ខេត្តសឹ្ទងត្រែង៖ ជាងជួសជុលម៉ូតូលក់ម៉ូតូ បានឌុបគ្នាពីនាក់ ត្រូវរថយន្តម៉ាក ហាយលឹនឌឺ១គ្រឿង ពណ៍ ( ស្ក ) ពាក់ស្លាកលេខភ្នំពេញ ២ R. ៤៩២៨ បើកបរពីជើងបត់ផ្លូវកែងមុខពេទ្យ ក៍វគ្គអើគ្នាជាមួយម៉ូតូ FINO ១គ្រឿងពណ៍(ស)លាយស្លាទំពាក់ស្លាកលេខភ្នំពេញ 1. AN .4181 បើកពីកើតទៅលិច ម កដល់ចំណុចកើតហេតុ ផ្លូវបត់កែងជាប់មន្ទីរពេទ្យខេត្តសឹ្ទងត្រែង ក៍វគ្គអើជាមួយរថយន្ត ចាប់ហ្វ្រាំងមិនទាន់រៀងៗខ្លួន ក៍ទៅបុកម៉ូតូ អូសចូលក្រោមរថយន្ត ធ្វើឲ្យមនុស្សរងរបួសធ្ងន់ ស្រាលចំនួនពីនាក់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសឹ្ទងត្រែង។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមិនដឹងខាងណាខុសខាងណាត្រូវនោះទេ គ្រោះចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង០៨និង៥០នាទីព្រឹក ថ្ងៃទី០៨ខែមឧសភាឆ្នាំ២០១៤ ។ ប្រភពព័ត៍មានកន្លែងកើតហេតុបានឲ្យដឹងថា៖ រថយន្តហាយលឹនឌឺ១គ្រឿង បើកបរពីជើងបត់ផ្លូវកែមុខមន្ទីរពេទ្យខេត្ត ដោយសារបាំងតូបលក់ដូរលើខៀន តាមផ្លូវសាធារណៈ
ខណៈពេលបត់ផ្លូវ រៀងៗខ្លួន ក៍វគ្គជាមួយម៉ូតូFINO ១គ្រឿង បើកពីកើតទៅលិច មកចំណុចកើតហេតុ ស្រាប់តែបុកគ្នា ជាមួ យរថយន្តពេញទំទហឹងតែម្តង។ ធ្វើឲ្យបុរសពីនាក់ ជិះម៉ូតូនេះ រងរបួសធ្ងន់ស្រាលចំនួននាក់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសឹ្ទងត្រែង ។ ប្រភពពីមន្ត្រីប៉ូលិសចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា៖ ជនរងគ្រោះ ខាងលើនោះ ទី១ឈ្មោះ
សៀង រ៉ាត់ ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិព្រែកសង្កាត់សឹ្ទងត្រែង ទី២ឈ្មោះ រិត ភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងសឹ្ទងត្រែង ពីរនាក់នេះ មុខរបរធ្វើជាងជួសជុលម៉ូតូ នៅទល់មុខសួនច្បា ក្នុងផ្សារសឹ្ទងត្រែង៖ ដោយឡែកទី៣តៃកុងរថយន្ត ឈ្មោះ បែន នី ភេទប្រុសអាយុ៥២ឆ្នាំ មុខរបររកស៊ីចេញចូល ក្នុងខេត្តសឹ្ទងត្រែង សព្វថ្ងៃ
រស់នៅភូមិសង្កាត់ជប៉ុនទីក្រុងភ្នំពេញ ។ លោកបានបន្តទៀតថា៖ រីឯវត្ថុតាងម៉ូតូនិងរថយន្តហាយលឹនឌឺ១គ្រឿងនិងម៉ូតូFINOមួយគ្រឿងសរុបចំនួនគ្រឿងខាងលើខាងលើ ត្រូវបានកម្លាំងប៉ូលិចរាចរ ណ៍ផ្លូវគោក យកមករក្សាទុកនៅកន្លែងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីធ្វើការដោះស្រាយចាត់ការតាមនិតិវិធីច្បាប់ ៕