ខេត្តឧត្តរមានជ័យ៖ពិធីបើកការដ្ឋាន សាងសង់ទំនប់និងសំណង់ស្ទាក់ទឹក ប្រវែង១៥០០ម៉ែត្រ នៅចំណុចអូរថ្មស្ថិតនៅភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង៨និង២០នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ ក្រោមអធិបតីភាពលោកសថាវីអភិបាលខេត្តឧត្តរមានជយ័ និងលោកឃឹម ធិន ប្រធានក្ម្រប្រឹក្សាខេត្ត លោកឧកញ្ញ៉ា លឹម ហេង រួមជាមួយមន្ទីរាជការកងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋក្នុងស្រុក យ៉ាងច្រើនកុះករចំនួន៥០០នាក់ដោយមានទឹកមុខញញឹមសប្បាយរីករាយដោយទទួលបានសមិទ្ធិផលថ្មី សំរាប់បំរើការរស់គាត់នៅលើភ្នំដងរែកនោះ។នៅក្នុងពិធីនោះក៏មានរៀបចំពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ពិធីបញ្ចុះបឋមសិលា ។ក្នុងនោះ បានចែកអំណោយ ជូនប្រជាពលរដ្ឋចូលរួមម្នាក់ៗទទួលបានសារុង១ ថវិកា១០០០០រៀលទៀតផង៕



































