​គ្រាន់តែ​ជំ​រះ​ស្មៅ​ប៉ះ​ទុយោ​ទឹកស្អាត​បែក​បង្ករ​ហឹ​ង្សា​ប្រើ​កាំបិត​កាប់​របួសធ្ងន់​ស្រាល​២​នាក់​ត្រូវ​ប៉ូលីស​ចាប់ខ្លួន​

0

​ ​បន្ទាយមានជ័យ ៖ ជនសង្ស័យ​ប្រើ​ហឹ​ង្សា​ដោយ​ចេតនា​កាប់​បុរស​២​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល រឿង​ជំ​រះ​ស្មៅ​ប៉ះ​ទុយោ​ទឹក​បែក ត្រូវបាន​សមត្ថកិច្ច​ប៉ូ​លី​ស្រុ​មង្គល​បូរី​ធ្វើការ​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​០៣ ធ្នូ ២០១៥ នៅក្នុង​ភូមិ​អញ្ចាញ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។
​ ​លោក ស៊ី ឌី អធិការ​ស្រុក​មង្គល​បូរី​បានអោយដឹងថា ជនសង្ស័យ​ដែល​ប្រើ​ហឹ​ង្សា​ខាងលើ​មានឈ្មោះ ឡុ​ក សា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ បាន​ប្រើ​កាំបិត​តាំង​តោ​សរ កាប់​ទៅលើ​ឈ្មោះ ចាយ ជី ភេទ​ប្រុស អាយុ​៤០ បែក​ឆ្អឹង​កែងដៃ​ខាងឆ្វេង និង​កាប់​ទៅលើ​ឈ្មោះ លឹម ធា​រិ​ន របួសស្រាល​ត្រង់​ករ​ខាងក្រោយ ។ លោក​បន្តថា ករណី​ហឹ​ង្សា​នេះ​ផ្តើមចេញពី ឪពុក​របស់​ជនសង្ស័យ​ជំ​រះ​ស្មៅ​ក្បែ​ផ្ទះ​ប៉ះ​ទុយោ​ទឹកស្អាត​ជនរងគ្រោះ​បណ្តាលអោយ​បែក ហើយ​មិន​ទទួលខុសត្រូវ​ពេល​ជនរងគ្រោះ​សួ​នាំ បែ​ជា​ជនសង្ស័យ​កើតជា​កំហឹង​ក្លាយទៅជា​ហឹ​ង្សា​តែម្តង ។
​ ​ក្រោយ​កើតហេតុ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ប៉ូលីស​ស្រុក​មង្គល​បូរី​ធ្វើការ​ឃាត់​ភ្លាម និង​បញ្ជូនមក​ស្នងការ​នគ​របាល​ខេត្ត​ដើម្បី​រៀបចំ​បញ្ជូន​បន្តទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕IMG_3702 FullSizeRender (19) FullSizeRender (18) FullSizeRender (17)