ខេត្តកំពង់ចាម ដែលបានបង្កអំពើហិង្សាវាយទៅលើជនរងគ្រោះ ឈ្មោះ វុត្ថា បណ្ដាលឲ្យស្លាប់ បន្ទាប់ពីក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅប្រទេសវៀតណាម។ករណីឃាតកម្មនេះជារឿងទំនាស់ពាក្យសំដី ក្នុងវង់ផឹកទឹកត្នោតជូរ ក្រោយពីបានវាយគូរទំនាស់ ជនសង្ស័យបានរត់គេចខ្លួនមកសំងំរស់នៅជ្រករកោនឯខេត្តព្រះវិហារហើយ ត្រូវបានអាវុធហត្ថខេត្តស្រាវជ្រាវ ឃាត់ខ្លួននាវេលាម៉ោង៨:០០នាទី ព្រឹកថ្ងៃទី០១ខែធ្នូឆ្នាំ២០១៥ ថ្មីៗនេះ។
មន្ដ្រីនគរបាលយុត្តិធម៌បានឲ្យដឹងថាបន្ទាប់ពីបានទទួលបទបញ្ជាពី លោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបញ្ជាឲ្យមន្ទីរជំនាញស្រាវជ្រាវរកមុខសញ្ញា ក្នុងរយៈពេល២ថ្ងៃ កំលាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យបាន នៅចំនុចភូមិស្រអែមខាងត្បូង ឃុំស្រអែម ស្រុកជាំក្សាន្ត។ ជនដៃដល់ខាងលើនេះបានរត់គេចខ្លួនពីស្រុកកោះសូទិន មកដេកនៅខេត្តក្រចេះ១យប់ បន្ទាប់មកជនសង្ស័យបានមកដេកនៅស្រុកគូលែន១យប់ទៀត ដោយសារកំលាំងសមត្ថកិច្ចតាមប្រកៀកប្រកិត ទើបជននេះដោះស្លាកលេខម៉ូតូ ហើយជិះចេញពីស្រុកគូលែនទៅដេកសំងំលាក់ខ្លួននៅផ្ទះបងស្រីរបស់ខ្លួន នៅចំនុចភូមិស្រអែម។លុះ ព្រឹកឡើងនៅវេលាម៉ោង៨:០០នាទី ថ្ងៃទី០១ខែធ្នូឆ្នាំ២០១៥ ត្រូវបានសមត្ថកិច្ចទ្បោមមព័ទ្ធចាប់បានតែម្ដង។
ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា ដោយសារទំនាស់ពាក្យសំដីឌឺដងដាក់គ្នាជាមួយជនរងគ្រោះហៅបងរបស់ខ្លួនថា អាឈ្លើយហើយជនរងគ្រោះបានយកកាំបិតដេញកាប់ខ្លួន ទើបខ្លួនជ្រុលដៃវាយជនរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់ ក្រោយមកបានស្លាប់បាត់បង់ជីវិត នៅព្រឹកថ្ងៃទី០២ខែធ្នូឆ្នាំ២០១៥ ។ចំណែកឯជនសង្ស័យត្រូវបានសមត្ថកិច្ចកងរាជអាវុធខេត្តព្រះវិហារ ប្រគល់ឲ្យសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿង ចាត់ការបន្តទៅតាមនិតិវិធីក្រមព្រហ្មទណ្ឌ៕



































