ផ្លូវចោមចៅចាប់ផ្តើមយកលុយទាំងឡានតូច និងឡានធំឆ្លងកាត់ពីថ្ងៃទី០១ធ្នូនេះតទៅ!

0

រាជធានីភ្នំពេញៈ ​ផ្លូវចោមចៅឬផ្លូវវេង ស្រេង បានចាប់ផ្តើមយក លុយពីរថយន្តគ្រប់ ប្រភេទដែលបាន​​​ឆ្លង​​កាត់ចាប់ពីថ្ងៃទី០១ធ្នូ២០១៥នេះតទៅ បន្ទាប់ពីផ្លូវនេះទើបបានជួសជុលចាក់បេតុងរួច ដោយក្រុមហ៊ុន​​​​ភ្នំ​ពេញ​​​​​​ថូ​​វេ ដែលបានការអនុញ្ញាត និងទទួលសិទ្ធិវិនិយោគ តាមរូបIMG_20151202_095004ភាព (B.O.T)ពីរាជរដ្ឋាភិបាល ។នៅពេលក្រុមហ៊ុនខាងលើនេះ បានចាប់ផ្តើមយកលុយភ្លាម ព្រឹកព្រលឹមអុល ថ្ងៃ​ទី​០១ធ្នូ​២០១៥ យានយន្ត​គ្រប់​​​​​​ប្រភេទ​​បាន​​កកស្ទះ​ណែនណាន់តាន់តាប់​ ចាប់ពី​ស្តុ​ប​លូ​៥ ​រហូត​​​​ដល់​បញ្ឈរបង់​ប្រាក់ ហើយអ្វី​ដែល​បង្ក​ឱ្យ​មាន​ការ​​កកស្ទះ​​នោះ គឺ​ការ​អនុ​វត្ត​តម្រូវ​ឱ្យ​រថយន្ត​ទេសចរណ៍​តូច​​(​រថយន្ត​គ្រួសារ​) ត្រូវ​បង់លុយ​ឆ្លង​កាត់​​ក្នុង​តម្លៃ​១១០០​រៀល ដែល​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ព្រោះ​កន្លង​មកបញ្ឈរ​បង់​ប្រាក់​​នេះ យក​លុយ​តែ​រថយន្ត​ធំ​ៗ និង​រថ​យន្ត​​ដឹក​ជញ្ជូន​ធ្វើ​អាជីវកម្ម​តែ​ប៉ុណ្ណោះ ។យោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញចុះថ្ងៃទី១៨វិច្ឆិកា២០១៥​បានឲ្យដឹងថា ក្នុង​​​គោល​​​​បំ​​ណងធ្វើឲ្យរាជធានីភ្នំពេញមានការប្រែប្រួលមុខមាត់ថ្មីទាំងសណ្តាប់ធ្នាប់ ចរាចរណ៏ របៀបរៀប​រយសាធារណៈ សោ​​​​​​ភណ្ឌ័ភាពជាពិសេសដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៏ដែលកើតមានឡើងស្ទើតែរាល់ថ្ងៃនៅក្នុង​រាជ​ធា​នី​ភ្នំ​​​​​​ពេញ រាជរដ្ឋាភិបាលបានឯកភាពជាគោលការណ៏​ឲ្យសាលារាជធានី​ភ្នំពេញចុះ​កិច្ចសន្យាសម្ប​ទាន​ជាថ្មីជា​មួយ​ក្រុម​​​​​​ហ៊ុន ភ្នំពេញថូវេ ដើម្បីសាងសង់ពង្រីកផ្លូវ ចាប់ពីសួនចោមចៅ ដល់ច្រមុះជ្រូកស្ទឹងមានជ័យ ដោយធ្វើការ​ពង្រីក​​​​ទទឹង​​ពី១០ទៅ២៨ម៉ែត្រ ចាក់បេតុងកម្រាស់២តឹក មានសួនច្បារកណ្តាល ដាក់បង្គោលភ្លើង ស្លាក​សញ្ញា​​ចរាចរ គូសគំនូសចរាចរ និងដាក់លូ១ម៉ែត្រកន្លះសងខាង ដែលត្រូវចំណាយទុនវិនិយោគថ្មីចំនួន១០.៥៧៦.​០០០​ដុល្លាអាមេរិក ។សេចក្តីជូនដំណឹងនោះបានឲ្យដឹងទៀតថា ដោយក្រុមហ៊ុនបានចំណាយទុនបែបនេះ សាលារាជ​ធា​នីភ្នំពេញ បានអនុញ្ញាតឲ្យក្រុមហ៊ុន យកតម្លៃសេវាថ្មីលើយានយន្តដែលធ្វើចរាចរឆ្លងកាត់ផ្លូវវិនិយោគនេះ ចាប់​ពីថ្ងៃទី០១ធ្នូ២០១៥តទៅ គឺសម្រាប់រថយន្តតូច តាក់ស៊ី pick up មួយយក១ពាន់រៀល រថយន្តពី១២​ទៅ២៤​កៅអី​២​ពាន់រៀល រថយន្តពី២៥ទៅ៤៥កៅអី និងរថយន្តដឹកទំនិញធន់មធ្យមក្រោម២តោនកន្លះ៤ពាន់រៀល រថយន្ត​ដឹក​ទំនិញធន់ធ្ងន់ចាប់ពី២តោនកន្លះឡើងទៅ៨ពាន់រៀល និងរថយន្តសណ្តោង១ម៉ឺនរៀល ហើយចាប់ពីឆ្នាំទី១០ ដល់​ឆ្នាំ​ទី៣០តម្លៃមានការកើនឡើង៥០០រៀលសម្រាប់ឡានតូច និង២ពាន់រៀលសម្រាប់ឡានធំ ។ ដោយឡែក សម្រាប់​រថយន្តដែលមិនយកថ្លៃមាន៖ ក្បួនរថយន្តប្រតិភូ ,រថយន្តកងយោធពល​ខេមរៈភូមិន្ទ ,នគរបាលជាតិ ,កាក​បាតក្រហម ,អគ្គីភ័យ និងរថយន្តសង្គ្រោះបន្ទាន់ ក្នុងពេលធ្វើបេសកកម្ម ។ចំណែកឯរថយន្តប្រ​ជាពលរដ្ឋនៅ​តំ​បន់​អមសង់ខាងផ្លូវ ដែលគ្មានផ្លូវផ្សេង ដើម្បីចេញ ចូល មិនតម្រូវឲ្យបង់ថ្លៃនោះទេ តែត្រូវមានការទំនាក់ទំនង ដើម្បី​បានឯកសារសម្គាល់ពីក្រុមហ៊ុនសិន ។គួររំលឹកថា ផ្លូវចោមចៅឬផ្លូវវេង ស្រេងនេះ បាន​បើកការដ្ឋាន​កាល​ពី​ថ្ងៃទី២១វិច្ឆិកា ២០១៣ ជា​ប្រភេទផ្លូវវិ និយោគ(B.O.T)ក្នុងប្រវែង៦៥០០ម៉ែត្រ ទទឹង២៨ម៉ែត្រ​ ចាប់ពីច្រមុះជ្រូក​ស្ថានីយ៍ប្រេងសូគីម៉ិចស្ទឹង​មាន​ជ័យ ដល់​រង្វង់​​មូលចោមចៅ ដោយចាក់បេតុងឆ្អឹងដែក មានកំរាស់២តឹក ដែលមានសាច់បេតុងសុទ្ធ២២ម៉ែត្រ មាន​៣​គន្លង​ទៅ​​៣គន្លងមក មានសួនច្បារចំកណ្តាល២ម៉ែត្រកន្លះ និងចិញ្ចើមផ្លូវ៣ម៉ែត្រសងខាងផងដែរ។ ហើយការស្ថាប​នា​មាន​រយៈពេល១៤ខែនិងចំណាយថវិកាអស់ជាង១០លានដុល្លាស​ហរដ្ឋអាមេរិក​ដែលជាថវិកា​វិនិយោគ​របស់​ក្រុម​ហ៊ុន ភ្នំពេញថូវេ ។ទាក់ទិន្នទៅនឹងការយកលុយថ្លៃរថយន្តខាងលើនេះ មាន​ប្រតិកម្ម​ភ្លាមៗពីប្រជាពលរដ្ឋជុំវិញ​ការ​យក​លុយ​ពី​រថយន្ត​គ្រួសារ​នៅ​បញ្ឈរ​បង់ប្រាក់​​ផ្លូវ​វេ​ង​ស្រេង ដោយមហា​ជន​​​​​​​​​​​​បាន​និយាយ​ថា ការ​តម្រូវ​ឱ្យ​មានការ​បង់ថ្លៃ​រថយន្ត​ឆ្លងកាត់​នេះ គ្មាន​នរណា​​ម្នាក់បានដឹង​មុន​នោះ​ទេ តែ​អ្នកលក់​សំ​​បុត្រ​បាន​និយាយ​ថា សាលា​រាជធានី​​បាន​អនុ​ញ្ញាត​ឱ្យ​យក​ចាប់ពី​ថ្ងៃ​ទី​១ធ្នូ នេះ​តទៅ ។IMG_20151202_095006 IMG_20151202_095004