សមត្ថកិច្ច​បញ្ជូន ខ្លួន​ជនសង្ស័យ​៣​នាក់​និង​គ្រឿងញៀន​០៣​កញ្ចប់ ទៅ​តុលាការ

0

​ខេត្តសៀមរាប​៖​ន​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សហការ​ជាមួយ​អធិការនគរបាល​ស្រុក​សូត្រ​និគម​គ បាន​ចុះ​ប្រ​ត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយកន្លែង​ហើយ ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ រួម​និង គ្រឿង​ញៀ​នោ​៣​កញ្ចប់​តូច​ដែលមាន​ទំ​ម្ង​ន់​0.6 ក្រាម​ខណៈ​ពួកគេ​កំពុង​ចាត់​ចែង ហេតុ​ការចុះ​ប្រតិ​ប​ត្ត​ការបង្ក្រាប​ករណី​ជួញដូរ​បានធ្វើ​ទ្បើង​កាលពី​ម៉ោង​១៣​និង​០០​នាទី​ក្នុង​ថ្ងៃទី​០៣​ខែ​​ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ភូមិ​បុស្ស ឃុំ​ដំ​ដែក ស្រុក​សូត្រ​និគម ខេត្តសៀមរាប​។
លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់ថា ក្នុងការ​ចុះបង្ក្រាប​ករ​ណី​ខាងលើនេះ​កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល អធិការ​ស្រុក​សូត្រ​និគម​ទើប​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​ក្នុងនោះ​មាន​ទី​១-​ឈ្មោ​/​ធ្លា​ត រី​ន ភេទ​ប្រុស កើត​នូវ​ឆ្នាំ​១៩៩០​រស់នូវ​ភូមិ​បុស្ស​ឃុំ​ដំ​ដែក​ស្រុក​សូត្រ​និគម​ខេត្តសៀមរាប​ឃាត់ ខ្លួន​ពីបទ​ជួញដូរ​២/​ឈ្មោះ​អ៊ូ ចាន់ថន ភេទ ប្រុស កើត​នូវ​ឆ្នាំ ១៩៩០ រស់នូវ​ភូមិ​ដំ​ដែក​ឃុំ​ដំ​ដែក ស្រុក​សូត្រ​
​និគម ខេត្តសៀមរាប ឃាត់ខ្លួន​ពីបទ​ចាត់ចែង ទី​៣/​ឈ្មោះ​ម៉ន​វាសនា ភេទ ប្រុស កើត​នូវ​ឆ្នាំ​១៩៩៦ រស់​
​ភូមិ ខ្ចាស់ ឃុំ ខ្ចាស់ ស្រុក​សូត្រ​និគម ខេត្តសៀមរាប ឃាត់ខ្លួន​ពីបទ​ចាត់ចែង​។

​លោក​វ​រះ​សេនីយ​ទោ​នាយការិយាល័យ​ប្រឆាំង​គ្រឿង​បាន​បញ្ច​ក់ថា​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​បានធ្វើ​ការដកហូត​បាន​វត្ថុតាង​រួមមានៈ​ទូរស័ព្ទដៃ​០១​គ្រឿង​,​ម្សៅ​គ្រឿ​ម​មេ​តំ​ហ្វ​តា​មីន ចំនួន​៣​កញ្ចប់​ទម្ងន់​០,៦​ក្រាម​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​រសៀល ថ្ងៃទី​០៤​ខែធ្នូ​ឆ្នាំ​២០១៥​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បា ប់ ។​ដោយ​គឿន​វ៉េ​ត​IMG-20151204-WA0057