បន្ទាយមានជ័យ ៖ យុវជនវជនជាតិថៃ ជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ូលីសស្រុកថ្មពួកសហការជាមួយនគរបាលការពារព្រំដែន៨០៧ ធ្វើការឃាត់ខ្លួន និងបញ្ជូនជាបន្តបន្ទាប់ទៅកាន់តុលាការនៅព្រឹកថ្ងៃទី០៣ ធ្នូ ២០១៥ ។ លោក ធិន ស៊ិនដេត នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ មានអោយដឹងថា ដោយអនុវត្តន៍តាម ការណែនាំរបស់លោក ចាប សុផារិទ្ធ ស្នងការរងទទួលប្រឆាំងបទល្មើសគ្រឿងញៀន ក៏ដូចជាការអនុវត្តន៍តាមផែនការតឹងរឹងរបស់លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យលើកការលុបបំបាត់ ការប្រើប្រាស់ និងជួញដូរថ្នាំញៀន កម្លាំងរបស់លោកសហការជាមួយអធិការស្រុកថ្មពួក និងនគរបាលការពារព្រំដែន៨០៧ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃម្នាក់នៅចំនុចច្រករបៀងដើមអង្គ្រង ក្នុងភូមិបន្ទាយមានរឹទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យឈ្មោះ ស៊ិន ម៉ៃ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅក្នុងភូមិ-ឃុំតាប់ប្រាយ៉ា ប្រទេសថៃ រួមនិងថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ចំនួន៥៥គ្រាប់ ។
ក្រោយឃាត់ខ្លួន និងបញ្ជូនជាបន្តបន្ទាប់ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំនុំរឿងបញ្ជូនទៅតុលាការហើយនៅព្រឹកនេះ ៕