ប្រារព្វពិធីទិវាប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍នៅព្រំដែនកម្ពុជាថៃក្រោមប្រធានបទ “ឆ្ពោះទៅសម្រេចបាននូវគោលដៅ៩០-៩០-៩០”

0

ខេត្តបន្ទាយមានជ័យ ៖ “ឆ្ពោះទៅសម្រេចបាននូវគោលដៅ៩០-៩០-៩០” ជាប្រធានបទក្នុងការប្រារព្វពិធី ទិវាប្រយុទ្ធប្រឆាំងនឹងជម្ងឺអេដស៍ ដែលរៀបចំឡើងដោយអាជ្ញាធរ និងពលរដ្ឋកម្ពុជា-ថៃរបស់ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ។ ពិធីនេះធ្វើឡើងកាលពីថ្ងៃទី01 ធ្នូ 2015 នៅIMG_3589ផ្សាណងព្រឺប្រទេសថៃ ស្ថិតក្នុងភូមិណងព្រឺ ឃុំអារ័ញ្ញ ស្រុកអារ័ញ្ញ ខេត្តស្រះកែវ ឈមនិងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ដោយមានការចូលរួមពីអាជ្ញាធរ ពលរដ្ឋខ្មែរដឹកនាំដោយលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរ ពលរដ្ឋថៃ ដឹកនាំដោយលោក ថាំម៉ាក់ស៊ុក រ៉ាត់ថាក់ណាថាន់យ៉ា អភិបាលរងខេត្តស្រះកែវ សរុបប្រមាណជាជាង600នាក់ ។លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យនិងពលរដ្ឋខេត្តស្រះកែវប្រទេសថៃ តែងរួមគ្នាប្រារព្វធ្វើពិធីប្រយុទ្ធប្រឆាំងជំងឺអេដស៍នេះ ហើយនេះជាលើកទី១៧ហើយដែលកម្ពុជា-ថៃបន្តធ្វើ ពិធីនេះឡើង និងមានពលរដ្ឋខ្មែរថៃ ចូលរួមជាង600នាក់ ។ជាមួយគ្នានេះលោក ថាំម៉ាក់ស៊ុក រ៉ាត់ថាក់ណាថាន់យ៉ា អភិបាលរងខេត្តស្រះកែវ បានមានប្រសាសន៍មានន័យជាភាសាខ្មែរថា ដើម្បីបង្ការ ក៏ដូចជាការលុបបំបាត់ជំងឺអេដស៍នេះបាន យើងត្រូវមានវិធានការអប់រំ បង្ការ ការលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យឲ្យបាន100% ការគ្រប់គ្រងជំងឺកាមរោគ ការផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ឲ្យបានជាប្រចាំ ការប្រើប្រាស់ម្ជុលសឺរ៉ាងដែលស្អាតគ្មានមេរោគជាដើមឲ្យបានខ្ជាប់ខ្ជួន ។គួរំលឹកថា ប្រជាពលរដ្ឋទាំង2ប្រទេសនៅចំនុចព្រំដែនស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា និង ស្រុកអារ័ញ្ញ ខេត្តស្រះកែវ ប្រទេសថៃ តែងមានទំនាក់ទំនងល្អ និងតែងធ្វើពិធីអបអរនានា រួមគ្នា ដែលបង្ហាញថា ជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៍ ៕IMG_3589 IMG_3588