​មួយ​យប់​សម្លាប់​ខ្លួនឯង​ដល់​ទៅ​ពី​នាក់​ម្នាក់​ចង​និង​ជណ្ដើរ​ផ្ទះ​ម្នាក់ទៀត​ចង​និង​ដើម​ស្វាយ​

0

​ខេត្តពោធិ៍សាត់​៖ មួយ​យប់​សោះ​មាន​មនុស្ស​ធ្វើអត្តឃាត​សម្លាប់ខ្លួន​ដល់​ទៅ​ពី​នាក់​ក្នុងស្រុក​ពី​ផ្សេងគ្នា​ម្នាក់​សម្លាប់ខ្លួន​ដោយសា​ផឹក​ច្រើន​ឡប់សតិ​ម្នាក់ទៀត​សម្លាប់ខ្លួន​ចងក​និង​កាំជណ្ដើរ​ផ្ទះ​ខ្លួន​ដោយសា​ជំងឺ​រាំ​ុ​រ៉ៃ​។ ហេតុការណ៍​ពី​ផ្សេងគ្នា​នេះ​បានកើត​ឡើង​នៅ​ស្រុក​កណ្ដៀង​មួយ​ករណី​និង​នៅ​ស្រុក​ក្រគរ​មួយ​ករណី កាលពី​យប់​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៥​។​

​បើតាម​មន្ត្រីរដ្ឋបាល​ប៉ុ​ស្ត៍​នគរបាល​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​នៃ​កា​ធ្វើអត្តឃាត​លើក​ទី​០១ គឺមាន​បុរស​ម្នាក់​ឈ្មោះ បែ​៉​ន ប៉េង អាយុ​៥៤​ឆ្នាំ​រស់នៅ​ភួ​មិ​ក្បាល​ឈើពុក ឃុំ​ស្សា ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ដោយសា​បុរស​នេះ​ផឹក​សី​ុ​ច្រើន​ក្នុង​វ័យ​អាយុ​៣០ ហើយ​ប្រពន្ធ​បុរស​នេះ​ក៍​ពូកែ​ផឹក​សី​ុ​ដែរ ។ សមត្ថកិច្ច​ដដែល​បន្ត​ថា​ផឹក​រហូត​វ័យ​ជាង​៤០​ឆ្នាំ​ក៍​ចាប់ផ្ដើម​មាន​ជំងឺ​រាំ​ុ​រ៉ៃ​ស​សៃ​ប្រសាទ​ជួនកាល​ដឹងខ្លួន​ជួនកាល​មិនដឹង ក៍​ស្រាប់​នៅវេលា​មោ​៉​ង​៦​ៈ​៣០​នាទី​យប់​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៥ ត្រង់​លំនៅដ្ឋាន​របស់​បុរសរ​ង​គ្រោះ​ខាងលើនេះ ក៍បាន​ទាញ​ខ្សែ​ចង​នឹង​កាំជណ្ដើរ​ផ្ទះ​ខ្លួនឯង​នៅ​ខាងលើ​ជាប់​ទ្វា​ផ្ទះ ហើយ​ទាក់​ក​ទម្លាក់ខ្លួន​ស្លាប់​ភ្លាម​មួយ​រំពេច​តែម្ដង​។​

​ដោយ​យប់​ថ្ងៃ​ដដែល​នេះដែរ​នៅវេលា​មោ​៉​ង​ប្រមាណ​ជា​១២​យប់ ថ្ងៃ​ខាងលើ បើតាម​លោក អែម រុន អធិកា​នគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹងថា ៖ មាន​បុរស​ម្នាក់ទៀត​ឈ្មោះ ផាត សុភា អាយុ​ទើបតែ​២៧​ឆ្នាំ នៅ​ភួ​មិ​ប៉​បិត ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​ដោយ​ក្រុមគ្រួសារ​បុរសរងគ្រោះ​នេះ​ប្រាប់ថា​បាន​ដើ​ផឹក​សី​ុ​ស្រវឹង​បោ​៉​ឡែ​រាល់​យប់​ថ្ងៃ ទៅជា​ដុះ​មេមាន​ជំងឺ​ស​សៃ​ប្រសាទ​ហើយ ពោល​គី​ផឹក​នឹង​ស្រវឹងខួប​តែម្ដង ។

​លោក​បន្តថា នៅ​យប់​ថ្ងៃកើតហេតុ​នោះ បុរស​នេះ​មិនដឹង​ទៅ​ផឹក​សី​ុ​នៅ​អី​ណា​ទេ ទាន់​តែ​យប់​ជ្រៅ​ទើប​មកដល់​ផ្ទះ​ដោយ​ក្រុមគ្រួសារ​មិនសូវ​អើពើ​ឡើយ ដោយសា​តែ​ជា​ទម្លាប់​បុរសរងគ្រោះ​នេះ​ទៅហើយ ពួកគាត់​ក៍​ដេក​តាម​ធម្មតា​ទៅ ។ លោក អែម រុន ក៍បាន​ឲ្យ​ដឹង​ទៀតថា បុរស​នេះ​ចងក៍​សម្លាប់ខ្លួន​ប្រហែលជា​ក្នុងអំឡុង​មោ​៉​ង ១២​ៈ​០០​នាទី យប់​ដោយ​ក្រុមគ្រួសារ​ថា​ស្ងាត់​មាត់​អត់​ឮ​ឡូឡា​ស្មានតែ​គេ​ដេក​ហើយ ស្រាប់តែ​ភ្លឺ​ឡើង​អត់​ឃើញ​បុរស​នេះ ក៍​ដើរ​ក​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​១៥០​មែ​៉​ត ត្រង់​ដើម​ស្វាយ​កម្ពស់​ប្រហែល​ពី​មែ​៉​ត្រ​កន្លះ​ឃើញ ជនរងគ្រោះ​បាន​យក​ខ្សែ​នីឡុង​ចងក៍​និង​មែក​ស្វាយ​ស្លាប់​មានកា​ភ្ញាក់ផ្អើល​តែម្ដង​។

​លោក​អធិកា​បញ្ជាក់ថា ក្រោយពេល​មាន​ហេតុការណ៍​នេះ​ភ្លាម​កម្លាំង​នគរបាល​ជំនាញ​ប​ច្ចែទ​វិទ្យាសាស្ត្រ​ស្រុក​ជាមួយ​គ្រូពេទ្យ​និង​អជ្ញាធរ​ពិ​ន្យ​សព​ដោយ​ប្រាប់ថា​បុរស​នេះ​ពិតជា​ធ្វើអត្តឃាត​ដោយ​ចងក៍​ក្នុងអំឡុង​មោ​៉​ង​១២​យប់​ពិតប្រាកដ​មែន ដោយ​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​៕image4 image3 image2