​អាជ្ញាធរខេត្ត​ព្រះសីហនុ​បានចេញ​សេចក្តីជូនដំណឹង​ប្រកាស់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ពាក់​ព​ន្ធ័​តាំងទី​លំនៅ​ដោយ​ខុសច្បាប់​រំលោភបំពាន​លើដី​តំបន់​ព្រែក​ទឹកសាប អនុ​ក្រិ​ត្យ​ជំរាល់​ក្បាលឆាយ ដែលជា​តំបន់​ផ្គត់ផ្គង់ ទឹក ស្អាត​ប្រើប្រាស់​ឲ្យ​ធ្វើ​ការរុះរើ​ចាក់ចេញ​ឲ្យ​អស់​ក្នុង​រយៈពេល​១៥​ថ្ងៃជា​កំណត់​។​
​ ​.​នៅក្នុង​ខ្លឹមសារ​នែ​សេចក្តីប្រកាស់​ចុះ​នៅ​ថ្ងៃ​ទិ​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៥​ដែល​ចុះហត្ថលេខា​ដោយ លោក យន្ត មីន អភិបាល​នែ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​នោះ បានធ្វើការ​បញ្ជាក់ថា រាល់​សំណង់ គ្រប់​រូបភាព ក៍​ដូច​ជាការ​ការបោះបង្គោល​វាទី​យក​ដី​តំបន់​អនុ​ក្រិ​ត្យ​ក្បាលឆាយ​លេខ​៧៦ អ្នក​ដែល​ពាក់ ព​ន្ធ័​ត្រូវតែ ធ្វើកា​រុះរើ​សំណង់​ខុសច្បាប់​របស់​ខ្លូន​ចេញ​ឲ្យ​អស់​ដោយ​គ្មាន​កាត​វ៉ា ក្នុង​រយៈពេល​១៥​ថ្ងៃ ជា កំណត់ គឺ​ចាប់ពីរ​ថ្ងៃទី ២០​ខែវិច្ឆិកា​ឆ្នាំ​២០១៥ ទៅដល់​ថ្ងៃទី​០៤​ខែធ្នូ​ឆ្នាំ​២០១៥ ប៉ុន្តែរ​ក្នុងករណី​មិន ព្រម អនុវត្តន៍ តាម​អាជ្ញាធរ ខេត្ត​និង​បង្កើត​គណៈកម្មកា​ចុះ​ធ្វើការ​រុះរើ វិញ​ម្តង ហើយ​រាល់​ការខូចខាត​ឬ​ការ បាត់បង់ ទ្រព្យសម្បត្តិ ផ្សេងៗ​ក្នុងពេល​ចុះ​អនុវត្តន៍ អាជ្ញាធរខេត្ត​មិន​ទ​ទូល​ខុសត្រូវ​នោះឡើយ​។​
​ ​.​ប៉ុន្តែរ​សំរាប់​ក្រុម​ជនខិលខូច​ទាំងនោះ​ពូកគេ​ហាក់​មិនបាន​ខ្វាយខ្វល់​អ្វី​ទាំងអស់​តែ​ផ្ទុយទៅវិញ​សកម្មភាព​ពូកគេ​នៅតែ​បន្ត​យ៉ាង​ផ្គើន​ព្រមទាំង​មានការ​គៀងគរ​ប្រមូលផ្តុំ​គ្នា​ក្នុង​គោលដៅ​ធ្វើ​ការតវ៉ា​ជាមួយ​អាជ្ញាធរខេត្ត​ទៀតផង​។​ដោយ​ភាពខ្លាហាន​នែ​ក្រុម​ប្រជាពលរដ្ឋ​ខិលខូច​ទាំងនោះ​ត្រូវបាន​គេ​សង្ស័យថា​ពូកគេ​មាន​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​មួយ​ចំនូ​ន​នៅ​ពី​ក្រោយខ្នង​ជា​នាក់​ជំរុញ​និង​គាំទ្រ​ក្នុង​រឿងនេះ​។​
.​គួរ​រំ​លិ​ក​ផងដែរ​ថា អាជ្ញាធរខេត្ត​ព្រះសីហនុ​បើ​គីត​មកដល់ពេលនេះ​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ចំនូ​ន​២​ជំនន់​មក ហើយ គឺ​ជំនន់​លោក ស្បោង សា​រ៉ា​ត និង​លោក ឈិ​ត សុខុន តែងតែ ចេញ​សេចក្តី ប្រកាស់ ឲ្យ​ធ្វើ​ការរុះរើ​សំណង់​អនាធិបតេយ្យ​តំបន់​ក្បាលឆាយ នេះ​ជាច្រើនលើក​ច្រើន សារ​ផងដែរ ប៉ុន្តែរ​មិនដែល​ទ​ទូល​បាន​លទ្ធផល​នោះទេ ជាហេតុ​ធ្វើ​ឲ្យ​ក្រុម​ជន​អនាធិបតេយ្យ​រិត​តែ​បាន ចិត្ត​និង​នាំ គ្នា ធ្វើ​សកម្មភាព​ខ្លាំងខ្លា​ជាង​ពេលមុនៗ​។​ប៉ុន្តែរ​ទោះជា​យ៉ាងណា​ក៍ដោយ សំរាប់​អាណត្តិ លោក យន្ត មីន ដែល​ទើប​និង​ឡើយ​ធ្វើជា​ចៅហ្វាយខេត្ត​ព្រះសីហនុ បាន​រយៈពេល​ជាង​3​ខែ​ថ្មីៗ​នេះ ប្រជាពលរដ្ឋ ខេត្ត​ព្រះសីហនុ​ស​ង្សឹ​ម​ថា​ភាពអនាធិបតេយ្យ​គ្រប់យ៉ាង​និង​ត្រូវ​បញ្ចប់​ដើម្បី​ធានា​និង​ការពារ​ឲ្យ​បាន​ធន់​ធាន​ធម្មជាតិ​ដែលជា​តំបន់​ផ្គត់ផ្គង់​ទឹកស្អាត​ប្រើប្រាស់​មនុស្ស​ទូទៅ​ក្នុង​ខេត្ត​ព្រះសីហនុ ទាំង​ពេល បច្ចុប្បន្ន និង ថ្ងៃ​អានា​គត់ បើ​មិន​អញ្ចឹងទេ​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ច្បាស់​ជា​វីវរ​ដោយសារតែ កង្វះ​ទឹកស្អាត ប្រើប្រាស់ ហើយ​។​
​សូមបញ្ជាក់​ផងដែរ​ថា​.​តំបន់​អនុ​ក្រិ​ត្យ​ជំរាល​ក្បាលឆាយ​ខាងលើនេះ​មាន​ទំហំ​៦០២០២​ហិកតា​ប៉ុន្តែរ​ដី​ព្រែ​ឈើ​ទាំងនោះ​បច្ចុប្បន្ន​មួយ​ចំនូ​ន​ត្រូវបាន​គ្រប់គ្រង​ដោយ​កម្ម​សិទ្ឋិ​ឯកជន​និង​មួយ​ចំនូ​ន​ទៀត​ត្រូវបាន​ប្រជាពលរដ្ឋ​ចូលមក​រស់នៅ​កាន់កាប់​ដោយ​ខុសច្បាប់​បង្ករ​ភាព​អានា​ធិ​បតរ​យ្យ​រូ​ម​និង​ការកាប់បំផ្លាញ​ព្រែ​ឈើ​ជាប្រចាំ​យ៉ាង​រង្គាល​ផងដែរ​។​សកម្មភាព​លូច​កាប់​ព្រែ​ឈើ​វាទី​យក​ដី​តំបន់​ខាងលើនេះ​មិនមាន​ប្រជាពលរដ្ឋ​មកពី​រណា​នោះទេ​គឺ​ប្រជាពលរដ្ឋ​ខិលខូច​ដែល​រស់នៅ​តំបន់​នោះ​តែម្តង នេះ​បើតាម ការអះអាង​របស់​មន្ត្រី​រដ្ឋា​ល​ព្រែ​ឈើ​៕​IMG-20151126-WA0025 IMG-20151126-WA0021 IMG_0079 20141117_094933 20141110_102423