​ប្រធានរ​ណ​សិ​រ្យ​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្តកំពង់ឆ្នាំង​ចុះសួរសុខទុក្ខ​ ​កុមារ​នៅក្នុង​មណ្ឌលកុមារ​កំព្រា​ខេត្ត​

0

​ខេត្តកំពង់ឆ្នាំង​៖ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត និង​ប្រធាន​រណ​សិ​រ្យ​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដើម្បី​អបអរ​ថ្ងៃកំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​២​ធ្នូ បាន​ដឹកនាំ​ក្រុមការងារ​របស់​ខេត្ត ចុះសួរសុខទុក្ខ ផ្តល់​អំ ណោ​យ និង​បានរៀបចំ​អាហារ​ថ្ងៃត្រង់​យ៉ាង​ឆ្ងាញ់​មួយពេល ជូន​ដល់​កុមារកំព្រា​ចំនួន​៤៥​ទ​ទួ ល​ទាន​ជាមួយគ្នា​នៅក្នុង​មណ្ឌលកុមារ​កំព្រា​ខេត្តកំពង់ឆ្នាំង​។
​ ​លោក នុត ត្រសុំ ប្រធាន​មណ្ឌល​ក​មារ​កំព្រា​ខេត្តកំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​៖ កុ​
​មារ​កំព្រា​នៅក្នុង​មណ្ឌល​សព្វថ្ងៃ​មាន​ចំនួន​៤៥​នាក់ មាន​ស្រី​២១​នាក់ ក្នុងនោះ​កុមារ​ដែល​បានទទួល​ការចិញ្ចឹម​ពី​រដ្ឋ​មាន​ចំនួន​១៣​នាក់ មាន​ស្រី​៧​នាក់ ដោយ​ក្នុង​១​ខែៗ​រដ្ឋ​បាន​ឧបត្ថម្ភ​ថវិការ ចំនួន​១៥​ម៉ឺន​រៀល ដោយឡែក​អង្គការ​កុមារ​អាស៊ី​អាស់​ស្ពេ​កា​ក៏មាន​ជួយឧបត្ថម្ភ​ថវិការ​ក្នុង​១​ខែៗ​១៥​ម៉ឺន​រៀល​ផងដែរ​សំរាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។ ទន្ទឹមនេះដែរ​មណ្ឌលកុមា​រ​កំព្រា​
​ខេត្ត​ក៏បាន​ទទួល​ការ​គាំពារ​ពី​មន្ទីរ​សុខាភិបាល​ខេត្ត និង​មន្ទីរពេទ្យ​ខេត្ត លើកលែង​ការបង់ថ្លៃ​សេវា​ព្យាបាល​ជម្ងឺ និង​ការថែទាំ​សុខភាព ជូន​កុមារកំព្រា​ផងដែរ​។​
​ ​ចំពោះ​ការសិក្សា​រៀនសូត្រ​កុមារ​២​នាក់​បាន​រៀន​នៅ​សាលា​មតេយ្យ ១៨​នាក់​រៀន​នៅ​ប​ឋ​
​មសិ​ក្សា ២០​នាក់​រៀន​នៅ​មធ្យមសិក្សា ១​នាក់​រៀន​កាត់ដេរ ២​នាក់​ពិការ​រៀន​មិនកើត និង​២​នាក់​ទៀត​នៅ​តូច​មិនទាន់​ចូលរៀន​។ លោក​ប្រធាន​មណ្ឌលកុមារ​កំព្រា​ក៏បាន​សំណូមពរ និង​អំ​
​ពា​វនា​វ​ផងដែរ ដល់​ឯកឧត្តម​អភិបាលខេត្ត ក្រសួង​អប់រំ និង​លោកនាយក​មហាវិទ្យាល័យ​នានា​
​នៅក្នុង​ប្រទេស មេត្តាជួយ​ផ្តល់​អាហារ​រូបករណ៍​ដល់​ក្មួយៗ​កុមារកំព្រា​ដោយ​ក្តី​អនុគ្រោះ​ផង​ចុះ​
​ដើម្បី​ផ្តល់ឱកាស​អោយ​ពួកគេ​រៀនសូត្រ​ចាប់យក​អាជីប​ចិញ្ចឹមជីវិត​បានល្អ​ទៅ​អនាគត​។​
​ ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន នៅក្នុង​ឱកាស​នេះដែរ​បាន​ផ្តាំផ្ញើ​ដល់​ក្មួយៗ​កុមារកំព្រា​ទាំងអស់​
​អោយខិត​ខំរៀន​សូត្រ​ដើម្បី​ក្លាយខ្លួនជា​ពលរដ្ឋ​ល្អ​មាន​ប្រយោជន៍​នៅក្នុង​សង្គមជាតិ ដោយ​ត្រូវ​
​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន ក្មេង​ទំនើង និង​ត្រូវ​ចេះ​សាមគ្គី​ស្រឡាញ់គ្នា​នៅក្នុង​មណ្ឌល​។​
​ដោយឡែក​ឯកឧត្តម​ក៏​សូម​អំពាវនាវ​ផងដែរ ដល់​សប្បុរសជន​ក្នុង​ខេត្ត តាម​មន្ទីរ​អង្គភាព ព្រះគ្រូ​ចៅអធិការ​តាម​វត្ត​អារាម​នានា​ក្នុង​ខេត្ត មេត្តាជួយ​បរិច្ចាក​ថវិការ​ឧបត្ថម្ភ​ដល់​មណ្ឌល​កុមារកំព្រា​ក្នុង​ខេត្ត​ផង​ចុះ ព្រោះថា​អត់​ពី​ឪពុកម្តាយ​គេ​ទៅ​កុមារកំព្រា​ទាំង​អស់គេ​សង្ឃឹមលើ​យើង​ទាំ​
​ង​អស់​គ្នា​នឹង​ហើយ​។​
​ ​នៅក្នុង​ពិធី​នេះ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន និង​លោកជំទាវ កែ ច័ន្ទ​មុនី ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង​បាន​ឧបត្ថម្ភ​ថវិការ​ចំនួន​៤០​ម៉ឺន​រៀល​កុមារកំព្រា​នៅក្នុង​មណ្ឌល និង​ក៏បាន​រៀបចំ​អាហារ​យ៉ាង​ឆ្ងាញ់​មួយពេល​ថ្ងៃត្រង់​ជូន​ដល់​កុមារកំព្រា ដោយ​ទទួលទាន​រួមគ្នា​យ៉ាង​ជិតស្និត​ជាមួយ​ក្រុមការងារ​ទាំង​អស់​ផងដែរ​៕DSC02084 DSC02077