ចាប់បាន​មុខសញ្ញា​ជួញដូ​និង​ជក់​គ្រឿងញៀន​ជាមួយ​ភ័​ស្ត​តាង​បាន​៧​មោ​៉​ង​ចាប់បាន​អ្នក​មក​ទិញ​ម្នាក់ទៀត​

0

​ខេត្តពោធិ៍សាត់​៖​មុខសញ្ញា​ជួញដូរ​និង​ជក់​ថ្នាំញៀន​ខ្មែ​អិស្លាម​ម្នាក់​ម្នាក់​ត្រូវបាន​នគរបាល​ប៉ុ​ស្ត៍​និង​ក្រុង​ចាប់បាន​ជាមួយ​វត្ថុតាង​ថ្នាំញៀន មួយ​កូន​ថង​ប្លា​ស្ទីក​កាលពី​មោ​៉​ង​១​និង​១៥​ព្រឹក​ថ្ងៃទី​០១​ខែធ្នូ ឆ្នាំ​២០១៥​នៅ​ភួ​មិ​សង្កាត់​បន្ទាយ​ដី​ក្រុង​ពោធិ៍សាត់ ។​ស្រាប់តែ​វេលា​មោ​៉​ង​៤​និង៣៤​នាទី​ក្នុង​កន្លែងកើតហេតុ​និង​ថ្ងៃ​ដដែល​សមត្ថកិច្ច​ដាក់​នុយ​បាន​ម្នាក់ទៀត​ខណៈដែល​បក្សពួក​គេ​ទូរស័ព្ទ​ពី​ខាង​ស្រុក​បាកាន​ធ្វើដំណើរ​មក​ទិញ​ថ្នាំញៀន​នេះ​។​

​លោក ឈន រិ​ទ្ធិ​អធិកា​ក្រុង​នគរបាល​ពោធិ៍សាត់​បាន​ប្រាប់​ពី​មូលហេតុ​ចាប់ខ្លួនបាន​មេខ្លោង​និង​បក្សពួក​បានជា​បន្តបន្ទាប់​នេះ​ឲ្យ​ដឹងថា​កម្លាំង​នគរបាល​សង្កាត់​បន្ទាយ​ដី​ជាមួយ​កម្លាំង​អធិកា​ក្រុង​ពោធិ៍សាត់​បាន​ឃាត់ខ្លួន​មុខសញ្ញា​បុរស​ម្នាក់​ឈ្មោះ ជី​ត ភា​រម្យ​អាយុ​២១​ឆ្នាំ​ជនជាតិ​ខ្មែរឥស្លាម​វេលា​មោ​៉​ង​និង​ទីតាំង​រស់នៅ​ចំនុចកើតហេតុ​ខាងលើ​រួម​និង​វត្ថុតាង​ម្សៅ​៉​ក្រាម​ព័​ណ៍ស​ក្នុង​កញ្ចប់​ថង់​ប្លា​ស្ទីក​មួយកញ្ចប់​តូច​ប្រភេទ​មា​៉​ទឹក​បេ​តំ​ហ្វី​តា​មីន ។​
​លោក​អធិកា​បន្តថា​បន្ទាប់ពី​ចាប់ខ្លួន​បានក៍​យកមក​កាន់​អធិកា​ក្រុង​ស្រាប់តែ​ទូរ​ស័​គេ​រោទ៍​ក្រឺ​ង​ដោយ​គ្នា​គេ​ពុំ​ថា​សមត្ថកិច្ច​យើង​ចាប់បាន មុខសញ្ញា​ជួញដូរ​នេះ​ក៍​ដាក់​នុយ​ឲ្យ​គេ​ធ្វើ​លើក​ទូរស័ព្ទ​និយាយ​ជួញដូ​ធម្មតា​ទៅបាន​ប្រហែលជា​រយះពេល​៧​មោ​៉​ង​នៅវេលា​មោ​៉​ង​៤​និង​៣៤​នាទី​ល្ងាច​ថ្ងៃ​ដដែល​មុខសញ្ញា​អ្នក​មក​ទិញ​នេះ​បង្ហាញខ្លួន​ណាត់ជួប​នៅ​ភួ​មិ​សាស្ត្រ​ខាងលើ​ដើម្បី​ដោះដូ​ថ្នាំញៀន​គ្នា​កម្លាំង​យើង​ដែល​ដែល​អន្ទាក់​ស្រេច​ចាប់​ក្រ​បូ​ច​បាន​ម្នាក់ទៀត​តែម្ដង​។​

​ក្រោយពេល​ចាប់​ជនសង្ស័យ​ម្នាក់ទៀត​ដែល​គេ​ប្រាប់ថា​ឈ្មោះ ទិ​ត រ៉េត​អាយុ​២២​ឆ្នាំ នៅ​ភួ​មិ​ព្រៃ​ដំរី​ឃុំ​បឹង​ខ្នា ស្រុក​បាកាន​ខេត្តពោធិ៍សាត់​ហើយ​កម្លាំង​នគរបាល​បាន​យកមក​កាន់​អធិកា​រូ​ច​ធ្វើ​តេស​ទឹកនោម​ពួកគេ​ឃើញ​មាន​វិ​ជ្ជ​មា​ទាំងពី​កម្លាំង​ក៍​បង្ករ​សំណុំរឿង​ជាមួយ​វត្ថុតាង​ទៅកាន់​តុលាកា​តែម្ដង​៕12.03_14.11
12.03_14.1012.03_14.10