(ឆបោកយកម៉ូតូលក់) នៅក្នុងក្រុងបានលុងខេត្តរតនគិរី។ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង១១និង៣០នាទីព្រឹក ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ដែលជាប់ពាកព័ន្ធករណីអំពើរំលោភលើទំនុកចិត្តឆបោកយកម៉ូតូទៅលក់)កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង៧ និង០០នាទី នៅចំណុចបន្ទប់ជួលភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង។លោកផន ទុំនាយប៉ុស្តិ៍ឡាបានសៀកស្តីទីបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ធុង ធើល ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅភូមិចាគ្រៀង ឃុំកិៈចុង ស្រុកបរកែវ មុខរបរធ្វើចំការ។ ជនរងគ្រោះឈ្មោះ កើន ប្រងីវ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅភូមិតាអង ឃុំតាអង ស្រុកកូនមុំ មុខរបរធ្វើចំការ។ ហើយសមត្ថកិច្ចប៉ុស្តិ៍បានដក់ហូតម៉ូតូ១គ្រឿង ម៉ាកហុងដាC១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1C-5166 ។
បច្ចុប្បន្នជនសង្ស័យរូមទាំងវត្ថុតាងកំពុងរក្សាទុក និងឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលនគបាលសង្កាត់ឡាបានសៀកដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០១៥នេះ ៕



































