​ ​សាខា​កាំកុងត្រូល​ខេត្ត ចុះ​ផ្សព្វផ្សាយ​និង​ត្រួតពិនិត្យ អាហារ​ខូចគុណភាព​នៅ ផ្សារ​ស្រុក​ត្រពាំង​ប្រាសាទ​

0

​ឧ​ត្ត​រ​មានជ័យ​៖ កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី ថ្ងៃទី​៣ ខែ​ឆ្នូ ឆ្នាំ​២០១៥ ដឹកនាំ​ដោយ​លោក​ខាន់ រ៉ាត់ ប្រធាន​សាខា​កាំកុងត្រូល ខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​សហការី មន្ទីរ​កសិកម្ម​ស្រុក​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ នៅ​ទីផ្សារ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​លោក​ខាន់ រ៉ាត់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បានអោយដឹងថា ការដែល​កម្លាំង​របស់​លោក​ចុះ មក​ត្រួតពិនិត្យ ផ្សារ​ត្រពាំង​ប្រាសាទ​នេះ ដើម្បី​ធ្វើការ​ណែនាំ​ដល់ អាជីវករ​ឲ្យ​យល់ដឹង ពី​សុវត្ថិភាព ម្ហូបអាហារ អំពី​ការដាក់​តាំង​លក់ អោយមាន​អនាម័យ និង​ពន្យល់​បង្ហាញ​ពី​កា​លប​ច្ឆេ​ទរ​បស់ ទំនិញ មុន​និង​ទទួល​យកមក ដាក់តាំង​លក់ ជាក់ស្តែង កម្លាំង​របស់លោក​បាន ត្រួត​ពិនិត្យឃើញ
កំទេច មី​កញ្ចប់ សរុប​ចំនួន​១៥០​កញ្ចប់​និង​ទឹកអូ​ឈិ​ជ កំប៉ុង​ចំនួន​១៩​កំប៉ុង​និង​ម្សៅ​ទឹកដោះគោ កូនក្មេង​ចំនួន​១​កំប៉ុង​។​លោក​ខាន់ រ៉ាត់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បាន​ឲ្យ​ដឹង​ទៀតថា រយះពេល​កន្លងមក​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​យក​ទំនិញ​គ្រឿង​ហូប ខូចគុណភាព យកទៅ​ដាក់លក់ នៅតាម​ផ្សារ តាម​សាលារៀន​ដោយ​ពុំបាន​ត្រួតពិនិត្យ​ពី មន្ត្រី​កាំកុងត្រូល​ឡើយ​ចេះ តែ​ដាក់លក់​ឲ្យ​ក្មេង​ហូប​យ៉ាង អានាធិបតេយ្យ ក្មេង​ខ្លះ ក្រោយពី​ហូប​ហើយ​ធ្វើ​ឲ្យ រាករូស​និង​ឈានទៅដល់​ខូចសុខភាព នៅ​ថ្ងៃមុខ​ទៀតផង​។​លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បាន​និយាយទៀតថា ចំណែក​នៅតាម​ទីផ្សារ​វិញ​មាន​គេ​លួច​ដាក់ របស់​ខូចគុណភាព​ឫ​ហួស​ឌី​លេ​ជាច្រើន ដាក់លក់ ដែលជា​ហេតុ បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ទិញយក​ទៅ ទទួលទាន ខូច​សុន​ភាព យ៉ាងខ្លាំង​ទៀ​ផង​.​នៅក្នុង​ពេលនោះ​. ព្រមទាំង​បានធ្វើ កិច្ចសន្យា ជាមួយ​អាជីវករ រួច​ធ្វើ​ការណែនាំ​ពី​ច្បាប់ ស្តីពី សុវត្ថិភាព ម្ហូបអាហារ​ផងដែរ​៕IMG_9652 IMG_9647 IMG_9643 IMG_9639