​ផ្ទះមួយ​ខ្នង​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​អស់ ដោយសារ​ដាំបាយ​ពន្លត់ភ្លើង​មិន​អស់

0

ឧ​ត្ត​រ​មានជ័យ ម្ចាស់រ​វិល​នាំ​កូន​ទៅ​ពេទ្យ​.​ឧ​ត្ត​រ​មានជ័យ​៖​ដោយ​ចាន់ ធី​. កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់ ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៥ មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ ប្រជាពលរដ្ឋ​១​ខ្នង ទំហំ ៥​គុណ​៧​ម៉ែត្រ ប្រក​ស្បូវ ជញ្ជាំង ក្តារ ម្ចាស់​ឈ្មោះ​ប៊ុន គង់ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ហ៊ិន ជរ ភេទ​ស្រី មានកូន​ចំនួន​៣​នាក់ រស់នៅ​ក្នុងភូមិ ពាម​ក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​.​សមត្ថកិច្ច​ប៉ូលិស​ស្រុក បានអោយដឹងថា មូលហេតុ​ភ្លើង​ឆេះ​ផ្ទះ​នោះ ដោយសារ​ដាំបាយ​ហើយ​ពន្លត់ភ្លើង​មិន​អស់ ប្រ​ញ៉ាប់​នាំ​កូន ទៅ​ពេទ្យ ទើប​បណ្តាល​ឲ្យ​ឆេះ យ៉ាង​ដូច្នេះ ការបាត់បង់​របស់​នៅក្នុង​ផ្ទះ ត្រូវ​ឆេះ​ទាំងអស់​គ្មាន​សល់​៕IMG_9751 IMG_9750