កម្ពុជា​ថៃ​ជួបប្រជុំ​ពិភាក្សាគ្នា រឿង​សេដ្ឋកិច្ច​និង​សំណូមពរ​ឈប់​បាញ់សម្លាប់​ពលករ​ចូល​កាប់​ក្រញូង ស្នើ​ចាត់ការ​តាមច្បាប់​

0

​ខេ​ត​ឧ​ត្ត​រ​មានជ័យ​៖​អាជ្ញាធរ​កម្ពុជា​ថៃ បាន​ជួបប្រជុំគ្នា​នៅ​ស្នាក់ការ​ទំនាក់ទំនង​ក​ថៃ​កម្ពុជា ចំនុច​ច្រកទ្វារ​អន្តរជាតិ អូ​ស្មាច់ និង​ឆ​ង​ចម ខាង​ទឹកដី​ថៃ កាល​ពិ​វេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃទី​៤ ខែធ្នូ​. ឆ្នាំ​២០១៥ ក្នុង​គោលបំណង​ពិភាក្សាគ្នា​លើ​របៀប​វ​រះ​សំខាន់​ចំនួន​៤ ដែលជា​បញ្ហា​ប្រឈម​ប្រចាំថ្ងៃ​នៅតាម​បន្ទាត់ ព្រំដែន​ចំពោះ​ការរស់នៅ​ប្រក​បរបរ​ចិញ្ចឹមជីវិត​របស់​ពលរដ្ឋ​។​​ភាគី​កម្ពុជា​ដឹកនាំ​ប្រតិភូ​ចូលរួម​ប្រជុំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លឺ ចាន់​តា​រ៉ា នាយ ផ្នែក​សេ​ធិ​ការ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ពៅ អឿន មេបញ្ជាការ​កងអនុសេនាធំ ៣ នៃ​វរ​: ៤២៥(​ក​ពត ៤២). និង​ភាគី ថៃ ដឹកនាំ​ដោយ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ ប្រាក់​វេត សំ​ឈឺ មេបញ្ជាការ​កងអនុសេនាធំ ២៦០៨ នៃ​.​ធ​២៦ ឈុតខ្មៅ ថៃ​។​
​កិច្ចប្រជុំ​នេះ​គឺ​គេ​ធ្វើឡើង​ដើម្បី​ពិភាក្សា​លើ​របៀប​វ​រះ​ចំនួន​៤ ដែលមាន​ខ្លឹមសារ​ដូចតទៅ ភាគី​ថៃ បានលើកឡើង ១/​អំពី​ការងារ​សេដ្ឋកិច្ច​ចេញ ចូល​តាម​ច្រកទ្វារ​រវាង​ភាគី​ទាំងសងខាង​ឲ្យ​ដំណើការ​បាន ល្អ និង​ជួយ​សម្រួល​ដល់​ពលរដ្ឋ​ទាំងសងខាង​ឲ្យ​បាន​ឆាប់រហ័ស​។​២/​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង អង្គភាព ស្ថាប័ន​ពាក់​ព​ន្ធ័ ឲ្យ​បានល្អ​រវាង​ភាគី​ទាំង​២ បើ​មាន​បញ្ហា​អ្វី​ត្រូវ​ជួបប្រជុំ​ដោះស្រាយ​គ្នា​។​៣/​បញ្ហា អ្នក​ជម្ងឺ​ខាង​កម្ពុជា​សុំចូល​មក​ទៅ​ព្យាបាល មិន​ថា​យប់​ឬ​ថ្ងៃ​ត្រូវ​ជួយ​អន្តរាគមន៍​ឲ្យ​បាន​ទាន់ពេលវេលា ៤/​បញ្ហា​ប្រជាពលរដ្ឋ​ខ្មែរ លួច​ឆ្លងដែន​ខុសច្បាប់ ការជួញដូរ​គ្រឿងញៀន ការកាប់បំផ្លាញ​ព្រៃ​តាម​តំបន់ ព្រំដែន ត្រូវ​សហការគ្នា​ទប់ស្កាត់​។​បញ្ហា​ទាំងនេះ​ត្រូវបាន​ឯកភាពគ្នា​។​
​ទន្ទឹមគ្នា​នោះ​ភាគី​កម្ពុជា ក៏បាន​សំណូមពរ​ដល់​ភាគី​ថៃ​វិញ​ផងដែរ បើ​ចាប់បាន​ពលរដ្ឋ​ខ្មែរ ឆ្លង ដែន​ខុសច្បាប់ ចូល​កាប់​ឈើ​គ្រញូង ឬ​ទៅធ្វើ​អ្វី​ផ្សេងៗ​ក្នុង​ទឹកដី​ថៃ សូម​សមត្ថកិច្ច​ថៃ​កុំ​បាញ់សម្លាប់ ស្នើសុំ​ឲ្យ​មានការ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕IMG_9719 IMG_9717