​ ​ផឹក​ស៊ី​ជាមួយគ្នា ឌឺដង​ចុះ​ឌឺដង​ឡើង ឈ្លោះ​គ្នា​ទាញយក​ដែកឆាប​រណា ចាក់​ចំពោះ​ជាច្រើន បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​

0

​ឧ​ត្ត​រ​មានជ័យ​៖ កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥.​ជនរងគ្រោះ​និង​ជនសង្ស័យ បាន​ផឹក​សុ​ី​ជុំគ្នា​ហើយក៏​ឌឺដង​ដាក់គ្នា ចុះ ឡើង​ឈ្លោះប្រកែក​គ្នា ជនសង្ស័យ​អត់ទ្រាំ​ពុំបាន ទាញយក​ដែកឆាប​រណា មកចាក់​ទៅលើ​ពោះ​ជនរងគ្រោះ ជាច្រើន​កន្លែង បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ង ហើយ​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់ ហេតុ​ការ​នេះ បានកើត​ឡើង​នៅ​ចំណុច​ភូមិ​ទួល​ពង្រ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​លោក​វរសេនីយ៍ត្រី​អ៊ិន កាយ អធិការនគរបាល​ស្រុក បានអោយដឹងថា ជនរងគ្រោះ​ដែល​ត្រូវ ជនសង្ស័យ ចាក់​នឹង​ដែកឆាប រណា នៅពេល​ផឹក​សុ​ី​ជុំគ្នា​នោះ មានឈ្មោះ​ខាន់ ផល្លា ភេទ​ប្រុស​អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ទួល​ចារ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ហើយ​ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប រហូតដល់ វេលា​ម៉ោង​៦​និង​០០​នាទី​ព្រឹក​ថ្ងៃទី​៥ ខែ ឆ្នាំ​ដ៏​ដែល ទើប​ដឹង ដំណឹង​ថា ជនរងគ្រោះ បាន​ស្លាប់​នៅក្នុង មន្ទីរពេទ្យ​ខេត្តសៀមរាប ទៅហើយ ចំណែក​ជនសង្ស័យ​កំពុង រត់គេចខ្លួន កំលាំង​ជំនាញ​អធិការនគរបាល​ស្រុក​យើង កំពុង​ចុះ ស្រាវជ្រាវ​រក​ជនសង្ស័យ យកមក​ផ្តន្ទាទោស ទៅតាម​ផ្លូវច្បាប់​៕IMG_9744 IMG_9743 IMG_9742 IMG_9741