​ម៉ូតូ​បុក​ម៉ូត របួសធ្ងន់​២​នាក់ ទាំង​សង ខាង​នៅ​ស្រុក​ចុងកាល់​

0

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​យ៉ាងហោចណាស់​មាន​មនុស្ស​ប្រុស​ចំនួន​២​នាក់ បាន​រងរបួស​ធ្ងន់ ដោយសារ​គ្រោះ ថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ម៉ូតូ ក្នុង​លក្ខណៈ​ផ្ទុយ​ទិស​គ្នា ពី​ត្បូង ទៅ​ជើង បណ្តាល​ឲ្យ​មនុស្ស​របួសធ្ងន់​ចំនួន​២​នាក់ កាលពី​វេលា​ម៉ោង​១៩​និង​១៥​នាទី យប់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ លេខ​៦៨ ចំនុច​ទល់មុខ​ផ្ទះ​លោក​ភាព ប៊ុន​ណា​រិ​ទ្ធ ស្ថិតនៅ​ក្នុងភូមិ​តា​ប៉ែន​ឃុំ​ពង្រ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ក្នុង​ហេតុ​ការ​នោះ​រួមមាន​១/​ឈ្មោះ អ៊ុន សុ​ខៈ អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​តា​ប៉ែន​ឃុំ​ពង្រ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ (​មុខរបរ​នាក់​កាសែត របួសធ្ងន់ ជា​អ្នកបើកបរ​ម៉ូតូ ម៉ាក​ហុងដា​វេ​វ​អេះ សេរី​០១៤ ពណ៍​ខ្មៅ គ្មាន​ស្លាក​លេខ​២/​ឈ្មោះ ឈាន ស្នា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​អូរឫស្សី សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ មុខរបរ​ធ្វើស្រែ របួសធ្ងន់ បើកបរ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​០១៣ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​១B. ០១ ៣៣ ឧ​ត្ត​រ​មានជ័យ នាក់​រួម​ដំណើរ​២​នាក់​គ្មាន​គ្រោះថ្នាក់​អ្វី​ទេ ។​សមត្ថកិច្ច​ប៉ូលិស​សណ្តាប់ធ្នាប់​ស្រុក​ចុងកាល់ បាន​ឲ្យ​ដឹង​ទៀតថា នាក់​របួស​ទាំងពីរ​នា​ក់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត ហើយ​សំភា​រះ​ទាំង​២​គ្រឿង​ត្រូវបាន ជុំនាញ​ចរាចរណ៍​ស្រុក ដកហូត​មក​រក្សាទុក​នៅ​ប៉ុស្តិ៍ នគរបាល​រដ្ឋ​បាលព​ង្រ​រងចាំ​ដោះស្រាយ​គ្នា​៕IMG_9752 IMG_9749