បន្ទាយមានជ័យ: ស្រីម្នាក់ដកប្រាក់ពីធនាគារអេស៊ីលីដាមិនទាន់ទាំងដើចេញផុតរបងធនាគាផងនោះត្រូវគេទះស្មារដាក់ថ្នាំសណ្ដំ យកប្រាក់អស់ពីខ្លួនព្រមទាំងសន្លប់បាត់ស្មារតី ត្រូវបានគេសង្គ្រោះនៅមន្ទីពេទ្យឯកជននៅជិតនោះ។
ហេតុការណ៍នេះកើតឡើងកាលពីល្ងាចប្រមាណម៉ោង៥ និង៣០នាទីថ្ងៃទី៤ខែធ្នូ ឆ្នាំ២០១៥នៅផ្តុំ ក្រោយទីលានបាល់ទាត់វិទ្យាល័យសម្ដេចឪ ក្នុងភូមិតារាងបាល់សង្កាត់ កំពង់ស្វាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
តាមការអោយដឹងពី សាច់ញាតិប្រាប់ថា: ស្ត្រីដែលត្រូវគេដាក់ថ្នាំនេះមាន ឈ្មោះ អូន មុំ មានអាយុប្រមាណជាង៣០ឆ្នាំ មានទីលំនៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ស្រី្ត អូនមុំ ប្រាប់ទាំងរវើវវាយថា: បន្ទាប់ពីធ្វើឯកសារខ្ចីប្រាក់ពីធនាគាចំនួន៤ ពាន់ដុល្លា និងដកប្រាក់ចេញពីធនាគារមិនទាន់ទាំងផុតរបងផងនោះត្រូវបានគេទះស្មារ ភ្លឹកស្មារតីបណ្ដោយអោយគេឌុបម៉ូតូរបស់ខ្លួនទៅកន្លែងកើតហេតុខាងលើ រួចប្រគល់ប្រាក់ដែលទើបខ្ចីពីធនាគារបាន៤ពាន់ដុល្លាអោយគេទាំងអស់។
ប៉ូលីប៉ុស្ដិ៍ បានអោយដឹងថា: នៅមិនទាន់មានដាននៃសាច់រឿងនៅឡើយ ពួគគេកំពុងស្នើរសុំខាងធនាគារអេស៊ីលីដា ដើម្បីពិនិត្យកាំមេរាសុវត្តិភាពតែធនាគារថាចប់ម៉ោងធ្វើការ ចាំស្អែកឬថ្ងៃធ្វើការទើបអាចអោយពិនិត្យបាន៕




































