ពលរដ្ឋនិងមេភូមិ រលំត្បាល ស្រុកត្រពាំងប្រាសាទ ប្រគល់កាំភ្លើងខ្យល់១៨ដើម ឲ្យសមត្ថកិច្ច ក្រោយយល់ច្បាស់ពីច្បាប់

0

ខេត្តឧត្តរមានជ័យ៖ ​ក្រោយទទួលបានការផ្សព្វផ្សាយទូលំទូលាយពាក់ពន្ធ័ផ្លូវច្បាប់ និងគោលនយោបាយភូមិឃុំមាន សុវត្ថិភាព ពលរដ្ឋទាំង១៨នាក់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧតរមានជ័យ បានយកកាំភ្លើងខ្យល់របស់ខ្លួន ដែលបានលាក់ទុកតាំងពីយូរ មកប្រគល់ជូនសមត្ថIMG_9472កិច្ចដើម្បីយកទៅរក្សារទុកតាមផ្លូវច្បាប់ កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១ ខែឆ្នូ ឆ្នាំ២០១៥នេះ។​លោកមេភូមិ រលំត្បាល.ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានយកអាវុធចំនួន១៨ដើម ៩ដើមជាប្រភេទខ្យល់ នឹង៩ដើមទៀតជាប្រភេទឆ្នុកដូង. អាវុធទាំងអស់ ជារបស់ប្រជាពលរដ្ឋ.បានយកមកប្រគល់ឲ្យលោកមេភូមិ ហើយលោកមេភូមិ បានយកមកប្រគល់អោយ សមត្ថកិច្ចប៉ូលិសស្រុកត្រពាំងប្រាសាទ លោកវរសេនីយ៍ត្រី អ៊ិន កាយ អធិការនគរបាលស្រុក បានឲ្យដឹងថា. អាវុធទាំង១៨ដើម លោកត្រូវបានឲ្យ កម្លាំងជំនាញរបស់លោក. យកមកថែរក្សាទុក្ខ នៅអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ។
​អធិការស្រុកត្រពាំងប្រាសាទ លោក អ៊ិន កាយ បានឲ្យដឹងទៀតថា​ ពលរដ្ឋទាំងអស់នៅក្នុងភូមិ បានប្រគល់ នូវកាំភ្លើងខ្យល់ធ្វើពីឈើចំនួន១៨ដើម មកឲ្យសមត្ថកិច្ចយើង។ដែលការប្រគល់ឲ្យនេះ ធ្វើឡើងក្រោយពី ពួកគាត់បានយល់ច្បាស់ពីច្បាប់ និងចូលរួមអនុវត្តន៍តាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ព្រោះ ថាការរក្សាទុកអាវុធគឺជាអំពើខុសច្បាប់ និងត្រូវមានទោស ប្រសិនបើសមត្ថកិច្ចរកឃើញ៕IMG_9473