កិច្ចប្រជុំបច្ចេកទេស( ICC )លើកទី២៥ស្តីពីបិតិកភ័ណ្ឌពិភពលោកនៅក្នុងមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរាខេត្តសៀមរាប

0

សៀមរាប៖ កិច្ចប្រជុំពិភាគ្សាបច្ចេកទេស(ICC)លើកទី២៥ស្តីពីបិតិកភ័ណ្ឌពិភពលោក កាលពីព្រឹកថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ២០១៥ នៅក្នុងមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក រ៉ូម៉ាំងលូវា ជាទីប្រឹក្សាសហប្រតិបត្តិការណ៏វប្បធម៏នៃស្ថានទូតបារាំង និង20151202_084417លោក ថាកាសហាស៊ី ថាកាសហ៊ីសាកាវ៉ា ជាអនុប្រធានបេសកកម្មស្ថានទូតរបស់ជប៉ុន ព្រមទាំងមន្រ្តីនិងអាជ្ញាធរជាតិអប្សរាបានចូលរួមជាច្រើនផងដែរ។ លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ជាធរអប្សរាបានឲ្យដឹងថា ការបើកកិច្ចប្រជុំលើកទី២៥នេះគឺផ្តោតសំខាន់ទៅលើកិច្ចប្រជុំលើកទី២៤កាលពីខែកក្កតាឆ្នាំ២០១៤ ដែលបានលើកឡើងនៅការព្រួយបារម្មណ៏ចំពោះការបំផ្លាញ់នៅសម្បត្តិបិតិកភ័ណ្ឌពិភពលោក ដោយពួកជ្រុលនិយមមួយចំនួន ហើយលើកទី២៥នេះក៏មានការកត់សម្គាល់មួយ និងការអបអរសាទរចំពោះជនដែលបានបំផ្លាញ់សម្បត្តិបិតិកភ័ណ្ឌដែលមានឈ្មោះថា ធុងប៊ុកទូ នៅប្រទេស ម៉ាលី នៃអាហ្វ្រិចខាងលិច ជនឧក្រិដ្ឋកម្ម ទាំងនោះត្រូវបានចាប់បញ្ជូនទៅតុលាការអន្តរជាតិនៅទីក្រុងឡាអេ ដើម្បីធ្វើការកាត់ទោសទៅតាមផ្លូវច្បាប់។ ដែលគណ:កម្មការ(ICC)របស់យើងមានការគាំទ្រយ៉ាងពេញទំហ៊ឹង ហើយកិច្ចប្រជុំនៅពេលនេះ គឺចង់តាមដានទៅលើកិច្ចប្រជុំលើកទី២៤ និងអនុសាសន៏សំខាន់ៗមាន៥ទៅ៦ចំណុចក្នុងនោះពាក់ព័ន្ធទៅនិងគម្រោងអភិរក្សទាំងឡាយណា ដែលជាការផ្តល់ជូននៅមានការខ្វះខាតកន្លងមក យើងនិងបំពេញជូននៅអនុសាសន៏បន្ថែមទៀត ចំពោះការអភិរក្សទាំងនោះ។ លោក ឡុង កុសល ក៏បានបញ្ជាក់ផងដែរថា ពិដានឈើដែលអ្នកជំនាញកំពុងឆ្លាក់យកទៅបំពាក់នៅរោងទងកូរសមុទ្រទឹកដោះនៃប្រាសាទអង្គរវត្តនេះ ត្រូវបានអ្នកជំនាញប្រាសាទនៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំធ្វើពិដានឈើ ដើម្បីយកទៅបំពាក់នៅជាប់និងពិដានថ្ម ដែលរងការបែកបាក់នៅប្រាសាទអង្គរវត្ត។ ជុំហានសាងល្បងមុនដំបូង អាជ្ញាធរជាតិអប្សរា នឹងឆ្លាក់ពិដានឈើ តាមរចនាបថបុរាណ យកទៅបំពាក់នៅរោងទងកូរសមុទ្រទឹកដោះនៃប្រាសាទអង្គរវត្ត។ ពិដានឈើ ដែលស្ថិតក្នុងការសាកល្បងនេះ អាចមានទំហំចន្លោះពី ៣ទៅ៥ម៉ែត្រ ហើយពិដានឈើទាំងនោះ នឹងត្រូវបំពាក់នៅពាក់កណ្តាលឆ្នាំ២០១៦ខាងមុខនេះ។20151202_08374312325388_1046136095407876_275872514_n 12305975_1046120705409415_387676143_n 12278074_1046120748742744_1973725074_n ដោយ ស៊ាន ផាត