​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន​ជា​អ​ធីប​តី​ក្នុង​ពិធី​សម្ពោធ​សារមន្ទីរ​សព្វទស្សន៍​អង្គរ​

0

​សៀមរាបៈ ប្រជាពលរដ្ឋនៅក្នុង​ខេត្តសៀមរាប មាន​មោទនភាព​និង​បាន ទទួល​សមិទ្ធផល​ថ្មី​មួយទៀត​ហើយ ក្រោម​កា​រវិ​នោ​យោគ​របស់​កូរ៉េខាងជើង នូវ​សារមន្ទីរ​សព្វទស្សន៍​អង្គរ ដែល​បាន​បង្កប់​នូវ​អត្ថន័យ​ក្លឹមសារ ក្នុងសម័យ​មហានគរ​ខ្មែរ និង​ក្រោម​ការដឹកនាំ​ដោយ​ព្រះមហាក្សត្រ​ខ្មែរ ក្នុងការ​ធ្វើសង្គ្រាម​ដ៏​ក្តៅគគុក ដើម្បី​ដណ្តើមយក​ជ័យជំនះ ជា​វិសេស​នៅក្នុង​សារមន្ទីរ​នេះ បានបញ្ជាក់​ពី​វប្បធម៌​សាសនា និង​វិធី​ជីវិត​ការរស់នៅ​របស់​ប្រជាជាតិ​ខ្មែរ​ក្នុងសម័យ​មហានគរ​។​
​ដោយ​នៅថ្ងៃនេះ ឯកឧត្តម បណ្ឌិតសភា​ចា​រ្យ​សុខ អាន ឧបនាយកមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រ​ធា​អាជ្ញាធរ​អប្សរា បាន​អញ្ជើញ​ជា​អធិបតី តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​សារមន្ទីរ​សព្វទស្សន៍​អង្គរ ព្រមទាំង​អគ្គរាជ​ទូច​កូរ៉េ អមដំណើរ​ដោយ​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ថ្នាក់ដឹកនាំ​ជាច្រើនរូប​ចូលរួម ស្ថិតនៅ​ទីតាំង​អង្គរ​ព្យូ​ង​យូ ក្នុង​ក្រុង​សៀមរាប ។​
​សារមន្ទីរ​នេះ​បាន​សាងសង់ឡើង​នៅក្នុង​ទឹកដី​អង្គរ ដើម្បី​បង្ហាញ​នូវ​អំពី​វប្បធម៌ ខ្មែរ​នា​យុកសម័យ​មហានគរ​ដ៏​រុងរឿង ដោយមាន​ការគាំទ្រ​ដ៏​មុតមាំ​របស់​អាជ្ញាធរ​អប្សរា ចំពោះ​ក្រុមហ៊ុន Mansudas Newtech Corporation Ltd នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​បាន​ចុះកិច្ចសន្យា​រួមគ្នា ជាមួយ​អាជ្ញាធរ​អប្សរា បាន​សាងសង់​នៅ​ខែ សីហា ឆ្នាំ ២០១១ និង​បានបញ្ចប់​នៅ​ឆ្នាំ​២០១៥ ចំណាយ​ទឹកប្រាក់​២៤​លាន​ដុល្លា ដោយ​ប្រើប្រាស់​វិចិត្រករ ជាងចម្លាក់ ៦៣​នាក់ រួមទាំង​ជាង​ចំណានៗ ។​
​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន បាន​មានប្រសាសន៍ថា នេះ​គឺជា​និមិត្តរូប​នៃ​ការទំនាក់ទំនង មិត្តភាព និង​សហប្រតិបត្តិ​ការល្អ រវាង​សារ​ធា​រណៈ​រដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ​កូរ៉េ និង​ព្រះរាជាណាចក្រ​កម្ពុជា និង​ពង្រឹង​មិត្តភាព​យូ​អង្វែង និង​ជា​សមិទ្ធផល​មួយ​ដែល​បាន​សាងសង់ឡើង បញ្ជាក់​ពី​រូបចម្លាក់​គំនូររស់​រវើក ដែលជា​លក្ខណៈ​គំនូរ 3D មើលទៅ​ហាក់បី​យើង​កំពុងតែ​នូវក្នុង​ហេតុ​កាណ៍​នៃ​មហានគរ ដែល​កំពុងតែ​ធ្វើ​សកម្មភាព​សាងសង់​អង្គរ និង​សង្គ្រាម រួមទាំង​កា​រស់នៅ ដោយសារ​មន្ទីរ​នេះ ក្រោយ​ក្នុង​រយះពេល​១០ ទៅ​១៥​ឆ្នាំ នៅពេលដែល​ក្រុមហ៊ុន​ប្រមូល​ដើមទុន​បាន​ហើយ ក្រុមហ៊ុន​និង​ប្រគល​សារមន្ទីរ​នេះ​ជូន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ដូច្នេះ​សូម​ឲ្យ​បងប្អូន​កុំ​យល់ច្រឡំ​ថា លក់​ដី​ឬ​ជួល​ដី​ឲ្យ​ក្រុមហ៊ុន​កូរ៉េ​នោះ ។​
​ដោយ ប៊ុន រដ្ឋាImage5Image7 Image6 Image4 Image3 Image2 Image1