​ ​តុលាការ​កោះហៅ​តំណាង​ប្រជាពលរដ្ឋ​៥​នាក់​ចូលរួម​សវនាការ​ប៉ុន្តែ​ប្រជាពលរដ្ឋ​លើកគ្នា​ជាច្រើន​នាក់មក​ទាមទារ​រក​យុត្តិធម៌​

0

​រតនគិរីៈ នា​ព្រឹក​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​មកពី​ភូមិបរ​ឡយ ឃុំ​កិៈ​ចុង ស្រុក​បរ​កែវ ខេត្តរតនគិរី​មកជួប​ជុំគ្នា​នៅមុខ​សាលាដំបូង​ខេត្តរតនគិរី ដើម្បី​ទាមទារ​យុត្តិធម៌​ករណី​វិវាទ​ដីធ្លី​ជាមួយ​លោក​ហ៊ាង សុជាតិ ដែល​បានកើត​ឡើងជា​ច្រើន​ឆ្នាំ​កន្លងទៅ​។
​បើតាម​លោក​សុន សាក់ អាយុ​៦០​ឆ្នាំ ជនជាតិខ្មែរ​តំណាងអោយ​ប្រជាពលរដ្ឋ​ប្រមាណ​៣០០​នាក់​ប្រាប់​ឲ្យ​ដឹងថា ពួកគាត់​មកជួបជុំ​គ្នា​មុខ​តុលាការ​ក្នុង​ព្រឹក​នេះ​គឺ​បន្ទាប់ពី​តំណាង​ពួកគាត់​ចំនួន​៥​នាក់ ត្រូវបាន​មន្ត្រី​តុលាការ​កោះអញ្ជើញ​ចូលរួម​បើកសវនាការ​។ លោ​កថា​គោលបំណង​ពួកគាត់​សូមអោយ​ស្ថាប័ន​តុលាការ​ផ្តល់​ភាពយុត្តិធម៌​ព្រោះ​ពួកគាត់​រស់នៅ​លើដី​នេះ​ចាប់តាំងពី​ឆ្នាំ​២០០៦-២០០៧ មក​ម្លេះ​។ ស្រាប់តែ​លិចមុខ​លោក​ហ៊ាង សុជាតិ តាមរយៈ​មេធាវី បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការខេត្ត​ដើម្បី​ទាមទារ​យក​ដី​មាន​វិវាទ​ខាងលើ​។ ដោយឡែក​លោក​ឆាយ ធី អ្នកសម្របសម្រួល​សមា​គម​អាដហុក​ប្រចាំ​ខេត្តរតនគិរី​ប្រាប់​ឲ្យ​ដឹងថា ករណី​ទំនាស់​ដីធ្លី​ខាងលើនេះ​កន្លងមក​ប្រជាពលរដ្ឋ​នៅ​តំបន់​ខាងលើ​សុំ​អន្តរាគមន៍​ផ្នែក​ច្បាប់​មក​ខាង​លោក​។ លោក​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា​មន្ត្រី​សមាគម​អាដហុក​បាន​ចុះ​ស៊ើបអង្កេត​លើ​ទំនាស់​ដីធ្លី​នៅ​តំបន់​ខាងលើ​ព្រមទាំង​បានដាក់​មេធាវី​ការពារ​ក្តី​ជូន​ពួកគាត់ ហើយ​ប្រជាពលរដ្ឋ​មក​ធ្វើ​ការតវ៉ា​នេះ ចំនួន​២​លើក​រួចមកហើយ​។ តំណាង​ប្រជាពលរដ្ឋ​ចូលរួម​សវនាការ​នា​ព្រឹក​នេះ​(​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៥) មានតែ​ចំនួន​៣​នាក់​ដោយ​១​នាក់​បាន​ស្លាប់​បាត់ទៅ​ហើយនឹង​ម្នាក់ទៀត​បាន​ចាក​ចេញពី​ភូមិ​មិនដឹង​ទៅ​រស់នៅ​កន្លែង​ណា​។ ទោះបីជា​យ៉ាងណាក៏ដោយ​ការបើក​សវនាការ​ក្នុង​ព្រឹក​នេះ​មិនទាន់​ដឹង​ពី​លទ្ធិ​ផល​នៅឡើយ​ទេ ព្រោះ​មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​មន្ត្រី​តុលាការ​ណា​ម្នាក់​បានទេ​នៅ​ព្រឹក​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៥​នេះ​៕​វ​ន័​ឦ​សាន្ត​20151202_091804 20151202_091707 20151202_09034820151202_091758