លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ធន់ ធឿន ប្រធាន​សមាគមន៍​អ​តី​តៈយុទ្ធ​ជនកម្ពុជា​ខេត្ត​ ​កំពង់ឆ្នាំង​នាំយក​ថវិការ​បេឡា​មរណៈ​សង្គ្រោះ​ផ្តល់ជូន​គ្រួសារ​អ​តី​តៈយុទ្ធ​ជន​៤​គ្រួសារ​

0

​ខេត្តកំពង់ឆ្នាំង​៖ លោក​ឧ​ត្ត​ម​សេនីយ​ត្រី​យ៍ ធន់ ធឿន ប្រធាន​គណៈកម្មាធិការ​សមាគមន៍​អ​តី​តៈយុទ្ធ​ជនកម្ពុជា ខេត្តកំពង់ឆ្នាំង និង​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៥ នេះ​បាន​ក្រុមការងារ​គណៈកម្មាធិកា​រ​សមាគម អតីតយុទ្ធជន​កម្ពុជា​៤ខេត្ត ដោយមាន​ការចូលរួម​ពី លោក លោកស្រី​ថ្នាក់ដឹកនាំ​ស្រុក​, ឃុំ ,​ភូមិ​, នគរបាល​ស្រុក​, ផ្នែក​សឹក​រង​ស្រុក​, កងង​រាជ​អាវុធហត្ថ​ស្រុក និង​ប្រជាពលរដ្ឋ បាន​យក​ថវិកា បេឡា​មរ​ណស​ង្គ្រោៈ​របស់ សមាគម​អតីតយុទ្ធជន​កម្ពុជា ចំនួន ១៦,០០០,០០០ រៀល (​ដប់​ប្រាំ មួយ​លាន​រៀល ) ទៅជូន​គ្រួសារ​អតីត យុទ្ធជន ចំនួន​០៤​គ្រួសារ​ដល់​មូលដ្ឋាន​នៅក្នុង​ស្រុក​ទឹកផុស និង​នៅក្នុង​ក្នុង​កំពង់ឆ្នាំង ដែល​នៅក្នុង​០១​គ្រួសារ ទទួលបាន​ថវិកា​ចំនួន​៤,០០០,០០០ រៀល (​បួន​លាន​រៀល​)​។​
​លោក ថោង ចំរើន អនុប្រធាន​សមាគមន៍​អ​តី​តៈ​យុទ្ធជន​ខេត្ត និង​ជា​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​បានអោយដឹងថា​៖ ក្រុមគ្រួសារ​សព​ដែល​បានទទួល​ប្រាក់​មរណៈ​សង្គ្រោះ​ខាងលើនេះ មាន ៖ ១-​សព​លោក គង់ ប៊ុនធឿន អតីត​នគរបាល​ខេត្តកំពង់ស្ពឺ ទទួល មរ ណ​ភាព នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៥ រស់នៅ​ភូមិ​ស្មែ​ត ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ​។ ២-​សព​លោក អ៊ុំ ស៊ីម អតីត​នគរបាល​ខេត្តកំពង់ឆ្នាំង ទទួលមរណភាព​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ភូមិ​ទី​១ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។ ៣-​សព​លោក សៀន ហំ អតីត​យោធា​ខេត្តកំពង់ឆ្នាំង ទទួលមរណភាព​នៅ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​ជៀ​ច​ធំ ឃុំ​ជៀ​ច ស្រុក​តំបែរ ខេត្តកំពង់ចាម ក្រុមគ្រួសារ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​។ ៤-​សព​លោកស្រី សុខ វាសនា អតីត​យោធា ខេត្តកំពង់ឆ្នាំង ទើបនឹង​ទទួលមរណភាព​នៅ​ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ​២០១៥​នៅ​ភូមិ​ក្តុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស​។​
​នៅក្នុង​ពិធី​ប្រគល់​ប្រាក់​មរណៈ​សង្គ្រោះ​ជូន​ក្រុមគ្រួសារ​អ​តី​តៈយុទ្ធ​ជន បានធ្វើការ​
​ផ្តាំផ្ញើ​ដល់​ក្រុមគ្រួសារ​អ​តី​តៈ​យុទ្ធជន​ទាំងអស់​ថា​៖ សូម​បងប្អូន​យកប្រាក់​នេះ​ទៅ​ចាយ​អោ​
​យ​ចំ​គោលដៅ​ពិតប្រាកដ ដើម្បី​ទ្រទ្រង់​និង​កំពស់​ជីវភាព​រស់នៅក្នុង​គ្រួសារ គឺ​កុំ​យកទៅ​
​ចាយវាយ​ផឹកស៊ី​ឬ​លេង​ល្បែងស៊ីសង ដែលនាំអោយ​គ្រួសារ​លិចលង់​ជួប​និ​ភាពក្រីក្រ​។​
​ដោយ​ត្រូវ​យល់ថា ថវិការ​នេះ​អំណោយ​សង្គ្រោះ​របស់​សម្តេច ហ៊ុន សែន ជា​ប្រ​ធា​ស​មាគ​
​មន៍​អ​តី​តៈយុទ្ធ​ជនកម្ពុជា ដែលជា​និច្ច​ជា​កាល​សម្តេច​តែង​គិតគូរ​អំពី​សុខទុក្ខ បងប្អូន​អតីតយុទ្ធជន​និង​ក្រុមគ្រួសារ​ជានិច្ច គឺ​មិន​ភ្លេច​នូវ​ស្នាដៃ​បំរើ​ជាតិ និង​ការលះបង់​សាច់​ស្រស់ ឈាម​ស្រស់ និង​អាយុ​ជិវិត​របស់​បងប្អូន​នោះឡើយ​៕៣ ១ ២