​សមត្ថកិច្ច​ចាប់បាន​ឈើ​ក្រញូង​មួយ​រថយន្ត​ជាប់​ព្រំប្រទល់​ពោធិ៍សាត់​និង​កំពង់ឆ្នាំង​

0

​ខេត្តពោធិ៍សាត់​៖ នៅវេលា​មោ​៉​ង​៤​និង​១០​នាទី​ល្ងាច​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៥ ក្នុង​ភួ​មិ​ក្បាលដំរី ឃុំ​អ​ន្សា​ចំបក់ ស្រុ​ក្រគរ​ន​ខេត្តពោធិ៍សាត់ ត្រង់ចំនុច​ព្រំប្រទល់ ខេត្តកំពង់ឆ្នាំង​និង​ខេត្តពោធិ៍សាត់ កម្លាំងចម្រុះ​ស្រុក​ក្រគរ​ចាប់បាន​រថយន្ត​ដឹក​បទល្មើស​ឈើ​ក្រញូង មួយគ្រឿង យកមក​កាន់​អធិការដ្ឋាន​ដើម្បី​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ​។​

​បើតាម​កម្លាំងចម្រុះ​បង្ក្រាប​បទល្មើស​នៅ​ចំនុច​ខាងលើនេះ​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​មោ​៉​ង​០៥​ថ្ងៃ​ខាងលើនេះ​ថា មាន​កម្លាំង​សម្ងាត់​មួយ​បានផ្ដល់​ព័​ត៍​មាន​ដ៍​ជាក់លាក់​ប្រាប់​ឲ្យ​កម្លាំងចម្រុះ​យើង​ដឹងថា មាន​រថយន្ត​មួយគ្រឿង​ប្រភេទ​កាមរី​ព័​ណ៍​ស្លាប​ក្អែក សេរី​ឆ្នាំ​៩៩ ពាក់​ស្លាក​លេខ​2C – 74-43 បាន​កំពុង​ផ្ទុក​បទល្មើស​ប្រភេទ​ឈើ​ក្រញូង ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៥​ក្នុងទិសដៅ​ពី​លិចទៅ​កើត ដោយ​អ្នកជិះ​ក្នុង​រថយន្ត​ប្រុស​គ្នា​០៤​នាក់ ។​

​សមត្ថកិច្ច​ដដែល​នោះ​បន្តថា​៖ ភ្លាមនោះ​កំលាំង​យើង​ក៍បាន​ចាំ​ស្ទាក់​រថយន្ត​ភិនភាគ​ខាងលើ រថយន្ត​នោះ​ក៍បាន​បោះពួយ​មកពី​លិច​មែន ប៉ុន្តែ​ពួកគេ​ហាក់បីដូចជា​ដឹង​មុន មកដល់​ចំនុច​ខាងលើ​ចម្ងាយ​ប្រមាណ​ជា​២០០​មែ​៉​ត្រ​ជា ង ពួកគេ​ទាំង​៤​នាក់​ប្រុសៗ​ក៍​នាំគ្នា​ឈប់​ទុក​រថយន្ត​ចោល បោល​ចូល​ព្រៃ​គេចខ្លួន​អស់កម្លាំង យើង​ដើរ​ទៅជិត​ពិនិត្យមើល​ខាងក្រោយ គូថ​រថយន្ត​ឃើញ​សុទ្ធតែ​ឈើ​ក្រញូង​ដំ​ុ​កំណាត់​តូចៗ រូ​ចក៍​ចាប់​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ដើម្បី​វាស់​ថ្លឹង​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ ហើយ​បង្ករ​សំណុំរឿង​ទៅ​តុលាកា ។​

​ដោយ​ព៍ត៍​មាន​ចុងក្រោយ​នៅ​មោ​៉​ង​០៦​ល្ងាច​មុននេះ​ពី​សមត្ថកិច្ច​ទីនោះ​ប្រាប់​អ្នកឆ្លើយឆ្លង​ព័​ត៍​មាន​យើង​ឲ្យ​ដឹងថា ចំនួន​ឈើ​ក្រញូង​ដែល​ចាប់បាន ប្រមាណ​ជា ៣០០​គីឡូក្រាម​៕image5 image4 image2