ម៉ាស៊ីន​ថាស់​ជ្រៀក​ឈើ​លួចលាក់​ក្នុងព្រៃ​យូរ​ឆ្នាំ​២​កន្លែង​ត្រូវបាន​ក្រុម​អ្នកសារព័ត៌មាន​ ​រុក​រកឃើញ​រាយការណ៍​អោយ​សមត្ថកិច្ច​ចំរុះ​ចុះបង្ក្រាប​

0

​ខេត្តកំពង់ឆ្នាំង​៖ ដោយមាន​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ​ល្អ ម៉ាស៊ីន​ថាស់​លួចលាក់​អា​ឈើ​ក្នុងព្រៃ​ជា​យូ រ​ឆ្នាំ​២​កន្លែង​ត្រូវបាន​ក្រុម​អ្នក​សា​រ័​ត៌មាន​រកឃើញ និង​បាន​រាយការណ៍​ជូន​លោក​ព្រះរាជអាជ្ញា​សាល​ដំបូង​ខេត្ត បញ្ជារ​អោយ​សមត្ថកិច្ច​ចំរុះ​ចុះមក​បង្ក្រាប​។ ករណី​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខាងលើនេះ​បានធ្វើ​ឡើ​​ង​នៅ​វេ​ល​ម៉ោង​១១​និង​៣០​នាទី ព្រឹក​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុងព្រៃ​ក្នុងភូមិ​ក្តុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​
​ ​កម្មករ​ស៊ីឈ្នួល​អារឈើ​លួចលាក់​ក្នុង​ទីតាំង​ខាងលើនេះ​បានអោយដឹងថា​៖ ទីតាំង​ទី​១​ដែលមាន​
​ឈើ​ច្រើន​មាន​ម្ចាស់​ឈ្មោះ ភ​ន្ត័ ភេទ​ស្រី រស់នៅក្នុង​ភូមិ​ឃុំ​ខាងលើ​។ ទីតាំង​ទី​២​ក្រុម​អ្នកសារព័ត៌មាន​បាន​​រុករក​ឃើញ​នៅ​ម៉ោង​១​និង​៣០​នាទី ដែលមាន​ម្ច​ស់​ឈ្មោះ ភាស់ ភេទ​ស្រី រស់នៅក្នុង​ភូមិ​ឃុំ​ខាងលើ​ដូច​​គ្នា​ដែរ ដែល​ក្នុង​ទីតាំង​និ​មួយៗ​មាន​អាច់​រណា​អារឈើ​មាន​កំពស់​លិច​ក្បាល ដែល​កម្មករ​បានបញ្ជាក់​ថា​​ពួកគេ​រកស៊ី​អា​ឈើ​លួចលាក់​នេះ​ជាង​២០​ឆ្នាំ​មកហើយ បាន​សុខ​ណាស់​ព្រោះ​ត្រូវ​គ្នា​ជាមួយ​សមត្ថកិច្ច​។
​ប្រជាពលរដ្ឋ​និង​អ្នកសារព័ត៌មាន​នឹក​ហួសចិត្ត​នោះ គឺ​ទីតាំង​អារឈើ​លួចលាក់​ទាំង​២​កន្លែង​នេះ​មា ន​ចម្ងាយ​តែ​ជាង​១​គីឡូម៉ែត្រ​ពី​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្តុល ស្នាក់ការ​នគរបាល​ប៉ុ​ស​រដ្ឋបាល​ឃុំ​គ្រាំង​ស្គារ និង​មាន​មិន​ដល់​១​គីឡូម៉ែត្រ​ផង​ពី​ស្នាក់​ករ​មន្ត្រី​បរិ​ដ្ឋា​ន​ការពារ​ដែន​ជំរក​សត្វព្រៃ​ខេត្ត ហើយ​នៅពេល​មាន​បញ្ជារ​ពី​លោក យូ ទិ​ត្យ​វឌ្ឍនៈ ព្រះរាជ​អា​ជ្ញ​សាលាដំបូង​ខេត្ត​អោយ​ចុះមក​បង្ក្រាប ពួកគេ​ជា​សម ត្ថ​កិច្ច​ចំរុះ​សុទ្ធតែ​បាន​ឆ្លើយ​ប្រាប់​អោយដឹងថា ពួកគេ​មិនបាន​ដឹងថា​មាន​ម៉ាស៊ីន​អារឈើ​នៅទីនេះ​ឡើយ​។​
​សមត្ថកិច្ច​ចំរុះ​ដែល​បាន​ចុះមក​ត្រួតពិនិត្យ​ក្នុង​ទីតាំង​ម៉ាស៊ីន​អារឈើ​ទាំង​២​កន្លែង​ខាងលើនេះ​រួម​មា​​ន លោក ពារ គឹម​ហេង នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្តុល កង​រា ជ​អា​វធ​ហត្ថ​ស្រុក​ទឹកផុស នគរបាល​ស្រុក នគរបាល​ប៉ុស្តិ និង​នគរបាល​សេដ្ឋកិច្ច​ខេត្ត សរុប​មាន​គ្នា​ជាង​១០​នាក់​។ វ​ត្តុ​តាង​នៃ​បទល្មើស​ដែល​យើង​បាន​រាប់​ឃើញជាក់ស្តែង​នៅក្នុង​ទីតាំង​ទាំង​២​ខាងលើនេះ​មាន ឈើមូល​គ្រប់​ប្រភេទ​ទាំង​តូច​ទាំង​ធំ​សរុប​មាន​ចំនួន​១៩៥​ដើម ម៉ាស៊ីន​ថាស់​ជ្រៀក​ឈើ​២​គ្រឿង និង​ឈើ​អារ​រួច​ជា​បន្ទះក្តារ រត និង​ដៃរណែង សរុប​ប្រមាណ​ជាង​៤​ម៉ែត្រ​គីប ប៉ុន្តែ​លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស វាស់វែង​ប៉ាន់​ស្មានថា​មាន​ប្រមាណ​ជាង​១​ម៉ែត្រ​គីប​តែប៉ុណ្ណោះ​។​
​ ​លោក ពារ គឹម​ហេង នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​ជា​អ្នកដឹកនាំ​ក្រុម​សមត្ថកិច្ច​ចំរុះ​បានអោយដឹងថា​៖ វត្ថុតាង​មាន​ម៉ាស៊ីន​ជ្រៀក​ឈើ​២​គ្រឿង និង​ឈើ​អារ​រួច លោក​និង​ដឹកជញ្ជូន​យកទៅ​រក្សាទុក​នៅ​ទីស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស កសាង​សុំ​ណុំ​រឿង​តាមផ្លូវ​ច្បាប់​។ ចំណែក​ឈើមូល ចំនៀរ​ឈើ​អារ និង​ទីតាំង​ជើងម៉ា​ស៊ីន​ជ្រៀក លោក​នឹង​សុំ​យោបល់​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត ដុត​កំទេចចោល​នៅ​និង​កន្លែង និង​បើ​ដឹក​យកទៅ​ទុក​ត្រូវ​ចំណាយលុយ​ច្រើន ទំរាំ​លក់​ឡាយឡុង​គឺ​ឈើពុក​អស់ហើយ​។​
​ ​សមត្ថកិច្ច​ចំរុះ​និង​ប្រជាពលរដ្ឋ​បានអោយដឹងថា​៖ ឈើ​គ្រប់​ប្រភេទ​ដែល​គេ​បាន​ដឹក​យកមក​អារ​ជ្រៀក​លួចលាក់​នៅក្នុង​ចំណុច​នេះ គឺ​ដើមឈើ​ភាគច្រើន​ត្រូវបាន​គេ​កាប់​យកមក​ពី​តំបន់​អភិ​ក្ស​ដែន​ជំរក​សត្វព្រៃ​ទឹកធ្លាក់​ស្រែអំពិល​។​ចំណែក​មន្ត្រី​បរិ​ដ្ឋា​ន​តំបន់​អភិរក្ស​ម្នាក់​នៅក្នុង​ស្នាក់ការ​ក្តុល បានទទួល​ស្គា ល់​ថា​ពិតជា​មាន​ខ្លះៗ​មែន ព្រោះតែ​កម្លាំង​ក្រុម​លោក​មានតែ​៣​នាក់ ឥឡូវ​ត្រូវបាន​ថ្នាក់លើ​ដកយក​អាវុធ​ទៅទៀត ហើយ​កន្លែង​ការពារ​តំបន់​អភិ​ក្ស​រាប់ម៉ឺន​ហិកតា គឺ​មិនអាច​ការពារ​បាន​ទាំងអស់​នោះឡើយ​៕DSC02239 DSC02212 DSC02208 DSC02207 DSC02201