លោកស្នងការ​នគរបាល​ខេត្ត អ​ញ្ចើ​ញ​ចុះ ត្រួតពិនិត្យ ក្រុមការងារ​ធ្វើ​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ​ចំនួន​២​ស្រុក​

0

​ឧ​ត្ត​រ​មានជ័យ​៖ កាលពី​វេលា​ម៉ោង​២​និង​២០​នាទី ថ្ងៃទី​២ ខែ​ឆ្នូ ឆ្នាំ​២០១៥ លោក​ឧ​ត្ត​ម សេនីយ៍​ត្រី ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​អ​ញ្ចើ​ញ ចុះមក​ត្រួត​ពិនិត្យមើល​និង​ណែនាំ​ដល់​ក្រុមការងារ ខេត្ត ស្រុក ប៉ុស្តិ៍​រដ្ឋបាល ជុំវិញ​ការងារ បំពេញ បែបបទ ធ្វើ​អត្តIMG_9561សញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី ដែលមាន​ចំនួន​២​ស្រុក គឺ ស្រុក​អន្លង់​វែ​នឹង​ស្រុក​ត្រពាំង​ប្រាសាទ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ម៉ែន លី ស្នងការ​នគរបាល​ខេត្ត បាន​ណែនាំ​ដល់ សមត្ថកិច្ច ជំនាញ​ដែល​ចុះមក​ធ្វើ អត្តសញ្ញាណប័ណ្ណ ជូន​ប្រជាពលរដ្ឋ ត្រូវ​ចុះឈ្មោះ​បញ្ជីរ ការបំពេញ​បែបបទ ផ្ទាង​ផ្ទ​ត ឲ្យ​បានច្បាស់លាស់ ការយក​ភិនភាគ ស្លាកស្នាម​និង​យក​កំពស់​ត្រឹមត្រូវ យក​ខ្ចៅដៃ​និង​ថតរូប​។​ល​។​ក្នុងនោះ​ផងដែរ លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត បាន​ជួប​សំណេះសំណាល ជាមួយ​លោក​មេឃុំ មេភូមិ​និង​ប្រជាពលរដ្ឋ​ដែល​មក បំពេញបែបបទ ធ្វើ​អត្តសញ្ញាណប័ណ្ណ នៅ​ទីតាំង​ផ្ទះ​របស់លោក​មេភូមិ​ឈើទាល​ជ្រុំ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​លោកស្នងការ​នគរបាល​ខេត្ត បាន​បញ្ចាក់ ប្រាប់​ឲ្យ​ដឹង​ទៀតថា ការដែល​កម្លាំង​សមត្ថកិច្ច យើង​ចុះមក​ធ្វើ អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​នេះ មិនមែន​ធ្វើ តែមួយ​ស្រុក​ឫ​២​ស្រុក​នោះទេ គឺ​ធ្វើ​ទូទាំង ខេត្ត​ឧ​ត្ត​រ​មាន​ជ័ ក្នុង​មួយថ្ងៃៗ​រាប់រយ រាប់ពាន់នាក់ ដើម្បី​បំពេញ តាម​តំ​ត្រូវការ​របស់​ប្រជាពលរដ្ឋ ក៏​ដូច​តាម​បទបញ្ជា​របស់​អគ្គស្នងកា​រ​នគរបាលជាតិ​ផងដែរ​៕​IMG_9582 IMG_9551